ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
នគរបាលឃាត់ខ្លួនចោរដៃស្អិតចូលលួចទូរស័ព្ទនិងទ្រព្យសម្បតិរបស់ពលរដ្ឋត្រូវបានចាប់ខ្លួន
Fri,07 October 2022 (Time 06:30 AM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 103នាក់)

ចោរស្ទាវៗចំនួន៥នាក់ជាមុខ​សញ្ញាលួចទ្រព្យ​សម្បត្តិអាយុក្រោម១៨ឆ្នាំត្រូវបាននគរបាលស្រុកបវេលឃាត់ខ្លួនបញ្ជូនទៅតុលាការ
ខេត្តបាត់ដំបង
លោកវរសេនីយ៍ឯ​កសុខ​ សារិន​ អធិការនគរ​បាល​ស្រុកបវេលដឹកនាំ កកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងអន្តរាគមន៍និងកម្លាំ​ងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វាបានបើកការស្រាវជ្រាវបង្រ្កាបករណីលួចយក​ទទ្រព្យសម្បត្តិមួយនិងឃាត់ខ្លួនមនុស្ស០៥នាក់។
លោកវរសេនីយ៍ឯ​ក​ សុខ​ សារិន​ អធិការនគរ​បាល​ស្រុកបវេល បានអោយសារព័ត៌មានដឹងថា ក្នុងការចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ស្ថិត​នៅចំណុចភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង័្សយជាក្មេងប្រុស​ អាយុក្រោម១៨ឆ្នាំ​ ចំនួន០៥នាក់និងដកហូតបានវត្ថុតាងជាច្រើនរួមមាន!
-ទូរស័ព្ទដៃចំនួន១៨គ្រឿង ក្នុងនោះ(VIVO ចំនួន០១គ្រឿង
-OPPOចំនួន០៤គ្រឿង
- IPHONE ចំនួន០២គ្រឿង - REALME ចំនួន០១គ្រឿង - CAMFONE ចំនួន០១គ្រឿង - កាតទូរស័ព្ទចំនួន៤០សន្លឹក - ស៊ីមកាតចំនួន២៦ សន្លឹក - ស្រោមទូរស័ព្ទចំនួន១៨ - កាសទូរស័ព្ទចំនួន០៣ និងកង់ចំនួន០៣គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាពគាស់ហាងទូរ​ស័ព្ទ។ លោកអធិការដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០​២២ វេលាម៉ោង២១និង៣០នាទី នៅចំណុចហាងទូរ​ស័ព្ទ ឈ្មោះ ប៊ុនអ៊ិន ដែលមានម្ចាស់ជាជនរងគ្រោះ ឈ្មោះ ណាក់ ប៊ុនរីន ភេទប្រុ​ស អាយុ៣៣ឆ្នាំ មានទី​នៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់​ដំប​ង ត្រូវបានជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពគាស់ដំបូលចូលលួចយកទូរស័ព្ទពីក្នុងហាង ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងចូល​មកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយះការស្រាវជ្រាវស៊ើបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនបានតែម្តង។
ក្នុងករណីនេះដែរជនសង្ស័យចំនួន០២ នាក់ដែលមានអាយុ​១៤ឆ្នាំនិង១៥ឆ្នាំ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន​នៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីកសាងសំណុំរឿងបញ្ជូនមក​ការិយាល័យជំនាញខេត្តអនុវត្តបន្តតាមនីតិវិធី ចំណែក០៣នាក់ទៀតដែលមានអាយុតិចជាងនេះបានអប់រំនិងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សក​ម្មភាពហើយប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្តនៅមូលដ្ឋាន ដោយឡែកវត្ថុតាងផ្សេងៗបានប្រគល់ជូនជនរងគ្រោះវិញផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
239 នាក់
ម្សិលមិញ :
382 នាក់
សប្តាហ៍នេះ :
1076 នាក់
ខែនេះ :
3723 នាក់
3 ខែនេះ :
11115 នាក់
សរុប :
339078 នាក់