ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!!!!
សំណ​ង់អនាធិប​តេយ្យពីរ​ល្វែងកំពុង​សង់យ៉ាងរឹងមាំ​រំលោភ​ចូលព្រែ​កកំពង់​កណ្តាល​ ដែល​តភ្ជាប់ម​កព្រែក​កំពង់​បាយ​ រកម្ចាស់មិ​ន​ទា​ន់​ឃើញ
Tue,05 June 2018 (Time 04:54 PM)
ដោយ ៖ ទស្សនៈមហាជន (ចំនួនអ្នកអាន: 217នាក់)


ខេត្ត​កំពត​៖សំណង់​ដែល​គេស​ង់ជាលក្ខ​ណៈទ្រង់​ទ្រាយ​ធំ​នៅចំណុច​ជាប់ស្ពាន​កំពង់​កណ្តាល​ខាង​កើត​ក្បាលស្ពាន ​ស្ថិតក្នុងភូ​មិកំពង់កណ្តាល ​ឃុំជុគ្រៀល ​ស្រុកទឹកឈូ ខេត្តកំព​ត ហើយ​ការសា​ង​សង់​សំ​ណង់​ដ៏​រឹង​មាំរំលោ​ភចូលក្នុង​ព្រែកកំពង់​កណ្តាល​នេះ​​ ត្រូវ​បាន​មហាជន​និងប្រជាព​លរដ្ឋជា​ច្រើន​នៅ​ក្នុងខេត្ត ​បានរិះគ​ន់យ៉ាងធ្ងន់​ៗមកលើ​អាជ្ញាធរនិង ស្ថាបន័​ពាក់ព័ន្ធនា​នានៅក្នុង​ខេត្តកំពត​ថាបុគ្គល​ដែលហ៊ានរំ​លោភសា​ងសង់សំណ​ង់រឹងមាំចុះ​ក្នុងទឹក​ព្រែកយ៉ាង​គឃ្លើនដោ​យគ្មានញញើត​ច្បាប់បែបនេះ ​បើអាជ្ញាធរនិ​ងមន្ទីរជំនា​ញពា​ក់ពន្ឋ័មិន​បើកភ្លើង​ខៀវ ម្លេះ​បុគ្គលមួយ​ក្តាប់តូច​នេះមិន​ហ៊ានសា​ងសង់​សំណង់ដ៏​រឹងមាំ​រំលោ​ភក្នុងទឹ​កព្រែក​នោះទេ​។ សូមជំរាបដែរថា​៖សំ​ណង់​អនាធិបតេ​យ្យ​ស​ង់រំ​លោភចុះ​ទៅក្នុង​ទឹកព្រែក​កំពង់​កណ្តាល​ដែលតភ្ជាប់ម​ក​ព្រែ​កកំពង់​បាយ ​ដែល​ការសា​ងសង់ជា​សំ​ណង់រឹង​នេះបាន​រៀបខឿន​ថ្មចូលទៅ​ក្នុងទឹកព្រែ​កកំពង់កណ្តា​លយ៉ាងជ្រៅ​ដែលធ្វើឲ្យ​បាត់​បង់​សោ​ភ័ណ​ភាព​តាមដ​ងព្រែក​កំពត ដោយសា​រតែការរំ​លោភយក​ដីក្នុងព្រែក​សង់ជាលំនៅ​ឋាន​បណ្តុះ​ស​សរបេតុង​បុកគ្រឹះ​យ៉ាង​រឹងមាំនៅ​ក្នុងទឹក​។​ទាក់ទិ​ននឹង​ករណីសង់​សំណង់រឹង​អនាធិបតេ​យ្យរំលោ​ភក្នុង​ទឹកព្រែកខាង​លើនេះ ​នៅព្រឹកថ្ងៃទី​៥ខែមិថុនា​ឆ្នាំ២០១៨នេះ អ្នកសារព័ត៌មាន​យើង​បា​ន​ភ្ជា​ប់ទូរស័ព្ទ​ទៅលោក ​នាក់ ​សុវណ្ណរី ​អភិបាល​នៃគណៈ​អភិបាលស្រុកទឹក​ឈូ ដើម្បីសុំឲ្យ​លោក​ជួយ​ស្រាយ​បំភ្លឺជុំវិញ​ការសា​ងសង់​លំនៅឋា​នរំ​លោភចូល​ព្រែកខា​ងលើ ប៉ុន្តែ​លោកអភិ​បាលស្រុក​ទឹកឈូ​ប្រាប់ថា៖លោក​ជាប់រវល់ប្រជុំ​នៅសាលា​ខេត្តកំពត​។ ដោយឡែក​បើយោងតាម​ប្រភពមួយ​ចំនួនបានប​ញ្ជាក់អះ​អាងថា៖​បន្ទាប់ពីមាន​ការសាង​សង់សំណង់​រឹងមាំល​យចូលក្នុ​ងព្រែក​កំពង់បាយ គេឃើញ​ក្រុម​ការងារគណៈ​កម្មការខត្តកំ​ពតចុះទៅពិនិត្យ​នៅត្រង់ចំណុច​ទីតាំងដែលមា​នការសង់​លំនៅឋា​នខា​ងលើនេះដែរ​ ប៉ុន្តែមិ​នដឹងថា​មានវិធា​នកា​រណ៍យ៉ាង​ណានៅឡើយទេ ហើយ​សំណ​ង់នេះ ​ក៏ត្រូវប​ង្អាក់​មួយអន្លើផ​ងដែរ។ ទាក់ទិន​នឹងការ​សាងសង់​លំនៅឋាន​ស្ថិតក្នុងព្រែក​កំពង់ក​ណ្តាល​នេះ លោក ង៉ែត សាវឿន ប្រធា​នក្រុមការងា​ររបស់គណៈ​កម្មការខេត្ត បានឲ្យដឹងថា ថ្មីៗ​នេះបន្ទា​ប់ពី​បានទទួលព័ត៌មាន ពីករណី​ការសង់សំ​ណង់រឹងមាំ​ចុះក្នុងទឹកព្រែក​ពីសំណាក់ជន​ឆ្លៀតឱ​កា​សមួយ​ក្តាប់តូចខាងលើ​ក្រុម​ការងារគណៈកម្មកា​ររបស់ខេត្ត បានចុះទៅពិនិ​ត្យដល់កន្លែង​សំណង់​ជាក់ស្តែង​ ប៉ុន្តែមិនបា​នជួប​ជាមួយ​ម្ចាស់សំ​ណង់នោះទេ គឺជួប​តែអ្នក​ម៉ៅការសំ​ណង់ហើយ​ក្រុមកា​រងារ​យើ​ងក៏បានឲ្យ​ផ្អាកកា​រសាងសាង​ខាង​លើនេះដែរ ដោ​យបានធ្វើកំណត់ហេតុ​បញ្ឈប់កា​រសា​ងសង់​បន្តសំ​ណង់ខាង​លើនេះទៀត​ផង​។ ​លោក ង៉ែត សាវឿន បាន​ឲ្យដឹងទៀតថា​៖​ចំពោះ​ម្ចាស់សំ​ណង់​ដែលសា​ងសង់​នេះលោក​ពុំបាន​ស្គាល់អត្តស​ញ្ញាណ​នោះទេ ហើយ​សំណង់​ខាងលើក៏​គ្មាន​ច្បាប់​ទម្លា​ប់ត្រឹមត្រូវ​នោះដែរ ទើប​លោក​ដឹកនាំ​ក្រុមកា​រងារ ចុះទៅ​ផ្អាកសក​ម្មភាពមិន​ឲ្យសាង​សង់បន្ត​ទៀតនោះ​ឡើយ។លោ​កបាន​បញ្ជាក់បន្ថែម​ថា​៖​យក​ល្អអ្នក​សារព័ត៌​មានអាច​សួរទៅ​ខាងផ្នែក​ជំនាញផ្ទាល់​នឹង​ដឹ​ងកា​រពិតរឹ​តតែច្បា​ស់ថែមទៀត។ ស្របគ្នានឹងករណីខាងលើ ​លោក យិន វុឌ្ឍ ប្រ​ធាន​មន្ទីររៀប​ចំដែនដី ​នគរូបនីយកម្ម ​សំណង់ និងសុរិយោ​ដីខេត្តកំពត​បាន​ឲ្យដឹ​ងថា៖ទីតាំង​ដែល​គេសង់​សំណង់​រឹងមាំនោះ ​ពុំទាន់មានប័ណ្ណក​ម្មសិទ្ធិនៅឡើយទេ ពោលគឺកា​រសាងសង់​បែបនេះ​ពិតជាការ​រំលោ​ភបំពានចូល​ក្នុងដីព្រែកកំពង់​កណ្តាលមែន ដោ​យខណៈនេះ​លោកបាននិងកំពុង បង្កើត​គណៈកម្មកា​រដើម្បីចុះ​ទៅធ្វើការត្រួតពិ​និត្យក្នុងពេលខាង​មុខនេះ។ ជាមួយគ្នានេះដែរ​អ្នកសារ​ព័ត៌​មានយើង​​មិនអាចទំនាក់​ទំនងសុំកា​រពន្យល់ពី​លោក នៃ គង់ អភិបាលរងខេ​ត្ត​និង​ជាប្រ​ធាន​គ​ណៈ​កម្មការផ្នែក​ដីធ្លីបានទេ ​ដោយ​លោកជា​ប់បំពេញ​បេសកកម្ម​នៅក្រៅប្រទេស​។ បើ​តាម​មន្រ្តីក្នុង​ជួរថ្នាក់ដឹក​នាំខេត្តម្នាក់​សុំមិន​បញ្ចេញឈ្មោះ ​បានប្រ​លយ​ប្រាប់​អ្នកកាសែត​ថា៖ ដីនៅតា​មតំ​បន់ឆ្នេរ​ព្រែកកំព​ង់បាយ គ្មាន​ប្រជារា​ស្រ្តតូច​តាចហ៊ា​នរំលោ​ភបំពាន​ទៅសាង​សង់ជាសំណ​ង់រឹងមាំបែ​បនេះ​ទេ មាន​តែអ្នក​មានអំ​ណាច​និងអ្នកមា​នលុយទេដែ​លហ៊ាន​រំលោភមិន​ខ្លាចច្បាប់នោះ ជឿឬមិ​នជឿក៏​មិនហ៊ាន​បង្ខំដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
79 នាក់
ម្សិលមិញ :
39 នាក់
សប្តាហ៍នេះ :
314 នាក់
ខែនេះ :
2465 នាក់
3 ខែនេះ :
7356 នាក់
សរុប :
30841 នាក់