ជនសង្ស័យថ្នំញៀន២នាក់ត្រូវបានកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត
ជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន
ខេត្តបាត់ដំបង
ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បវេល បានចុះបង្រ្កាបបទល្មើសជាក់ស្ដែង នៅក្នុងភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់
ទី ១ មាន.ឈ្មោះ យ៉ុន ប្រុស ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ
ទី ២.មានឈ្មោះ ត្រេន ទ្រាល ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ នាក់ទាំង២រស់នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេលខេត្តបាត់ដំបង ។
វត្ថុតាងរួមមាន
១-គ្រឿងញៀនប្រភេទមេតាហ្វេតាម៉ីន(ICEម៉ាទឹកកក)ចំនួន០៤ កញ្ចប់ ទម្ងន់ ១៣,៨២ ក្រាម ។
២-គ្រឿងញៀនប្រភេទ អក្សរWY ចំនួន១២២គ្រាប់
៣-ទូរស័ព្ទដៃ ០១ គ្រឿង
៤-ជញ្ជីងថ្លឹងគ្រឿងញៀន ០១ គ្រឿង
៥-សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ៖ ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន នឹងរក្សាទុកនៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីបន្ត ៕