ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
នៅថ្ងៃនេះ ម៉ោង ២ រសៀល ACU នឹងធ្វើសន្និសីទកាសែតបង្ហាញករណី កោះរុង ដែលឈានដល់ការចាប់ឧកញ៉ា សុខ ប៊ុន និងមន្ត្រី៥នាក់ដាក់ពន្ធនាគារ
Fri,28 June 2019 (Time 10:59 AM)
ដោយ ៖ ធឹម ថា (ចំនួនអ្នកអាន: 42នាក់)


(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា នៅរសៀលថ្ងៃសុក្រទី២៨ ខែមិថុនា ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយនឹងរៀបចំសន្និសីទកាសែតមួយបង្ហាញអំពីករណី កោះរុង ជូនដល់អ្នកសារព័ត៌មាន និងអ្នកបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់។ សូមជម្រាបជូនថា ពាក់ព័ន្ធករណី កោះរុង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយបាន ចាប់បញ្ជូនខ្លួន មនុស្សចំនួន ៦នាក់ទៅតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធករណី រួមគំនិតគ្នាជាប្រព័ន្ធក្លែងបន្លំឯកសាររំលោភយកដីរដ្ឋដោយខុសច្បាប់ នៅសង្កាត់កោះរុង ក្រុងកោះរុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៩នេះ។ បន្ទាប់ពីសាកសួររួចរាល់ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ដដែល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោកឧកញ៉ា សុខ ប៊ុន ជាអគ្គនាយក ក្រុមហ៊ុនអចលនទ្រព្យ សុខ ប៊ុន គ្រុប ពីបទ ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង និងផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តនៅសង្កាត់កោះរុង ក្រុងកោះរុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ យោងតាមមាត្រា ២៨, មាត្រា មាត្រា ៦០១, មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។ ចំណែក លោក អ៊ុង និត ជាប្រធានក្រុមប្រឹក្សា ក្រុងកោះរុង, លោក សេង ហូលាង ជាចៅសង្កាត់កោះរុង, លោក ហែម សាឡេះ ជាសមាជិកក្រុមប្រឹក្សាសង្កាត់កោះរុង, លោក កែ សោម ជាចៅសង្កាត់រងទី២ និងលោក កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរុង ក្រុងកោះរុង ខេត្តព្រះសីហនុ ត្រូវតុលាការសម្រេចឃុំខ្លួនពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, វីតិក្រម, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅសង្កាត់កោះរុង ក្រុងកោះរុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ យោងតាមមាត្រា ៥៩២, មាត្រា ៥៩៣, មាត្រា ៦០១, មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
286 នាក់
ម្សិលមិញ :
57 នាក់
សប្តាហ៍នេះ :
622 នាក់
ខែនេះ :
4768 នាក់
3 ខែនេះ :
11929 នាក់
សរុប :
40163 នាក់