ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ដោយសារតែប្រពន្ឋសុំលែងលះប្រពន្ឋអាយុ១៦ឆ្នាំ បានប្រើអំពីហិង្សារបួសជាំពេញខ្លួនទីបំផុតត្រូវបាននគរបាលហៅទៅសាកសួរ ពិតជាបានប្រើហិង្សាមែន
Tue,04 October 2022 (Time 12:58 PM)
ដោយ ៖ សំណាង (ចំនួនអ្នកអាន: 64នាក់)

ព្រោះតែប្រពន្ធសុំលែង​ បុរសជាប្តីប្រេីអំពេីហិង្សាលេីប្រពន្ធ
ខេត្តបាត់ដំបង
កម្លាំងផ្នែកជំ​នាញព្រហ្មទណ្ឌ័នៃអធិការដ្ឋាននគរបាលក្រុង​បាត់ដំបង
កាលពីថ្ងៃ​ ចន្ទ​៨កេីត​ខែ​អស្សុជ​ឆ្នាំ​ខាលចត្វាស័ក​ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី០៣ ខែតុលាឆ្នាំ២០២២ បានទទួលពាក្យ​បណ្ដឹងពីឈ្មោះ ដួង សុខខុម ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់​ដំបង ខេត្តបាត់​ដំ​បង​(តំណាងដើមបណ្ដឹងជាម្ដាយ)ថាមានករណីហិង្សាក្នុងគ្រួសារ(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោ​ស)​ លើជនរងគ្រោះជាប្រពន្ធឈ្មោះផេង ស្រីនិច ភេទស្រី អាយុ១៦ឆ្នាំមានទីលំនៅភូមិបឹង​រាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅចំណុចក្រុម​ទី០៩ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ ដែលករណីនេះបណ្តាលឱ្យរបួសស្នាមគឺ៖
-ស្នាមជាំ ខ្នង
-ហើមជញ្ចឹងក
-ពកក្បាលពីក្រោយ
-ហើមកំពួនដៃខាងឆ្វេង និង ដើមដៃខាងស្ដាំ ។
ក្រោយពីទទួលបណ្តឹងភ្លាម​ អនុវត្តាមតយោបល់ដឹកនាំ​របស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និង​យោ​បល់លោកស្រីឧត្តមសេនីយ៍ត្រី​ រស់​ ជីវី​ ស្នងការរង​ផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារ​ អនីតិជន​ លោកវរសេនី​យ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរ​បាលក្រុងបាត់ដំបង​បានធ្វើការស៊ើប​អង្កេត​ស្រាវ​ជ្រាវនិង ឃាត់ខ្លួនជនសង្ស័យឈ្មោះរ៉ឺន សុខប៊ុន ភេទ​​ប្រុ​ស អាយុ ៣០ឆ្នាំមានទីលំនៅភូមិបឹងរាំង សង្កាត់​អូរម៉ាល់ ក្រុងបាត់ដំ​បង ខេត្តបាត់ដំបង ដែលត្រូវជាប្តី​ មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើ​ម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរខ្លួនបានសារភាពថាពិតជាបានធ្វើសកម្មភាពយកមួក​សុវត្តិភាពវាយទៅលើជនរងគ្រោះជាប្រពន្ធពិតប្រាកដមែន​ ដោយសារ​មូលហេតុខឹងប្រពន្ធសុំលែង។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចន​គរបាល​កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
50 នាក់
ម្សិលមិញ :
122 នាក់
សប្តាហ៍នេះ :
1096 នាក់
ខែនេះ :
3785 នាក់
3 ខែនេះ :
11453 នាក់
សរុប :
339935 នាក់