ព្រោះតែប្រពន្ធសុំលែង បុរសជាប្តីប្រេីអំពេីហិង្សាលេីប្រពន្ធខេត្តបាត់ដំបងកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងកាលពីថ្ងៃ ចន្ទ៨កេីតខែអស្សុជឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែតុលាឆ្នាំ២០២២ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ដួង សុខខុម ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង(តំណាងដើមបណ្ដឹងជាម្ដាយ)ថាមានករណីហិង្សាក្នុងគ្រួសារ(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) លើជនរងគ្រោះជាប្រពន្ធឈ្មោះផេង ស្រីនិច ភេទស្រី អាយុ១៦ឆ្នាំមានទីលំនៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅចំណុចក្រុមទី០៩ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីនេះបណ្តាលឱ្យរបួសស្នាមគឺ៖-ស្នាមជាំ ខ្នង -ហើមជញ្ចឹងក -ពកក្បាលពីក្រោយ -ហើមកំពួនដៃខាងឆ្វេង និង ដើមដៃខាងស្ដាំ ។ក្រោយពីទទួលបណ្តឹងភ្លាម អនុវត្តាមតយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានធ្វើការស៊ើបអង្កេតស្រាវជ្រាវនិង ឃាត់ខ្លួនជនសង្ស័យឈ្មោះរ៉ឺន សុខប៊ុន ភេទប្រុស អាយុ ៣០ឆ្នាំមានទីលំនៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលត្រូវជាប្តី មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ។ ក្រោយពីសាកសួរខ្លួនបានសារភាពថាពិតជាបានធ្វើសកម្មភាពយកមួកសុវត្តិភាពវាយទៅលើជនរងគ្រោះជាប្រពន្ធពិតប្រាកដមែន ដោយសារមូលហេតុខឹងប្រពន្ធសុំលែង។បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា