ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
នាំបក្ខពួកចាប់គូដណ្ដឹងរំលោភបូក នាងខឹងរត់ទៅប្ដឹង...
Tue,25 September 2018 (Time 09:50 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 192នាក់)


ភ្នំពេញៈ នារីវ័យក្មេងម្នាក់បានអះអាងថា នាងត្រូវគូដណ្ដឹងរបស់នាង បបួលបក្ខពួករបស់គេ ចាប់នាង​រំលោភបូក រហូតបានសម្រេចជាបន្ត​បន្ទាប់ ទើបធ្វើឲ្យនាងកើតទុក្ខមិនសុខចិត្ត រត់ទៅដាក់ពាក្យបណ្ដឹង កាលពីវេលាម៉ោង៥ និង១០ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ ​ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលពីករណីចាប់រំលោភនោះ មាននារីវ័យក្មេងម្នាក់បានដើរតែម្នាក់ឯង ទាំងព្រលឹមស្រាងៗ(មេឃមិនទាន់ភ្លឺច្បាស់)។ ឃើញបែបនេះ កម្លាំងប្រជាការពារភូមិបានឃាត់នាងសួរនាំ តែពេលប្រជាការពារសួរដប់ម៉ាត់ នារីម្នាក់នេះឆ្លើយបានតែមួយម៉ាត់ប៉ុណ្ណោះ។ ប្រភពព័ត៌មានដដែល បានបន្តទៀតថា បន្ទាប់ពីប្រជាការពារសាកសួរចុះឡើង ស្រាប់តែនារីម្នាក់នេះឆ្លើយថា នាងត្រូវបានយុវជនម្នាក់ ឈ្មោះ ហៃ ត្រូវជាគូដណ្ដឹងរបស់នាង រួមជាមួយមិត្តភក្ដិរបស់គេ៩​នាក់​ផ្សេងទៀត បាននាំនាងទៅផឹកស៊ី នៅក្នុងកន្លែងលក់ទឹកត្នោតជូរមួយកន្លែង នៅក្នុងភូមិទួលពង្រ។ បន្ទាប់មក គូដណ្ដឹងរបស់នាង រួមជាមួយបក្ខពួក៤នាក់ទៀត បានចាប់នាងរំលោភបូក រហូត​បានសម្រេចជាបន្តបន្ទាប់។ គ្រាន់តែឮបែបនេះ ប្រជាការពារបាននាំនាងទៅប្រគល់ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍ចោមចៅ២ ដើម្បីសាកសួរបន្ត។ មន្រ្ដីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នារីម្នាក់ដែលអះអាងថា ជាជនរងគ្រោះ នៅក្នុងអំពើ​ចាប់រំលោភបូកនោះ មានអាយុប្រហែលជាង២០ឆ្នាំ ហើយសមត្ថកិច្ចមិនដឹងច្បាស់ថា នាងស្នាក់នៅទីណាពិតប្រាកដនោះទេ ព្រោះម្ដងនាងឆ្លើយថា នាងស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍​សែន​ជ័យ។ លុះពេលនគរបាលបើករថយន្តជូនទៅរកផ្ទះរបស់នាង ស្រាប់តែនាងក្រឡះថា អត់ស្គាល់ទៅវិញ ទើបមន្រ្ដីនគរបាលដឹកនាងត្រឡប់មកប៉ុស្តិ៍វិញ រួចហើយទាក់ទងទៅមន្ត្រីមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ឲ្យមកនាំនាងទៅថែទាំ។ មន្រ្ដីនគរបាលដដែល បានបន្តថា បន្ទាប់ពីសាកសួរចុះឡើង និងស្រាវជ្រាវទៅ ទើបសមត្ថកិច្ចសង្ស័យថា នារីខាងលើ អាចជាមនុស្សមានសតិមិនគ្រប់ ពីព្រោះអ្វីៗដែលនាងនិយាយ មិនអាចយកជាការបានឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
28 នាក់
ម្សិលមិញ :
87 នាក់
សប្តាហ៍នេះ :
663 នាក់
ខែនេះ :
2767 នាក់
3 ខែនេះ :
12898 នាក់
សរុប :
44184 នាក់