ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
បទបញ្ជា របស់អភិបាល ខេត្តសៀមរាប សាបដូចទឹកទន្លេ
Mon,15 April 2019 (Time 03:12 PM)
ដោយ ៖ ទស្សន:មហាជន (ចំនួនអ្នកអាន: 173នាក់)


ខេត្តសៀមរាប:មេឈ្មួញឈ្មោះ ធឹង លាងស្រេង នៅតែបន្តភាពល្បីល្បាញដឹកជញ្ជូនឈើទាំងកណ្ដាលថ្ងៃចូលក្នុងដេប៉ូខេត្តសៀមរាប ដោយគ្មានញញើតនិងសមត្ថកិច្ចអ្វីឡើយ។ ជាក់ស្ដែងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នៅវេលាប្រហែលម៉ោង១0:00ព្រឹកប្រជាពលរដ្ឋបានរាយការណ៍ថា មានឡាន veongខ្នាតយក្សដឹកឈើចេញពីចំណុចខេត្តព្រះវិហារយកមកដាក់និងដេប៉ូខេត្តសៀមរាបបានយ៉ាងដោយរលូន។ សកម្មភាពខាងលើនេះត្រូវបានគេសង្កេតឃើញថាហាក់ពុំរំខានដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាបនោះទេជាពិសេសគឺលោក ទៀ សីហា អភិបាលខេត្តសៀមរាបតែម្ដង។ក្រុមអ្នកសារព័ត៌មានយើងបានរាយការណ៍ទៅលោកទៀ សីហា អភិបាលខេត្តសៀមរាបអំពីបញ្ហារថយន្តខ្នាតយក្សខាងលើនេះដែរប៉ុន្តែលោកអភិបាលខេត្តបានមានប្រសាសន៍ថាសូមឲ្យអ្នកសារព័ត៌មានផ្ញើរូបភាពហើយនិងទីតាំងមកគាត់និងចាត់កម្លាំងឲ្យទៅចុះចាប់នៅនឹងកន្លែងភ្លាមហើយរូបភាពនិងឡានដឹកឈើនិងទីតាំងដេប៉ូទិញលក់ឈើត្រូវបានអ្នកសារព័ត៌មានយើងរាយការណ៍នឹងផ្ញើរូបភាពទៅលោកអភិបាលខេត្តភ្លាមៗ។ ទោះយ៉ាងណាក្រុមអ្នកសារព័ត៌មានយើងជាច្រើននាក់បានរង់ចាំមើលបទបញ្ជាក៏ដូចជាកម្លាំងរបស់អភិបាលខេត្តដែលបានបញ្ជាឱ្យចុះមកចាប់ដល់កន្លែងនោះគឺស្ងាត់ដូចចោរលួចសេះហេីយការដាក់បទបញ្ជានេះត្រូវបានប្រជាពលរដ្ឋរិះគន់ចាំៗថាសាបដូចទឹកទន្លេ។ សូមបញ្ជាក់ផងដែលថាលោកទៀសីហាអភិបាលខេត្តសៀមរាបគាត់តែងតែយកស្តាយដដែលៗដើម្បីយកមកដោះសារជូនអ្នកសារពត៌មានយើងនិងមានការភូតភរលាក់អាថ៌កំបាំង ដើម្បីការពារឈ្មួញរកស៊ីតែប៉ុណ្ណោះ។ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបគាត់តែងតែឆ្លើយដោះសារនិងការពារដើម្បីក្ដោបក្ដាប់ប្រមូលយកប្រាក់ពីឈ្មួញដាក់ហ៊ោប៉ៅរបស់ខ្លួនតែប៉ុណ្ណោះរបៀបស្តាយឆ្លើយដោះសារដែលពេញនិយមរបស់កាត់គឺតែងតែនិយាយថាឈើមានច្បាប់។ រីឯលោក ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុកខាងផ្នែកប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបវិញកន្លងទៅប្រជាពលរដ្ឋបានសង្កេតឃើញថាគឺគ្រាន់តែបញ្ចេញកម្លាំងយក្សដើម្បីកៀងត្រីឲ្យចូលទ្រូងតែប៉ុណ្ណោះ។ មេឈ្មួញ ធឹង លាងស្រេង ពិតជាមានអំណាចយ៉ាងធំធេងក្នុងការក្ដោបក្ដាប់និងបញ្ជាទៅសមត្ថកិច្ចក្នុងខេត្តសៀមរាបទាំងមូលដើម្បីពង្រីកមុខរបររបស់ខ្លួនបានយ៉ាងងាយស្រួលនិងមានកិច្ចសហការពីសមត្ថកិច្ចស្ទើរគ្រប់ស្ថាប័ន។ ដូច្នេះហើយទើបមានការអំពាវនាវពីប្រជាពលរដ្ឋក្នុងខេត្តសៀមរាបមានការស្នើឲ្យបន្ត្រីថ្នាក់លើជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយលោកអោមយិនទៀងមេត្តាចុះអង្កេតនិងស្រាវជ្រាវទៅលើមន្ត្រីពុករលួយមួយចំនួនក្នុងខេត្តសៀមរាបផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
135 នាក់
ម្សិលមិញ :
924 នាក់
សប្តាហ៍នេះ :
1465 នាក់
ខែនេះ :
3399 នាក់
3 ខែនេះ :
11906 នាក់
សរុប :
47143 នាក់