ដកស្រង់ពីបណ្តាញសង្គម ដែលមានឈ្មោះសែនស្រណោះ FoIlom បានចុះផ្សាយលោកអ្នកមាននៅចាំទេរឿងរាវគ្រោះថ្នាក់ចរាចររវាងឡានដឹកធំដឹកដី បានបើកចូលរំលោភចំណែកផ្លូវរបស់ឡានម៉ាក LEXUS 470 ពណ៍កាម៉ៃបុកពីមុខពេញទំហឹងបណ្តាលអោយមនុស្សជិះក្នុងឡានស្លាប់ម្នាក់និងរបួសបីបួននាក់ ពេលនេះភាគីជនរងគ្រោះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ។ភាគីជនរងក្រោះអស់សង្ឃឹមនិងអស់ជំនឿទៅលើប្រព័ន្ធច្បាប់ស្រុកខ្មែរ ពេលនេះពួកគាត់បន់ស្រន់ដាក់បណ្តាសាតាមបែបជំនឿអរូបិយម្តងវិញ ។ខាងក្រោមជាខ្លឹមសារទាំងស្រុងយើងខ្ញុំកូពីយកមកចែកជូនអោយលោកអ្នកដឹងតែប៉ុនណោះ ។🙏🙏🙏បារមីលោកយាយម៉ៅស័ក្តិសិទ្ធិណាស់! ! ! 😠ខ្ញុំបានឮដំណឹងពីអ្នកស្រុកទឹកឈូថា គ្រួសារជនល្មេីសឈ្មោះ អ័ង ភី ដែលជាអ្នកបេីកឡានបុកម្តាយខ្ញុំស្លាប់ឪពុកនឹងប្អូនប្រុសខ្ញុំរងរបួសធ្ងន់នៅខេត្តកំពត រួមនិងម្ចាស់ឡាន ម្ចាស់ដេប៉ូ មិនព្រមនាំគ្នាសហការមកដោះស្រាយការខូចខាតជាមួយគ្រួសារខ្ញុំទេ បែរជាខំប្រឹងប្រេីលុយដេីម្បីសុំឲ្យគេជួយខ្លួនចេញពីគុកទៅវិញ។ បេីដូច្នេះមែន ជនណា ឬបុគ្គលរូណា ដែលបានជួយជ្រោមជ្រែង ឬជួយការពារជនល្មេីសឈ្មោះ អ័ង ភី នេះ ដេីម្បីធ្វេីបាបលេីគ្រួសាររបស់ខ្ញុំឲ្យមានទុក្ខ សូមឲ្យក្រុមបុគ្គលទាំងនោះ វិនាសហិនហោចខ្លោចផ្សារ វេទនា ជួបកម្មពារវេរា គ្រោះចង្រៃ បេីដេីរផ្លូវទឹកសូមឲ្យលិចទូក បេីដេីរផ្លូវគោកសូមឲ្យជួបគ្រោះថ្នាក់ បាត់បង់គ្រប់សព្វបែបយ៉ាង និងបែកបាក់គ្រួសារ តន់ហន់ក្នុងជាតិនេះ បេីសិនជាតិនេះសងមិនអស់ សូមឲ្យជំពាក់កម្មពារវេរាគ្រប់ៗជាតិណាទាំងអស់តកូនតចៅ មានលោកយាយម៉ៅ និងអារុក្ខអារក្សអ្នកតាជាសាក្សីស្រាប់។ តែបេីសិនជាជនណា ឬបុគ្គលរូបណាដែលពួកគាត់មិនបានពាក់ព័ន្ធនឹងការជួយជ្រោមជ្រែងជនល្មេីសនេះ ហេីយបានជួយដល់គ្រួសាររបស់ខ្ញុំក្នុងសំណុំរឿងក្តីនេះ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងបារមីលោកយាយម៉ៅ អ្នកតាដែលថែរក្សាទឹកដីគ្រប់កន្លែង ជួយតាមថែរក្សាដល់ក្រុមបុគ្គលមនុស្សល្អទាំងនោះ និងសូមជូនបុណ្យកុសលឲ្យពួកគាត់ ទទួលបានសេចក្តីសុខសេចក្តីចម្រេីន និងលាភសំណាងគ្រប់ពេលវេលា កុំឲ្យជួបគ្រោះចង្រៃ និងគ្រោះបណ្តាសារដូចក្រុមមនុស្សដែលបានចូលរួមជួយជនល្មេីស ដែលជាឃាតកនោះឲ្យសោះ។ ពួកខ្ញុំនឹងតស៊ូគ្រប់បែបយ៉ាងដេីម្បីរកភាពយុត្តិធម៌ជូនម្តាយខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ដេីម្បីឲ្យវិញ្ញាណក្ខន្ធម្តាយខ្ញុំបានស្ងប់ចិត្ត។ 🙏🙏🙏
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា