ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
មហាជនកំពុងរងចាំមើល ថា លោក ស ថេត ហ៊ានបញ្ចេញកណ្ដាប់ដៃដែក ឃាត់ខ្លួនម្ចាស់ទីតាំងមជ្ឈមណ្ឌលកម្សាន្ដRock គឺលោក ឧកញ៉ាគិត ធាង ដែរ រឺអត់ ?
Mon,25 February 2019 (Time 10:34 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 78នាក់)


ភ្នំពេញ ៖ ករណីបង្ក្រាបគ្រឿងញៀនដ៍ធំមួយនៅកណ្ដាលរាជធានីភ្នំពេញ ដែល ជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ថែមទាំងចាប់ខ្លួនមនុស្សរាប់រយនាក់និងរកឃើញគ្រឿងញៀនរាប់សិបគីឡូក្រាម ហើយប៉ះចំទីតាំងរបស់លោកឧកញ៉ាដ៍មានឥទ្ធិពលទៀតផងនោះ មហាជនទូទៅ រួមទាំង អ្នកនយោបាយ មួយចំនួន បាន កំពុងរងចាំមើលថាតើអាចទៅរួចទេដែលអាជ្ញាមានសមត្ថកិច្ចជាពិសេសលោកឧត្តសេនីយ៍ ស ថេត មេប៉ូលិសក្រុងភ្នំពេញនិងលោកឃួង ស្រេង រួមទាំងស្ថាប័នតុលាកាផងដែរនោះហ៊ានចាត់ការ ឈានដល់ការឃាត់ខ្លួនម្ចាស់ទីតាំងមជ្ឈមណ្ឌលកម្សាន្ដរ៉ក់ នេះដែរឬទេ ? ឬ មួយហាន ចាប់តែ អ្នក ប្រើប្រាស់? ។ គេនៅចាំបាន ប្រសាសន៏ និងបទបញ្ជា របស់ សម្តេច ស ខេង កាលពី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ក្នុងវេទិកាអន្ដរសាសនា ថ្នាក់ជាតិនៅកម្ពុជា លើកទី២ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រមុខដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបានបង្កើនការយកចិត្តទុកដាក់ និងបង្ក្រាប គ្រឿងញៀន ដើម្បីកុំឲ្យបន្ដការរីករាលដល់បន្ថែមទៀត ។ សម្ដេចសង្កត់ធ្ងន់ថា បើម្ចាស់ទីតាំង ក្លឹប កំសាន្ត ណា អនុញ្ញាតឲ្យក្រុមជនសង្ស័យ ចែកចាយ ឬប្រើប្រាស់គ្រឿងញៀននោះ ម្ចាស់ទីតាំងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ សូមរំលឹកថា នាពេលកន្លងមកទីតាំងមជ្ឈមណ្ឌលកម្សាន្ដ Rock នេះ ធ្លាប់ ត្រូវបានសមត្ថកិច្ចចូលទៅចាប់ខ្លួនមនុស្សនៅទីនោះញឹកញាប់រហូតឈានដល់ការចាប់ខ្លួន ឌីជេរ ឡាយអិន និងបក្សពួក សរុប ចំនួន ៤នាក់ រួមនិងថ្នាំញៀន ជាង១គីឡូក្រាម កាលពីចុងឆ្នាំ ២០១៨ តែសមត្ថកិច្ច ពេលនោះមិនដែលហ៊ានបិទទីតាំងឬក៍ចាត់ការម្ចាស់ទីតាំងទៅតាមច្បាប់នោះទេ ដែលជាហេតុធ្វើឲ្យក្រុមជនសង្គមងងិតគ្រឿងញៀនទាំងខ្មែរនិងជនបរទេសគិតថាទីតាំងនេះជាជម្រកដ៍សុខសាន្ដសម្រាប់ពួកគេរកស៊ី មុខរបរនេះ ។ ដោយហេតុផលនេះហើយទើបធ្វើឲ្យសន្ទុះនៃការចរាចរគ្រឿងញៀនរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងទីក្រុងនិងជនបទនៃព្រះរាជណាចក្រកម្ពុជា ។ មហាជនបន្ដលើកឡើងថា តែអ្វីៗវាមិនអាចនៅស្ថិតស្ថេរជាអមតះ បានទេ អ្វីក៍ត្រូវមានទីបញ្ចប់របស់វាដេរ យ៉ាងណាកាលពីវេលាម៉ោង១និង៤៥នាទីរំលងអាធ្រត្រឈានចូលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៩នេះ សមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ ស ថេត បានឆ្មក់ចូលបង្ក្រាបទីតាំងមជ្ឈមណ្ឌលកម្សាន្ដរ៉ក់តាមបណ្ដោយផ្លូវព្រះមុន្នីវង្សសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៣១១នាក់និងជនជាតិចិនចំនួ១៤នាក់ផងដែរ និងដកហូតបានថ្នាំញៀនច្រើនមុខបានចំនួន៥៦គីឡូក្រាម ។ នេះគឺជាការបង្ដ្រាបដែលមានលក្ខណះទ្រង់ទ្រាយធំមួយធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសទៅទៀតនោះគឺម្ចាស់ទីតាំងនេះទៀតសោតមានងារជាឧកញ៉ា ដ៍មានឥទ្ធិពលទៀតផង។ ដោយសារតែបែបនេះហើយទើបមហាជនទូទៅ រួមទាំង អ្នក នយោបាយ កំពុងតាមហេតុការណ៍នេះដោយយកចិត្តទុកដាក់បំផុត អ្វីដែលគេចង់ដឹងនោះ ថា តើសមត្ថកិច្ចជំនាញពិសេសលោកឧត្តមសេនីយ៍ ស ថេត មេប៉ូលិសក្រុងដែលទើបឡើងថ្មីនេះហ៊ានបញ្ចេញកណ្ដាប់ ដៃដែក របស់លោកក្នុងការចាប់ឃាត់ខ្លួនម្ចាស់ទីតាំងមជ្ឈមណ្ឌលកម្សាន្ដ រ៉ក់ គឺលោក ឧកញ៉ាគិត ធាង បងប្រុស របស់លោកឧកញ៉ា គិត ម៉េងនោះដែរទេ ពីព្រោះឧកញ៉ាពីរនាក់បងប្អូននេះនៅស្រុកខ្មែរអ្នកណាៗក៍ល្បីឈ្មោះលោកដែរ ។ ជាមួយគ្នានេះអាជ្ញាធរសាលារាជធានីភ្នំពេញបានបំពេញតួនាទីរបស់ខ្លួនមួយជំហ៊ានរួចហើយកាលពីល្ងាចថ្ងៃទី២៣ខែកុម្ភៈនេះ ដោយបានចេញសេចក្ដីជូនដំណឹងប្រាប់ដល់មហាជនថាមជ្ឈមណ្ឌលកម្សាន្ដរ៉ក់ត្រូវបានបិទទ្វារជាស្ថាពរដើម្បីជាការបើកផ្លូវឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធក៍ដូចស្ថាប័នតុលាកា ក្នុងការស្រាវជ្រាវឈានទៅរកប្រភពនៃការនាំចូលគ្រឿងញៀននិងមេក្លោងគ្រឿងញៀនដ៍ធំនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ចំពោះចំណាត់ការនេះប្រជាពលរដ្ឋទូទៅមានការគាំទ្រយ៉ាងពេញទំហឹងប្រសិនបើសមត្ថកិច្ចអាចឈានទៅស្រាវជ្រាវវែកមុខចាប់ខ្លួនមេក្លោងគ្រឿងញៀនដ៍ធំមួយនេះយកមកផ្តន្ទាទោសបានមែននោះ តែពួកគាត់ខ្លាចក្រែងតែសមត្ថកិច្ចមិនអាចធ្វើទៅរួចទេ ។ ប៉ុន្ដែបើសិនជាចាប់បានគ្រឿងញៀនកំប៉ិកកំប៉ុក៤ឬ៥កញ្ចប់វិញសមត្ថកិច្ចអូស ក អ្នកផ្តល់ទីតាំង និង អ្នកប្រព្រឹត្តបទល្មើស យកទៅដាក់គុក គ្មាន ថ្ងៃចេញឡើយ តែដល់ប៉ះចំអ្នកមានឥទ្ធិពលបែបនេះដឹងជាហ៊ានឬអត់ ? ។ ចំណែក អនុប្រធាន ប្រតិភូ សមាជិកឧត្តម ប្រឹក្សានិងពិគ្រោះយោបល់ មកពីគណបក្ស ខ្មែរក្រោក លោក សុខ លីម បាន ប្រកាស គាំទ្រ ពេញទំហឹង ចំពោះ ចំណាត់ការ របស់ អាជ្ញាធរ និង សមត្ថកិច្ច ដែលបាន ចុះបង្ក្រាប់ទីតាំង ប្រើប្រាស់និងជួញដូរថ្នាំញៀន ដ៏ធំនៅកណ្តាល ក្រុងភ្នំពេញ និងបាន ស្នើរសុំឲ្យ អាជ្ញាធរ មានសមត្ថកិច្ច មានចំណាត់ការផ្លូវច្បាប់ ចាប់ខ្លួន ឧកញ៉ា គិត ធាង ម្ចាស់ មជ្ឈមណ្ឌល កំសាន្ត Rock យកទៅ ដាក់គុក ដើម្បីធានាថា កម្ពុជា មានច្បាប់ស្តង់ដាតែមួយ និង សមភាព ស្មើភាព យុត្តិធម៌។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
246 នាក់
ម្សិលមិញ :
57 នាក់
សប្តាហ៍នេះ :
582 នាក់
ខែនេះ :
4728 នាក់
3 ខែនេះ :
11889 នាក់
សរុប :
40123 នាក់