ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!!!!
ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ពាក់ព័ន្ធករណីហឹង្សា ។
Sun,24 February 2019 (Time 09:58 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 44នាក់)


ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ពាក់ព័ន្ធករណីហឹង្សា ។ (បន្ទាយមានជ័យ)៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២៣ និង ៣០នាទី នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក សរ សុភក្ត្រាស មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សៀម វី ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅក្នុងភូមិ/សង្កាត់កើតហេតុខាងលើ បានបំភ្លឺឲ្យដឹងថា ៖ ជនសង្ស័យមានគ្នាចំនួន ០៣នាក់ រួមមាន ៖ ១-ឈ្មោះ ថន ថុន ភេទប្រុស អាយុ ៣៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២-ឈ្មោះ រ័ត្ន ឡាទី ភេទប្រុស អាយុ ៣១ឆ្នាំ បច្ចុប្បន្នរស់នៅបណ្តោះអាសន្នក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣-ឈ្មោះ វ៉ែន ពៅ ភេទប្រុស អាយុ ៥១ឆ្នាំ បច្ចុប្បន្នរស់នៅបណ្តោះអាសន្នក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានផឹកស៊ីជាមួយគ្នានៅការដ្ឋានសាងសង់មួយកន្លែង ក្រោយមកក៏មានទំនាស់ពាក្យសម្តីគ្នាតិចតួច ស្រាប់តែជនសង្ស័យទាំង ០៣នាក់ខាងលើ បានយកដែកស្បែងវាយមកលើខ្លួនចំស្មារឆ្វេង និងដំបងឈើដើមគរមានបន្លា វាយចំចង្កេះខាងស្តាំ និងជនសង្ស័យម្នាក់ទៀតវាយដោយកណ្តាប់ដៃចំខ្ទង់ច្រមុះ បណ្តាលឲ្យខ្លួនសន្លប់លែងដឹងខ្លួន ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ របស់ជនរងគ្រោះពិតប្រាកដមែន ដោយប្រើដែកស្បែង ប្រវែង ១.២០ម៉ែត្រ និងដំបងឈើប្រវែង ១.២០ម៉ែត្រ វាយទៅលើជនរងគ្រោះ ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
56 នាក់
ម្សិលមិញ :
39 នាក់
សប្តាហ៍នេះ :
291 នាក់
ខែនេះ :
2442 នាក់
3 ខែនេះ :
7333 នាក់
សរុប :
30818 នាក់