ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
បែកធ្លាយរឿងទំនាស់ដីធ្លីដ៍រ៉ាំរ៉ៃ អាជ្ញាធរខេត្តបន្ទាយមានជ័យ គ្មានចេត្តនាដោះស្រាយអូសបន្ឡាយរយៈ៧ឆ្នាំ អ្នកមានបណ្ណ័កាន់កាប់បែជារងការអយុត្តិធ៌ម
Sat,03 December 2022 (Time 01:22 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 104នាក់)

​ប្រកាស​ព័ត៌មាន​របស់​សាលា​ខេត្ត​បន្ទាយមានជ័យ​ បង្ហាញ​ភាព​មិនប្រក្រតី​ច្រើន​

ដីលោកស្រី​ រឹទ្ធ​ សុគន្ធា​ មានបង្កាន់ដៃ​កាន់​កាប់​ស្របច្បាប់​ ត្រូវមេឃុំ​ និង​ លោក​ អុំ​ រាត្រី​ (​ កាលនៅជា​អភិបាល​ស្រុក)​ បដិសេធ​ចោល​ ហេីយ​អោយ​កសាង​ឯកសារ​ថ្មី​ ដាក់​ឈ្មោះ​ ប៊ុន​ ស៊ាម​ វិញ​

ចំណុច​ដែល​បញ្ជាក់​ថា​ លោកស្រី​ រឹទ្ធ​ សុគន្ធា​ មិនមាន​ដី​ គឺជារឿងមិនពិត​ ព្រោះ​លោកស្រី​ មាន​បង្កាន់ដៃ​ និង​ ពាក្យ​ស្នើសុំ​កាន់​កាប់​ដី​ ចុះថ្ងៃទី​ ១២​ ខែ​ ឧសភា​ ឆ្នាំ​ ១៩៩៩​ ទទួលស្គាល់ដោយ​អាជ្ញាធរឃុំ​ត្រឹមត្រូវ​ ។

ចំណុចដែល​បញ្ជាក់ថា​ ដីទំនាស់​ជារបស់​ឈ្មោះ​ ប៊ុន​ ស៊ាម​ គឺ​មិនមានឯកសារ​បញ្ជាក់​ ហេីយ​ឯកសារ​កាន់កាប់ដី​ ទេីបធ្វេី​នៅ​ឆ្នាំ​ ២០០៨​ គឺ​ ក្រោយ​ ឯកសារ​របស់​ ប៊ុន​ លី​ និង​ រឹទ្ធ​ សុគន្ធា​ ចំនួន​ ៩​ ឆ្នាំ​ និង​ ក្រោយ​លោក​ ប៊ុន​ លី​ ស្លាប់​ ។ សួរថា​ តេី​ លោកយាយ​ ប៊ុន​ ស៊ាប​ កសាងឯកសារ​កាន់កាប់ដី​ រំលោភលេី​ ឯកសារដេីម​របស់​ ប៊ុន​ លី​ និង​ រឹទ្ធ​ សុគន្ធា​ ដោយ​របៀបណា​ បេីលោក​ប៊ុន​ លី​ និង​ រឹទ្ធ​ សុគន្ធា​ មិនបាន​ផ្ដិត​មេដៃ​ផ្ទេរអោយផង​ ? ម្យ៉ាងទៀត​ដី​កំពុង​មាន​ទំនាស់​ដោះ​ស្រាយ​មិនទាន់ចប់ផង​ ហេតុអ្វី​អាជ្ញាធរ​ ហ៊ានចុះ​ហត្ថលេខា​អោយ​លក់ដូរ​ និង​ ផ្ទេរសិទ្ធិ​ជា​បន្តបន្ទាប់​ ? ជា​ធម្មតា​ដីមាន​ទំនាស់​ អាជ្ញាធរ​មិនអាច​ចុះ​ហត្ថលេខា​ផ្ទេរសិទ្ធិ​បានទេ​ ។ នេះជាចំណុច​សង្ស័យ​ តេីមាន​អ្វី​នៅ​ពីក្រោយរឿងនេះ​ បានអាជ្ញាធរ​ធ្វេី​ ឯកសារ​កាន់កាប់ដី​អោយ​លោកយាយ​ ប៊ុន​ ស៊ាម​ និងអោយលក់ដូរ​ឆាប់រហ័សបែបនេះ​ ?

ការអះអាង​របស់​ រឹទ្ធ​ សុគន្ធា​ ដែល​ថា​ មេឃុំ​ ឃុបឃិត​គ្នា​ធ្វើ​ឯកសារ​យកដីគាត់​ ដូចជាសមហេតុសមផលជាង​ការ​បំភ្លឺ​របស់​ រដ្ឋ​បាល​ខេត្ត​បន្ទាយមានជ័យ​ ។ យកដី​របស់​គាត់​ហេីយ​អោយគាត់​ទៅយកដីកន្លែងផ្សេង​ដែល​មិនមែន​ជារបស់​គាត់​ គាត់​ម៉េចទទួល​ ?

ករណីនេះ​ គួរ​បង្កេីត​ក្រុមការងារ​ថ្នាក់ជាតិ​ ចុះ​ស្រាវជ្រាវ​ស៊េីបអង្កេត​ឡេីងវិញ​ទេីប​រកយុត្តិធម៌ពិត​ប្រាកដឃេីញ​ ។ បេី​រដ្ឋបាលខេត្ត​បន្ទាយ​មានជ័យ​ចេះធ្វេី​តែ​របាយការណ៍ខុសពីការ​ពិតបែបនេះ​ រាស្ត្រតូចតាចក្រីក្រ​រងទុក្ខ​ស្លាប់ហេីយ​ ។

នៅព្រឹកនេះ​ខ្ញុំបាន​សំណូមពរ​អោយ​ឈ្មោះ​ រឹទ្ធ​ សុគន្ធា​ នាំម្ដាយ​ចាស់​ជរា​ត្រលប់ទៅ​ខេត្ត​បន្ទាយ​មានជ័យវិញ​ដេីម្បីរង់ចាំដោះស្រាយ​តាមការ​អះអាងរបស់​រដ្ឋបាលខេត្ត​បន្ទាយ​មានជ័យ​ តែគាត់ថា​ មិនហ៊ានទៅទេ​ខ្លាច​ខេត្តចាប់​ដាក់គុកទៀត​ ម្យ៉ាងទៀត​គាត់​អស់​ជំនឿលេីលោក​ អុំ​ រាត្រី​ ហេីយ​ព្រោះ​លោក​ អុំ​ រាត្រី​ កាលនៅជា​អភិបាល​ស្រុក​បាន​ឃុបឃិត​គ្នា​ជាមួយ​មេឃុំ​យកដីរបស់គាត់​ ។ដកស្រង់PVN NeWS ទាំងស្រុង

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
51 នាក់
ម្សិលមិញ :
176 នាក់
សប្តាហ៍នេះ :
581 នាក់
ខែនេះ :
3213 នាក់
3 ខែនេះ :
10705 នាក់
សរុប :
338322 នាក់