ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ឃាត់ខ្លួនមន្ត្រីយោធាម្នាក់បានផ្ទុះអាវុធត្រូវដៃគូទំនាស់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅលាសាដំបូងរាជធានីភ្នំពេញ
Sun,04 December 2022 (Time 08:53 AM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 131នាក់)

មន្ត្រីយោធាម្នាក់ដៃឆៅ ដកកាំភ្លើងបាញ់គំរាមការពារខ្លួន ផ្លាតខ្ទាតត្រូវគូរទំនាស់ចំកំប៉េះគូថ បង្កការភ្ញាក់ផ្អើល

ថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២

កណ្ដាល ៖ មន្ត្រីយោធាម្នាក់ដកកាំភ្លើងបាញ់មេឃ១គ្រាប់ ដើម្បីគម្រាមគូទំនាស់ តែគូទំនាស់មិនខ្លាច នៅតែដើរចូល ក៏បាញ់ដី១គ្រាប់ទៀត ចៃដន្យផ្លាតខ្ទាតមកត្រូវកំប៉េះគូថគូទំនាស់ បណ្តាលឲ្យរងរបួស។

ករណីនេះ បានកើតឡើងនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ ចំណុចភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ស្រី និច ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល មានរបួសត្រង់កំប៉េះគូទខាងឆ្វេងចេញឈាម០១កន្លែង។

ចំណែកជនសង្ស័យឈ្មោះ ហួ ចាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ យោធា មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល វត្ថុតាងចាប់យកមាន៖ កាំភ្លើងខ្លីម៉ាក CF98-9 ចំនួន០១ដើម,បង់កាំភ្លើងចំនួន ០១ ,គ្រាប់កាំភ្លើងចំនួន ០៥គ្រាប់ ,ប័ណ្ណសម្គាល់កាំភ្លើងខ្លី ០១សន្លឹក និងលិខិតបញ្ជាបេសកកម្ម ០១សន្លឹក។

ប្រភពដដែលបន្តថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ជនសង្ស័យបានដាក់កាំភ្លើងខ្លីម៉ាកCF98-9នៅចង្កេះខោ រួចជិះម៉ូតូទៅផឹកស្រាបៀរនៅផ្ទះរបស់ឈ្មោះ បារាំង ភេទប្រុស នៅភូមិឃុំកើតហេតុជាមួយឈ្មោះ ចៀម ចលនា ភេទប្រុស។

ជនរងគ្រោះបានជិះកង់កាន់ស្នសំដៅមករកជនសង្ស័យ ឃើញដូច្នេះជនសង្ស័យបាន និយាយថា ម៉េចបានអ្ហែងជិះកង់កាតេកាតឺអ៊ីចឹង ជនរងគ្រោះនិយាយថា អ្ហែងចង់យ៉ាងម៉េច ហើយជនរងគ្រោះឈប់កង់រួចដើរចូលយកស្នប្រុងចាក់ជនសង្ស័យ ភ្លាមនោះជនសង្ស័យបានដកកាំភ្លើងពីចង្កេះខោបាញ់ទៅលើ តែជនរងគ្រោះនៅតែដើរចូល ទើបជនសង្ស័យបាញ់កាំភ្លើងចុះក្រោម០១គ្រាប់បណ្តាលឲ្យគ្រាប់កាំភ្លើងផ្លាតត្រូវកំប៉េះគូទជនងគ្រោះចំហៀងខាងឆ្វេង បណ្តាលឲ្យមានរបួសចេញឈាម ហើយក្បាលគ្រាប់បៀមជាប់ខាងក្នុងសាច់ ភ្លាមនោះជនរងគ្រោះ បានស្រែកថា អូយៗឈឺណាស់ៗ រួចជិះកងចេញផ្ទះ ហើយក្រុមគ្រួសារយកជនរងគ្រោះទៅព្យាបាលរបួសនៅមុន្ទីរពេទ្យឯកជន យីហោ អេម៉ា ភូមិព្រែកល្វា ឃុំព្រែកតាកូវ និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ។

សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បាន ព្រមទាំងដកហូតវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
179 នាក់
ម្សិលមិញ :
382 នាក់
សប្តាហ៍នេះ :
1016 នាក់
ខែនេះ :
3663 នាក់
3 ខែនេះ :
11055 នាក់
សរុប :
339018 នាក់