ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
មុនធ្វើអត្តឃាតកន្លះម៉ោង ជនរងគ្រោះធ្វើសំណេររៀបរាប់ពីសម្ពាធ​ការងារនិងជីវិត អានហើយរំជួលចិត្ត
Sun,30 December 2018 (Time 11:11 AM)
ដោយ ៖ ទស្សនៈមហាជន (ចំនួនអ្នកអាន: 176នាក់)


បុរស​ម្នាក់​ឈ្មោះ​ម៉ែន ណារ៉ា ​បាន​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង​ក​ ព្រោះ​តែ​ជួប​ប្រទះ​រឿង​រ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត​ ទាំង​កំហុស​នៅ​កន្លែង​ធ្វើ​ការ​តម្រូវ​ឲ្យ​ចូល​មក​​ដោះ​ស្រាយ​​ដោយ​សារ​អតិថិជនបាន​​រត់​គេច​ ហើយ​ខ្លួន​​ត្រូវ​​ទទួល​ខុស​ត្រូវជំនួស​ ​និង​មាន​ជំងឺ​ប្រចាំ​កាយ។ មុន​ធ្វើ​អត្តឃាត ជន​រងគ្រោះ​បាន​ធ្វើ​សំណេរ​ជីវិត​រៀប​រាប់​យ៉ាង​វែង​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ធ្នូ​ ២០១៨ ដូច្នេះ​ថា «សំណេរ​ជីវិត​ម៉ាក់​ហ្អា ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​របស់​កូន​ហើយ កូន​ចង់​ឃើញ​មុខ​ម៉ាក់​ជា​លើក​ចុង​ក្រោយ ​តែ​គួរ​ឱ្យ​ស្តាយ​ដែល​កូន​នៅ​ឆ្ងាយ កូន​អរគុណ​ម៉ាក់​ដែល​បាន​ផ្តល់​កំណើត​ដ៏​មាន​តម្លៃ​នេះ​សំរាប់​កូន ​តែ​ផ្ទុយ​ទៅវិញ​កូន​ខ្លួន​ឯង​ទេ​ដែល​មិន​ផ្តល់​តម្លៃ​ឱ្យ​ខ្លួន​ឯង។ កូន​ដឹង​ថា ​រាល់​ថ្ងៃ​នេះ ម៉ាក់​ហត់​នឿយ​ទាំង​កាយ​ទាំង​ចិត្ត ​ម៉ាក់​លំបាក​ច្រើន​ហើយ ម៉ាក់​មិន​ដែល​ឡើយ​ស្គាល់​ពាក្យ​ថា​សុខ ម៉ាក់​បាត់​បង់​ប្តី​ជា​ទី​ស្រលាញ់ ​ហើយ​មក​ត្រូវ​បាត់​បង់​កូន​ទៀត ម៉ាក់​ហ្អា ម៉ាក់​កុំ​ពិបាក​ចិត្ត​អី​ណា​ម៉ាក់ ម៉ាក់​នៅ​មាន​ផានិត និង​បង រឹទ្ធ ​ចាំ​មើល​ថែ​ម៉ាក់។ ​កូន​ដឹង​ថា​ ម៉ាក់​តែង​ពិបាក​ដោយ​សារ​កូន​ច្រើន​ហើយ ​កូន​មិន​បាន​តប​ស្នង​សង​គុណ​ម៉ាក់​មាន​តែ​ទុក្ខ ចាប់​ពី​ពេល​នេះ​ទៅ​កូន​អត់​បាន​ជួប​ម៉ាក់​ទៀត​ទេ យាយ មីង ពូ បង​រឹទ្ធ បង​ដា ផានិត សុំទោស​ណា​ដែល​ខ្ញុំ​ទៅ​មិន​បាន​លា​អ្នក​ទាំង​អស់​គ្នា កុំ​ខឹង​ខ្ញុំ​អី ព្រោះ​ខ្ញុំ​ហត់​ហើយ​ពេល​នេះ ​ខ្ញុំ​មិន​អាច​ប្រឈម​នឹង​អ្វី​ដែល​បាន​កើត​ឡើង​មក​លើ​ខ្ញុំ ការងារ​មាន​បញ្ហា ជំងឺ​ក៏​ធ្ងន់ ​ពិបាក​ចិត្ត​មិន​ដឹង​ដោះស្រាយ​ដោយ​វិធី​ណា ពេល​នេះ​ខ្ញុំ​ពិត​ជា​បាន​ធ្លាក់​ក្នុង​វិបត្តិ​ផ្លូវ​ចិត្ត​ហើយ។ ខ្ញុំ​ពិត​ជា​ហត់​ និង​ត្រដរ​ធ្វើ​ការ​ទាំង​ឈឺ ​ហត់​នឹង​គិត ហត់​នឹង​កុហក​អ្នក​ទាំង​អស់​គ្នា​ថា​ ខ្ញុំ​មិន​អី សុំទោស​ដែល​មិន​អាច​តស៊ូ​ទៅ​មុខ​ទៀត ​ម៉ាក់​ហ្អា កូន​សុំទោស យាយ​ហ្អា ចៅ​សុំ​ទោស​ណា យាយ​ណា បង​ទាំង​ពីរ​ប្អូន​សុំទោស មីង ពូ ក្មួយ​លា​ហើយ ផានិត​ប្អូន​បង​ទៅ​ហើយ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ប្អូន​ត្រូវ​មើល​ថែ​ម៉ាក់​ផង កុំ​ដើរ​លេង​ឱ្យ​ម៉ាក់​ពិបាក​ចិត្ត ​ឧស្សាហ៍​ទិញ​ចំណី​ឆ្ងាញ់ៗ​ជូន​ម៉ាក់​នឹង​យាយ​ពិសារ​ផង អស់​ពី​បង​ទៅ ​មាន​តែ​ប្អូន​ និង​បង​រឹទ្ធ​ទេ​ដែល​មើល​ថែ​ម៉ាក់ មីង​ពូ បង​ដា ជួយ​មើល​ម៉ាក់​ខ្ញុំ​ផង។ សុំទោស​ក្រុម​ការងារ​ដែល​ខ្ញុំ​មិន​បាន​លា​អ្នក​ទាំង​អស់ ​ហើយ​ក៏​សុំទោស​ដែល​មិន​បាន​បញ្ចប់​បញ្ហា ​ព្រោះ​ខ្ញុំ​មិន​អាច​ទៅ​បង្ខំ​ក្រុម​គ្រួសារ​ខ្ញុំ​ឲ្យ​ជួយ​ដោះ​ស្រាយ​វាទេ ​ដោយ​សារ​ពួក​គាត់​មិន​បាន​ដឹង​អី​សោះ កំហុស​ខ្ញុំ​ទេ​ហើយ​ក៏​មិន​ដូច​អ្វី​ដែល​អ្នក​ដាក់​បន្ទុក​ខ្ញុំ​ដែរ ហើយ​កុំ​ស្តាយ​ខ្ញុំ​អី ព្រោះ​វា​ជា​ជម្រើស​របស់​ខ្ញុំ​ទេ។ ជា​ចុង​ក្រោយ ​ខ្ញុំ​មាន​ពាក្យ​បន្តិច​បន្តួច​ផ្តាំ​ដល់​បង​ប្រុស​របស់​ខ្ញុំ ​បង​ប្រុស​រាល់​ថ្ងៃ​នេះ​ប្អូន​ដឹង​ថា ​មាន​ការ​ហត់​នឿយ​នឹង​ការងារ ក៏​ដូច​ជា​ផ្តល់​ពេល​វេលា​សម្រាប់​គ្រួសារ​បង ​និយាយ​ត្រង់​ទៅ​បង​ដឹង​ស្រាប់​ហើយ​ យើង​ទាំង​បី​នាក់​បង​ប្អូន​កំព្រា​ឪពុក​ជាង ១០​ឆ្នាំ​ហើយ។ ​ម៉ាក់​តស៊ូ​បីបាច់​ថែរក្សា​ពួក​យើង​មិន​ឱ្យ​ខ្វះ​ខាត ដូច្នេះ​បង​កុំ​ទុក​ម៉ាក់​ចោល​យូរ​ពេក ម៉ាក់​ឧស្សាហ៍​ឈឺ​ណាស់ ផានិត​វា​នៅ​ក្មេង​វា​អត់​សូវ​ដឹង​ទេ យាយ​ចាស់​ហើយ​គាត់​ក៏​ឈឺ​ដែរ មាន​តែ​បង​ទេ​ដែល​គាត់​សង្ឃឹម ម៉ាក់​ពេល​ខ្លះ​គាត់​ពិបាក​ចិត្ត គាត់​ឈឺ គាត់​ឃ្លាន គាត់​មិន​ដឹង​ប្រាប់​អ្នក​ណា ខ្ញុំ​នៅ​ឆ្ងាយ ផានិត​វា​ក្មេង ​តែ​បង​វិញ​គាត់​មិន​សូវ​ហ៊ាន​ប្រាប់​ទេ គាត់​ខ្លាច​ចិត្ត​បង​ និង​បង​ដា ពួក​ខ្ញុំ​ក៏​ដូច​គ្នា ​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​តែលតោល​ព្រោះ​មាន​បង​ដូច​អត់​បង។ បង​មិន​ដែល​សួរ​ពួក​ខ្ញុំ​ថា ​កើត​អី ត្រូវ​ការ​អី​ឱ្យ​បង​ជួយ​អត់ ​សុខ​ទុក្ខ​ពួក​ខ្ញុំ​យ៉ាង​ណា​ក៏​បង​មិន​ដឹង បង​ប្រុស​បង​ត្រូវ​ចាំ​ថា​ ពួក​ខ្ញុំ​ទាំង​ពីរ​មិន​ដែល​ចង់​បាន​អ្វី​បន្តិច​ពី​បង ​តែ​សំនួរ​ដែល​ខ្ញុំ​ចង់​សួរ​ទៅ​បង​យូរ​ហើយ ម៉េច​ក៏​ពួក​យើង​មិន​មាន​ភាព​ស្និទ្ធ​ស្នាល​ដូច​ជា​បង​ប្អូន។ ​ម៉េច​ក៏​ចាំ​ដល់​ពេល​​ពួក​ខ្ញុំ​មាន​បញ្ហា​ទើប​បង​ជួយ​ខ្ញុំ ​ហើយ​ម៉េច​ក៏​យើង​ទាំង​អស់​គ្នា​មិន​ដែល​មាន​អនុស្សាវរីយ៍​ជុំ​គ្នា​ពេល​ដើរ​លេង​កម្សាន្ត ​ម៉េច​ក៏​ទូរស័ព្ទ​យើង​ទាំង​បី​នាក់​មិន​មាន​រូប​ម៉ាក់​ និង​ពួក​យើង​ជុំ​គ្នា។ បង​មាន​ដែល​គិត​អត់​ថា ​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ពួក​ខ្ញុំ ដោយ​សារ​លុយ បង​ភ្លេច​ប្អូនៗ បង​ភ្លេច​គិត​ថា​ ពួក​ខ្ញុំ​ត្រូវ​ការ​បង ​ភ្លេច​គិត​ថា​ពួក​ខ្ញុំ​ខ្វះ​ភាព​កក់​ក្តៅ ភ្លេច​គិត​ថា​ ជួប​ជុំ​គ្រួសារ​មាន​តម្លៃ ​ភ្លេច​គិត​ថា ​នឹង​ជួយ​ពួក​ខ្ញុំ​ឱ្យ​អស់​ពី​លទ្ធភាព ហើយ​និង​ភ្លេច​គិត​ថា​ ពួក​យើង​គ្មាន​ឪពុក​ចាំ​ជ្រោមជ្រែង​ដូច​គេ។ ​បង​ប្រុស​បង​ភ្ញាក់​ខ្លួន​ឡើង​ កុំ​ចាំ​ដល់​ពេល​បាត់​បង់​ពួក​ខ្ញុំ​ទើប​បង​ស្តាយ​ក្រោយ កំហុស​ពួក​ខ្ញុំ​អាច​កែ​បាន ​តែ​វិប្បដិសារី​ និង​ការ​ឈឺ​ចាប់​ពួក​ខ្ញុំ​មិន​អាច​ភ្លេច​បាន​ទេ។ សុំទោស​បង​ប្រុស ជា​ចុង​ក្រោយ​សង្ឃឹម​ថា​បង​នឹង​មិន​ភ្លេច​គ្រួសារ ​អភ័ព្វ​មួយ​នេះ​ពី​ខ្ញុំ​ ម៉ែន ណារ៉ា»។ ក្រោយ​បុរស​រងគ្រោះ​សរសេរ​សំណេរ​ជីវិត​បាន​តែ​ប៉ុន្មាន​នាទី​​​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក គេ​ស្រាប់​តែ​​ទទួល​ដំណឹង​ថា គាត់​បាន​ចង​ក​សម្លាប់​ខ្លួន​ទៅ​ហើយ។ ក្នុង​ខណៈ​ពេល​ដែល​សរសេរ​សំណេរ​ភ្លាមៗ​ក៏​មាន​បង​ប្រុស​បង្កើតរៀបរាប់​​ខាង​លើ និង​មិត្ត​ភក្តិ​​របស់​គាត់​ជា​ច្រើន ​បាន​ព្យាយាម​ឲ្យ​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​ មក​កុំ​គិត​រឿង​ទាំង​នេះ​ច្រើន​ពេក តែ​ទោះ​ជា​យ៉ាង​គ្មាន​អ្នក​ណា​អាច​ឃាត់​គាត់​បាន​ទាល់​តែ​សោះ ​ក្នុង​នោះ​មាន​មិត្ត​ភក្តិ​ជា​ច្រើន​សឹង​តែ​មិន​ជឿ​ថា ​គាត់​ជ្រើស​រើស​យក​ផ្លូវ​នេះ​ជា​ជំហាន​ចុង​ក្រោយ​របស់​គាត់​សោះ ​សូម​ឲ្យ​គាត់​ទៅ​កាន់​កន្លែង​ដែល​មាន​សេចក្តី​សុខ​ជាតិ​ក្រោយ​កុំ​ឲ្យ​មាន​អាយុ​ខ្លី​បែប​នេះ​ទៀត។ ហេតុការណ៍​ធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួនឯង ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពីវេលា​ម៉ោង ៩ និង ១០នាទី​ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨​ ឯ​សំណេរ​បង្ហោះ​នៅ​ម៉ោង ​៨.៤០នាទី។ សាកសព​ឈ្មោះ ម៉ែន ណា​រ៉ា ភេទ​ប្រុស អាយុ ២៤ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ស៊ូនៗ ផ្នែក​លក់ មាន​ស្រុកកំណើត​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុងភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅ​ជួល​បន្ទប់​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បានធ្វើ​អត្តឃាត​យក​ខ្សែ​លី​ឡុង​ពណ៌​ស ចង់​ជាប់​ប្រហោង​ឥដ្ឋ​ខ្យល់ ដែល​មាន​កម្ពស់២.៥០ម៉ែត្រ។ តាម​ការពិនិត្យ​សព​ពុំ​ស្នាក​ស្នាម​អ្វីដែល​ពាក់​ពន្ធ​នឹង​បទល្មើស​ឡើយ។ មូលហេតុ ជនរងគ្រោះ​បាន​យក​គ្រឿងទេស​ដាក់​ឲ្យ​ម៉ូយ​ ហើយ​ម៉ូយ​មិនបាន​ឲ្យ​ប្រាក់​ហើយ​រត់​គេចខ្លួនបាត់ បុរសកម្សត់​ខាង​លើ ​គ្មាន​ប្រាក់​សង​ក្រុមហ៊ុន​តាម​ការ​តម្រូវ​ដាច់​ខាត​ ក៏បាន​ធ្វើអត្តឃាត​បញ្ចប់ជីវិត​​ខ្លួនឯង​​តែម្ដង៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
43 នាក់
ម្សិលមិញ :
97 នាក់
សប្តាហ៍នេះ :
599 នាក់
ខែនេះ :
2605 នាក់
3 ខែនេះ :
9784 នាក់
សរុប :
50193 នាក់