ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង
Tue,26 June 2018 (Time 09:39 AM)
ដោយ ៖ ទស្សន:មហាជន (ចំនួនអ្នកអាន: 371នាក់)


ខេត្ត​កំពត​៖​រថយន្ត​ប្រភេទដឹកទំ​និញចំណុះ៥​តោនមួយគ្រឿង​បានរេចង្កូតទៅ​កៀររថយន្ត​ទំនើបLX3​30​នៅ​ពីមុខ​រួចជ្រុល​ទៅបុកអ្នកជិះ​ម៉ូតូដែល​បើកបញ្ច្រា​សទិស ​បណ្តាលឲ្យដួ​លខ្ទាត​ទៅចិញ្ចើម​ផ្លូវ។ ​​ប៉ុ​ន្តែ​ហេតុការ​ណ៍ព្រលឹងចុ​ងសក់នេះ​ពុំបានបង្កឲ្យ​មានមនុស្សរ​បួសធ្ងន់ធ្ង​រនោះ​ទេ គ្រាន់តែ​ខូចខាតម៉ូតូ និងខូច​រថយន្តLexus-L​X330អស់មួយចំ​ហៀងប៉ុណ្ណោះ។ ឧប​ទ្ទវហេតុខាងលើ បាន​កើតឡើ​ងនៅវេ​លា​ម៉ោង​៧និង៤​០នាទីព្រឹក ​ថ្ងៃទី​២៥ខែ​មិថុនា​ឆ្នាំ២០១៨នេះ​ ត្រង់​ចំណុចមុខផ្សារថ្នល់បំបែក ស្ថិត​នៅ​ក្នុងភូមិបឹងធំ​ខាងកើត ឃុំអង្គ​សុរភី ស្រុកកំពង់​ត្រាច ខេត្តកំពត។ បើតា​មប្រភព​នៅកន្លែងកើ​តហេ​តុបាន​ឲ្យដឹ​ងថា៖នៅ​មុនពេ​លជួបករណី​ដូចខា​ងលើ គេឃើញរ​ថយន្តទំ​នើបម៉ា​កLx330​មួយគ្រឿង​បើក​បរមក​ពីលិ​ចទៅកើត​យឺតៗ ​លុះម​កដ​ល់ចំណុ​ចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ខ្នាតធំ​ចំណុះ​៥​តោន​មួយគ្រឿងទៀតបោះពួយមកពីក្រោយក្នុងទិសដៅស្របគ្នា ដោយខណៈ​នោះអ្នកបើ​កបររថ​យន្ត​ធំបានបួងចង្កូត​វ៉ារថយន្ត​Lexusតែវ៉ាមិនផុតក៏​កៀររថយន្ត​Lexusចាប់់ពី​ក្រោយបន្ត​ទៅដល់​ផ្នែក​ខា​ងមុខ រួចជ្រុលទៅបុកម៉ូតូអ្នក​ដំណើរដែល​កំពុងបើកបញ្ច្រាសបណ្តាលឲ្យដួលត្រលប់ត្រឡិន ប៉ុ​ន្តែអ្នកជិះម៉ូតូដែលមានគ្នា៣នាក់គ្រាន់តែរងរបួសស្រាល ហើយបានលើ​កម៉ូតូជិះទៅ​ឲ្យពេទ្យលាង​របួស​ដោយមិនបានប្តឹងផ្តល់អី្វឡើយ។ ចំណែ​កអ្នកបើក​បររថយន្តបង្ក​បានចតឈប់នៅខា​ងមុខ​បំ​ណង​គេចខ្លួនតែបា​នប្រជាពលរដ្ឋជួយឃា​ត់ទុកឲ្យសមត្ថកិច្ចចាត់ការតាមជំនាញ។ក្រោយ​ពីមាន​ករណីគ្រោះថ្នាក់នេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ។ ប៉ូលិ​សនិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោ​យសាររថយន្តម៉ាកហ៊ី​យ៉ាន់ដាយ​ ចំណុះ៥តោន ពណ៌ស ពា​ក់ស្លាកលេខ កំពត 3A-0625 បើកបរដោយឈ្មោះ ​សន សារ៉ន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅ​ភូមិភ្នំ​តូច ឃុំទទុង ស្រុកដងទុង ខេត្តកំពត​។ ចំណែករថយន្តរងគ្រោះ ​ម៉ាកLexus-Lx330 ពាក់ស្លាក​លេខ ​ភ្នំពេញ 2AH-4819 ​បើកបរដោយឈ្មោះ អួក ស៊ិ​ន អាយុជាង៤០ឆ្នាំ ធ្វើការ​នៅមន្ទីរ​សុខាភិ​បាល​ខេត្តកំពត។ដោយ​ឡែកភាគីខាងម៉ូតូមិនស្គាល់​អត្តសញ្ញាណទេ ដោយសារពេ​លកើត​ហេតុ​បាន​លើ​កម៉ូតូជិះឌុបគ្នា​ទៅ​លាងរបួសខ្លួនឯ​ងបាត់អស់ហើយ។ ​បច្ចុប្បន្នសមត្ថកិច្ចកំ​ពុងវាស់វែង​និងនាំយ​កមធ្យោបាយពា​ក់ព័ន្ធយកទៅកាន់អ​ធិការដ្ឋាននគរបាលស្រុក​កំពង់ត្រាច​ដើម្បីដោះស្រាយ​គ្នាតាមច្បាប់ចរាចរណ៍​ផ្លូវគោក​៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
283 នាក់
ម្សិលមិញ :
57 នាក់
សប្តាហ៍នេះ :
619 នាក់
ខែនេះ :
4765 នាក់
3 ខែនេះ :
11926 នាក់
សរុប :
40160 នាក់