ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការជាមួយព្រះរាជអាជ្ញាចុះបង្ក្រាបផ្ទះយាន្តដ្ឋានកែច្នៃកាត់ តរថយន្តគ្មានព័ន្ធបាន៥គ្រឿង...!!
Thu,27 December 2018 (Time 09:43 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 135នាក់)


ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ (ខេត្តបន្ទាយ​មាន​ជ័យ​): នៅល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះកម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ១ក្រុម​ដឹកនាំដោយលោកឧត្តមសេនីយ៌ត្រីចាបសុផាឫទ្ធិស្នងការរងខេត្តទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យបានសហការគ្នាជាមួយលោកសុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងខេត្តបានចុះបង្ក្រាបផ្ទះយាន្តដ្ឋានកែច្នៃកាត់ តរថយន្តគ្មានព័ន្ធមួយកន្លែងរឹបអូសបាន រថយន្តសេរីទំនើបបាន៥គ្រឿង នៅចំណុចផ្ទះជួសជុលយានយន្តមួយកន្លែង ស្ថិតនៅភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៌ត្រីចាបសុផាឫទ្ធិបានបញ្ជាក់ឲ្យដឹងទៀតថាម្ចាស់យានយន្តមានឈ្មោះ សំប៊ុន ធឿន ប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ចាប​ សុ​ផា​រិ​ទ្ធ​បា បញ្ជាក់ឲ្យដឹងទៀតថាដោយមានការណែនាំពីលោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានដាក់ចេញបទបញ្ជាឲ្យ​ទប់ស្កាត់​រាល់បទល្មើសសេដ្ឋកិច្ចដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ និងប្រទេសផ្សេងទៀតក្រោយពីបានទទួលបទបញ្ជាហើយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ ១ក្រុមចុះធ្វើកាេស្រាវជ្រាវ​ឈានដល់បង្ក្រាបផ្ទះយាន្តដ្ឋានកែច្នៃកាត់ តរថយន្តគ្មានព័ន្ធមួយកន្លែងរឹបអូសបានរថយន្ត សេរីទំនើបបាន៥គ្រឿងការឆែកឆេនេះសមត្ថកិច្ចបានរកឃើញ និងបាប់យករៀបជាលក្ខណបច្ចេកទេសនូវសម្ភារះ វត្ថុតាង ប្រភេទ បែបបទ ទ្រង់ទ្រាយដែលរក្សានូវសំណៅដើមដើម្បីធ្វើការត្រួតពិនិត្យជាលក្ខណះបច្ចេកទេសរួមមាន១រថយន្តម៉ាកតូយូតាហាយប្រីតព៌ណ ស្ក ផលិតនៅឆ្នាំ២០១៧ កាត់ជា២មិនទាន់ភ្ជាប់ ២រថយន្តម៉ាកតូយូតាលុច សុីស RX៣០០ ព៌ណខ្មៅកាត់ ត ៣ក្បាលរថយន្តម៉ាកតូយូតាព្រូស ព៌ណខ្មៅ គ្មានតួ ៤រថយន្តម៉ាកតូយូតាហាយលីនឌ័រ ព៌ណ សកាត់ តរួច៥រថយន្តម៉ាកតូយូតាលុចសុីស RX៣០០ ព៌ណបៃតង កំពុងត ភ្ជាប់ ៦មានសម្ភារះពាក់ព័ន្ធរួមមាន សំរាប់កាត់ ត តម្លើងរថយន្តមួយចំនួនទៀត។លោក​ឧត្តមសេនីយ៍ត្រី​ ចាប​ សុ​ផា​រិ​ទ្ធ​បានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីធ្វើកំណត់ហេតុរួចរាល់ហើយលោកនិងព្រះរាជអាជ្ញាបានបិតយានដ្ឋាននេះហើយរថយន្តកែច្នែទាំង៥គ្រឿងដែលល្មើសច្បាប់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បីឲ្យម្ចាស់ចូលមកដោះស្រាយនៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
266 នាក់
ម្សិលមិញ :
57 នាក់
សប្តាហ៍នេះ :
602 នាក់
ខែនេះ :
4748 នាក់
3 ខែនេះ :
11909 នាក់
សរុប :
40143 នាក់