ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ជនសង្ស័យម្នាក់បានឆបោក ត្រូវបានមន្ត្រីចាប់ខ្លួនបញ្ជូូនខ្លួនៅបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តទៅសាលាដំបូងខេត្តតាមនិតិវិធីច្បាប់
Sat,03 December 2022 (Time 07:04 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 110នាក់)

បន្អាទាយមានជ័យ
កម្លាំងអាវុធត្ថ មូលដ្ឋាន ក្រុងប៉ោយប៉ែត​ បាន បញ្ជូនជនសង្ស័យ​ម្នាក់​ ពីបទ ឆបោក​ បញ្ជូនខ្លួនទៅបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
(​នាថ្ងៃទី២ ធ្នូ ​២០២២​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី​ ឆបោក ប្រព្រឹត្តកាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅចំណុច​ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ការឃាត់ខ្លួនករណីខាងលើនេះធ្វើឡើងតាមសំណុំរឿងលេខ​៧៩ ចុះថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលមានដើមបណ្តឹង ឈ្មោះ​ ដួង វណ្ណា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងលោកបានដឹកនាំកម្លាំងចុះឃាត់ខ្លួនឈ្មោះ​ ទុយ ម៉េងលី ភេទប្រុស អាយុ៣៨ឆ្នាំ ពាក់ព័ន្ធករណី ឆបោក ដែលប្រព្រឹត្តកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។​

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា មុនឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើរបាយការណ៍សុំបើកការស៊ើបអង្កេតបឋម ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ធ្វើរបាយការណ៍សុំបើកការស៊ើបអង្កេតបឋមទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យព្រហ្មទណ្ឌក៏បានទទួលដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋមលេខ១៣៦១ អយ.ក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចេញដោយ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។​ ក្រោយពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម មន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែតបានកោះហៅឈ្មោះ ទុយ ម៉េងលី ឱ្យចូលមកបំភ្លឺនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសាម៉ីខ្លួនបានផ្តិតមេដៃទទួល តែពុំបានចូលមកបំភ្លឺនៅកន្លែងសមត្ថកិច្ចនោះទេ។ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឈ្មោះ ទុយ ម៉េងលី បានមកដាក់ពាក្យសុំពន្យាពេល សាកសួរនៅមូលដា្ឋនកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។​ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែតបានកោះហៅឈ្មោះ ទុយ ម៉េងលី ឱ្យចូលមកបំភ្លឺជាលើកទី២ ដោយប្រពន្ធរបស់ឈ្មោះ ទុយ ម៉េងលី ជាអ្នកផ្តិតមេដៃទទួលជំនួស ប៉ុន្តែឈ្មោះ​ ទុយ ម៉េងលី ពុំបានចូលមកបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ចនោះដែរ បន្ទាប់មកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យព្រហ្មទណ្ឌ បានធ្វើរបាយការណ៍រាយការណ៍ទៅតំណាងអយ្យការអមសាលាដំបូងខេត្ត ចំពោះឈ្មោះ ទុយ ម៉េងលី មិនគោរពតាមការកោះហៅរបស់មន្ត្រីនគរបាលយត្តិធម៌ ទើបនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យព្រហ្មទណ្ឌ ទទួលបានដីកាបញ្ជាឱ្យចូលខ្លួន លេខ​០៩ អយ.បជ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ របស់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឈានដល់ការនាំខ្លួនឈ្មោះ ទុយ ម៉េងលី នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភោជនីយដ្ឋានមាតុភូមិ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធីតែម្តង។

ក្រោយការឃាត់ខ្លួន​ និងសួចម្លេីយជនសង្ស័យបាន​សារភាព​ថា​ រូបខ្លួនពិតជាបានលក់ដី និងផ្ទះផ្តាច់ ទៅឱ្យឈ្មោះ​ ដួង វណ្ណា ពិតប្រាកដមែន ហើយបន្ទាប់មកទៀតរូបខ្លួនបានយកដី និងផ្ទះដដែលនោះលក់ទៅឱ្យឈ្មោះស៊ុំ វីរៈ បន្តទៀតពិតប្រាកដមែន។​

ដោយយោងតាមពាក្យបណ្ដឹង និងផ្អែកតាមចម្លេីយសារភាព​របស់ជនសង្ស័យឈ្មោះ ទុយ ម៉េងលី ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ ចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ បច្ចុប្បន្នជនសង្ស័យឈ្មោះ ទុយ ម៉េងលី ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៣​ ខែធ្នូ​​​ ឆ្នាំ​២០២២នេះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
120 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
1187 នាក់
ខែនេះ :
3701 នាក់
3 ខែនេះ :
11189 នាក់
សរុប :
339202 នាក់