ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ព័ត៌មានប្រទសថៃ យ៉ាងហោចណស់កុមាបានស្លាប់ប្រមាណជា៣៤នាក់ ដោយខ្មាន់កាំភ្លើងបានបាញរះទៅលើមជ្ឈកុមានៅប្រទេសថៃ
Fri,07 October 2022 (Time 06:50 AM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 124នាក់)

រថយន្តគិលានសង្រ្គោះបន្ទាន់ជាច្រើនគ្រឿងត្រូវបានគេបញ្ជូនមកកន្លែងកើតហេតុក្រោយពីការបាញ់ប្រហារលើកុមារ ខណៈតួលេខអ្នកស្លាប់បានកើនដល់៣៤នាក់ រីឯខ្មាន់កំាភ្លើងធ្វើអត្តឃាតបន្ទាប់ពីបាញ់ប្រហារ !

www.bmcpost.net

ថៃឡង់ដ៍ : ០៦-តុលា ឆ្នាំ២០២២ ខ្មាន់កាំភ្លើងដែលគេស្គាល់ថាជាអតីតមន្រ្តីនគរបាលមួយរូប បានបើកការវាយប្រហារមកក្នុងមជ្ឍមណ្ឌលមើលថែទាំកុមារមួយកន្លែងនៅក្នុងសង្កាត់ Na Klang ក្នុងខេត្តណុងប៊ូឡាំភូ នៃភាគខាងជើងប្រទេសថៃនៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានបង្កឱ្យមនុស្សយ៉ាងយោចណាស់ ៣៤នាក់បានស្លាប់ រួមមានទាំងកុមារ និងក្មេងវ័យជំទង់ជាច្រើននាក់ទៀតផងដែរ ។ ជនដៃដល់បានធើ្វសកម្មភាពនៅពេលដែលក្មេងៗកុមារកំពុងដែលដេកជុំគ្នា ។

លោកឧត្តមសេនីយ៍ទោ Leusomboon ស្នងការរងនគរបាលនៅក្នុងតំបន់ បានប្រាប់អ្នកសារព័ត៌មាន (PPTV HD) របស់ប្រទេសថៃឡង់ដ៍ឱ្យដឹងថា ខ្មាន់កំាភ្លើងគឺជាអតីតមន្រ្តីនគរបាល ដែលទើបត្រូវបានបណ្តាញចេញពីអង្គភាពពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ វិន័យនគរបាលជាតិថៃ ។

លោកស្នងការដដែលរូបនេះក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្រោយពីបានរត់គេចពីការតាមប្រម៉ាញ់របស់ក្រុមសមត្ថកិច្ច ជនដៃដល់ខាងលើនេះបានធើ្វការបាញ់ប្រហារទៅលើប្រពន្ធហើយនិងកូនមុននឹងបានផ្ដាច់ជីវិតរបស់ខ្លួនឯងទៅតាមក្រោយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
94 នាក់
ម្សិលមិញ :
122 នាក់
សប្តាហ៍នេះ :
1140 នាក់
ខែនេះ :
3829 នាក់
3 ខែនេះ :
11497 នាក់
សរុប :
339982 នាក់