ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
ដីកា​លើក​ទី​៣…​បង្គាប់​ឱ្យថៅកែ​កាស៊ីណូ​​និងកូនចូលខ្លួន បើ​មិន​ចូលចាប់​​
Sat,06 July 2019 (Time 03:15 PM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 314នាក់)


ពាណិជ្ជករ​ទាំង​៣​នាក់​នោះ ១.​ឈ្មោះ SOMBOON SUKCHAROENKRAISRI ឈ្មោះ​ខ្មែរ ហៅ លី បាក់​ឡេ​ង ភេទ​ប្រុស អាយុ​៦៧ ឆ្នាំ (​ជា​ឪពុក និង​ថៅកែ​កាស៊ីណូ​) ២.​ឈ្មោះ លី បាក់​តុង ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ និង ៣.​ឈ្មោះ លី បាក់​ហ៊ុយ ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ (​ត្រូវជា​កូន​) មាន​អាសយដ្ឋាន​នៅ​ ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ មាន​ជ័យ ។ តាម​ដីកា​បង្គាប់​ឲ្យ​ចូល ខ្លួន​លើក​ទី​៣ របស់​ចៅក្រម​ស៊ើបសួរ បាន​បញ្ជាក់​ច្បាស់​ថា បាន ឃើញ​ដីកា ​សន្និ ដ្ឋាន​បញ្ជូន​ឲ្យ​ស៊ើបសួរ​លេខ​១០៣៦ អ​.​យ​.​ក​.​ចុះ​ថ្ងៃ​ទី​១៩ ខែ​មិ​នា ឆ្នាំ​២០១៩ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចោទប្រកាន់​លើ​ឈ្មោះ SOMBOON SUKCHARO​ENKRAISRI (​ហៅ លី បាក់​ឡេ​ង​) ឈ្មោះ លី បាក់​តុង និង ឈ្មោះ លី បាក់​ហ៊ុយ ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត​ ពិសេស ដោយ​អភិបាល ឬ​បុគ្គល​ផ្សេង​ទៀត និង​ពី​បទ​.​លួច ប្រព្រឹត្ត​នៅ​រាជ ធានី​ភ្នំពេញ ចាប់ពី​អំឡុង​ឆ្នាំ ២០១៥.២០១៧ តាម​បញ្ញា​ត្តិ​មាត្រា​៣៩៣ មាត្រា​៣៥៣ និង​មាត្រា​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ ។ ដីកា​បាន​បង្គាប់​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ឪពុក​កូន ចូលខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ វេលា​ម៉ោង​៨ និង​៣០ នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ជា​កំហិត ដើម្បី​បំភ្លឺ​ពី​ដំណើររឿង​ដូច​ការ ចោទប្រកាន់​ខាង​នេះ ។ យោង​តាម​ការ​ចោទប្រកាន់​នេះ ត្រូវ​បាន​ធ្វើ​ឡើង ដោយ​មូលហេតុ ពាណិជ្ជករ​ជនជាតិ​ថៃ​ទាំង​៣​នាក់​ឪពុក​កូន បាន​បើក​ប្រតិបត្តិការ​ធ្វើ​អាជីវកម្ម​កាស៊ីណូ​ខុសច្បាប់ ដោយ​រំលោភ​បំពាន​កាតព្វកិច្ច​មិន​ប្រកួត​ប្រជែង​អាជីវកម្ម ធ្វើ​ឲ្យ​ម្ចាស់​បណ្ដឹង ទទួល​នូវ​ការ​ខាតបង់​ចំណូល​រាប់​សិប​ លាន​ដុល្លារ​អា​មេ​រិ​ក ។ យ៉ាងណា​ក្តី ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​លើក​ទី​៣​នេះ អ្នក​ច្បាប់​បាន​និយាយ​ថា បើ​ជន​ត្រូវ​ចោទ​មិន​ចូលខ្លួន​តាម​ដីកា​នោះ​ទៀត​ទេ ចៅ ក្រម​ស៊ើបសួរ​សាលាដំបូង និង​សម្រេច​ចេញ​ដីកា​ឲ្យ​នាំ​ខ្លួន ឬ​ចាប់ខ្លួន ទៅ​សមត្ថកិច្ច​ដែល​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ អនុវត្ត​លើ​ជន​ត្រូវ​ចោទ​ទាំង​៣ នាក់​នោះ​តែ​ម្តង ។ គួរ​បញ្ជាក់​ថា រឿង​ក្តី​មួយ​នេះ ​ផ្តើម​ចេញពី​ការ​បំពាន​ខ​មិន​ប្រកួតប្រជែង ដែល​មាន​ពាក់ព័ន្ធ​ផង​ដែរ នឹង​ការ​បើក​ប្រតិបត្តិការ​អាជីវកម្ម​កាស៊ីណូ Parawinsor និង​កាស៊ីណូ Paramax ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​មាន​វិវាទ ជា​ច្រើន​ករណី​យ៉ាង​ចំរូងចំរាស់​គួរ​ឲ្យ​ចាប់អារម្មណ៍ ទាំង​នៅ​តុលាការ និង​ស្ថាប័ន​មាន​សមត្ថកិច្ច ពាក់ព័ន្ធ នឹង​អាជីវកម្ម​កាស៊ីណូ​នេះ ។ ​ប្រភព​ព​័ត៌​មាន​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាស៊ីណូ Parawinsor កំពុង​ធ្វើ​ប្រតិបត្តិការ​នោះ​ទំនង​ពុំ​មាន​អាជ្ញាប័ណ្ណ ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ទេ តាម​រយៈ​នេះ​អាជ្ញាធរ គប្បី​ចុះ​ត្រួតពិនិត្យ និង​ចាត់វិធានការ​នានា ចំពោះ​ការ​ប្រកប​អាជីវកម្ម​ដែល​មិន​មានច្បាប់​អនុញ្ញាត​នោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
94 នាក់
ម្សិលមិញ :
924 នាក់
សប្តាហ៍នេះ :
1424 នាក់
ខែនេះ :
3358 នាក់
3 ខែនេះ :
11865 នាក់
សរុប :
47102 នាក់