ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
កាសុីណូកង្កប់ល្បែងសុីសងជល់មាន់និងឲ្យខ្មែរនិងជនបរទេសចូលមកអត់មានលិខិត្តឆ្លងដែន
Tue,04 October 2022 (Time 07:11 AM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 89នាក់)

សង្វៀនបញ្ជាល់មាន់ដុះស្លែ បង្កប់នៅក្នុងកាសុណូញូវេីល បេីកឲ្យពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍ ចូលមកលេងយ៉ាងពេញបន្ទុក ខ្លះអត់ប៉ាស់ព័រ ខ្លះមានប៉ាស់ព័រ រំហូរតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ហ៊ានប្រឆាំងបទបញ្ជាថ្នាក់ដឹកនាំ?
03/10/2022
ស្វាយរៀង ÷ សេចក្តីរាយការណ៍​ពី ប្រជាពលរដ្ឋ រស់នៅក្នុងភូមិបាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត បានឲ្យដឹង​ថា​បុគ្គល​ដែល​ហ៊ាន​បើក​ល្បែង​បញ្ជាល់មា​ន់ អាប៉ោង ហ្គេមអនឡាញ យ៉ាងពេញទំហឹងប្រហែលជា​មាន​ខ្នងបង្អែ​ករឹងមាំ នៅ​ពីក្រោយ​និង​មាន​ឥទ្ធិពល​ទៀត​ផង​ ទើប​អាច​ធ្វើ​អ្វីៗបានតាមអំពើចិត្ត​។​
ទោះបីសម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅពេលថ្មីៗ ឲ្យបិទល្បែងអនឡាញគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាម្ចាស់ កាស៊ីណូ ញូវេីល ថ្លេីមធំ ហ៊ានបេីកឲ្យពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍ ចូលលេងភ្នាល់ដាក់លុយរាប់លាន រាប់ពាន់ដុល្លារ សុីសងខុសច្បាប់ ដោយសេរី ដោយឡែកសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្វាយរៀង ធ្វើមិនដឹងមិនឬអ្វីទាំងអស់។

ហេតុនេះ លោកនេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ មិនគួរមេីលរំលងភាពអសកម្ម របស់លោកពេជ្រ វីរៈស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទេីបឡេីងកាន់តំណែងថ្មី បណ្តែតបណ្តោយឲ្យមានល្បែងបញ្ជាល់មាន់ខ្នាតធំ នៅក្នុងកណ្តាលក្រុងបាវិតនោះទេ ព្រោះវាអាចប៉ះពាល់ដល់សន្តិសុខសង្គម។

​ប្រភព​ពី​ប្រជាពលរដ្ឋ​ រស់នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង បានឲ្យដឹងទៀតថា បុគ្គល​ម្នាក់នេះ ប្រហែលមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបហ៊ាន បេីកល្បែងបញ្ជាល់​មាន់ បៀរ​ អាអាប៉ោង បង្កប់ក្នុងកាសុីណូ ញូវេីល លេង​រាល់​ថ្ងៃ​យ៉ាង​ពពាក់ពពូន ចំណែក​លោក ឯម សុវណ្ណរិទ្ធិ អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត មិនចាត់វិធានការបង្រ្កាប សម្ងំទទួលផលប្រយោជន៍ ជាថ្នូរ ។​

​ចំណែក​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្រុង​បាវិត​ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្តោយ​ឲ្យ​បុគ្គល​ម្នាក់​នោះ ដែល​ជា​ហេតុ​ធ្វើឲ្យ​ប្ប្រជាពលរដ្ឋ នៅសង្កាត់បាវិ​ត​ ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសអសន្តិសុខសង្គមក្នុង​មូលដ្ឋាន​ និង​អាច​កើត​គ្រឿងញៀន​រីក​រាលដាល​គូរឲ្យកត់សម្គាល់​។​

​ប្រជាពលរដ្ឋ​ ក្នុងភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត បាន​អំពាវនាវឲ្យ​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ ចាត់​មន្ត្រី​ក្រោម​ឱវាទ ចុះត្រួតពិនិត្យ ទប់ស្កាត់​ទង្វើរមិន​ប្រក្រតី​ របស់​បុគ្គលហ៊ាន​បើក​ល្បែងបញ្ជាល់មាន់ ចំកណ្តាលក្រុងបាវិត ភ្នាល់ដាក់លុយ លេងសុីសងខុសច្បាប់ជាបន្ទាន់ ។បឋម

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
43 នាក់
ម្សិលមិញ :
382 នាក់
សប្តាហ៍នេះ :
880 នាក់
ខែនេះ :
3527 នាក់
3 ខែនេះ :
10919 នាក់
សរុប :
338882 នាក់