ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ភ្លើងប្រច័ន្ឋឈានដល់សម្លាប់សង្សាដេកអោបទាល់តែហើមទើបដឹងដល់សមត្ថកិច្ច
Fri,24 June 2022 (Time 05:38 PM)
ដោយ ៖ ទស្សនៈមហាជន (ចំនួនអ្នកអាន: 163នាក់)

សាហាវណាស់ដោយសាភ្លើងប្រចណ្ឌបុរសម្នាក់បសនរឹតក សម្លាប់សង្សា រួចដេកក្បែរសាកសពរហូតហើមស្អុយផ្អើលប្រជាពលរដ្ឋហើយបានទៅប្ដឹងសមត្ថកិច្ចនៅខេត្តសៀមរាមទើបឃាត់ខ្លួន



ខេត្តសៀមរាប ៖
សមត្ថកិច្ចបាននាំខ្លួនបុរសម្នាក់ដែលមានប្រពន្ធហើយ តែលួចមានសង្សាជាអ្នក"សាឡន"
ប៉ុន្តែដោយភ្លើងប្រចណ្ឌ បុរសរូបនេះបានសម្លាប់សង្សាខ្លួន រួចនៅសំងំដេកក្បែរសាកសព រយៈពេល៣ថ្ងៃ រហូតហើមស្អុយទើបបែកការ
ហេតុការណ៍នេះបានភ្ញាក់ផ្អើល នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប ករណីឃាតកម្ម បន្ទាប់ពីប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងខាងលើ បានរាយការណ៍មកសមត្ថកិច្ច ថាៈ មានធុំក្លិនស្អុយចេញពីបន្ទប់ជួល ក្នុងករណីនេះសមត្ថកិច្ចបានចុះទៅដល់ទីតាំងបន្ទប់ជួលខាងលើ ពិតជាមានធុំក្លិនស្អុយមែន ទើបសមត្ថកិច្ចទម្លុះទ្វារបន្ទប់ចូលពិនិត្យមើល (បន្ទប់ចាក់សោរពីក្រៅ) ទើបប្រទះឃើញសាកសព គ្របភួយ និងជនសង្ស័យដេកក្បែរសាកសពតែម្ដង។

ជនរងគ្រោះឈ្មោះ ផា រដ្ឋា អាយុ២៦ឆ្នាំ មុខរបរ អ្នកសាឡន ស្រុកកំណើត នៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។
ចំណែកជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើត នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប (ត្រូវជាសង្សារជនរងគ្រោះ)។

ក្នុងករណីនេះជនសង្ស័យ បានសារភាពថា ៖ ខ្លួនពិតជាបានសម្លាប់ ជនរងគ្រោះពិតប្រាកដមែន ដោយបានយកខ្សែរូតវាំងនន រឹតក ជនរងគ្រោះបណ្ដាលឱ្យបាត់បង់ជីវិត។

តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថាៈ ជនរងគ្រោះ ស្លាប់ដោយសារការរឹតក (នូវលេី ក ជនរងគ្រោះមានស្នាម)។

បច្ចុប្បន្ន ៖ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការនគរបាលក្រុងសៀមរាប ដោយឡែក សពជនរងគ្រោះ ត្រូវបានប្រគល់ ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52 នាក់
ម្សិលមិញ :
122 នាក់
សប្តាហ៍នេះ :
1098 នាក់
ខែនេះ :
3787 នាក់
3 ខែនេះ :
11455 នាក់
សរុប :
339937 នាក់