ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
នគរបាល២ខេត្ត បានសហការគ្នា ឃាត់ចាប់ជនសង្ស័យជាចោរលួចរថយន្តរបស់ពលរដ្ឋត
Sun,04 December 2022 (Time 09:25 AM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 104នាក់)

នគរបាលខេត្តបន្ទាយមានជ័យ និងនគរបាលខេត្តសៀមរាប សហការគ្នា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីលួចរថយន្ត

ខេត្តបន្ទាយមានជ័យ៖ក្រោយការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប បានសហការគ្នាបើកប្រតិបត្តិការចុះស្រាវជ្រាវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីលួចរថយន្តរបស់ប្រជាពលរដ្ឋម្នាក់ នៅស្រុកព្រះនេត្រព្រះ កាលពីយប់ថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០២២។

លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនៃអធិការដ្ឋានស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនសង្ស័យដែលនគរបាលឃាត់ខ្លួនមានឈ្មោះឌុក វាសនា ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិខ្វាវលិច ឃុំ ស្វាយចេក ស្រុកស្វាយចេក ។ រីឯជនរងគ្រោះមានឈ្មោះ អ៊ូច សំបូរ ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុក ព្រះនេត្រព្រះ ជាម្ចាស់រថយន្តម៉ាក ហ៊ីយាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ3A-4414 ប្រភេទ ដឹកទំនិញធុនធំ នៅលើរថយន្តនោះមានដឹក កន្ទក់ចំនួន១០តោន។

ជនរងគ្រោះបានរៀបរាប់ថា មុនពេល កើតហេតុវេលាម៉ោង១១ យប់ ថ្ងៃទី០២ ខែធ្នូ បានយករថយន្តមកចតទុកនៅចំណុចមុខ ហាងបាយម្ដាយនៅភូមិរំដួល ប៉ែកខាងលិចភូមិ គ្មានរបង នៅជាប់ផ្លូវជាតិ លេខ06 រួចទៅដេកដោយមិនបានដកសោ កុងតាក់ លុះព្រឹកថ្ងៃទី០៣ ខែធ្នូ ក្រោកមកមើលស្រាប់តែបាត់រថយន្ត ជនរងគ្រោះបានមកប្តឹងឲ្យនគរបាលជួយអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នគរបាលផែនព្រហ្មទ័ណ្ឌ ឲ្យចុះស្រាវជ្រាវ និង បានសហការជាមួយនគរបាលខេត្តសៀមរាប ទើបស្ទាក់ឃាត់បានជនសង្ស័យ និងរថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៦A ចំនុចរង្វង់មូលព្រះរាជដំណាក់ ក្រុងសៀមរាបតែម្តង កាលពីម៉ោង៨:៣០នាទី ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបាន នគរបាលស្រុកព្រះនេត្រព្រះ នាំយកសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2 នាក់
ម្សិលមិញ :
86 នាក់
សប្តាហ៍នេះ :
514 នាក់
ខែនេះ :
3170 នាក់
3 ខែនេះ :
10607 នាក់
សរុប :
338359 នាក់