ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
មេឈ្មួញឈើដ៍ចាស់វស្សារកសុីមិនដែលថ្លោះថ្លោយម្តងណា ដោយមានមន្ត្រីជំនាញជាអ្នកនូវពីក្រោយខ្នង
Fri,24 June 2022 (Time 08:55 AM)
ដោយ ៖ សំណាង (ចំនួនអ្នកអាន: 169នាក់)

ឈ្មួញឈើឈ្មោះ បញ្ញា ដឹកជញ្ជួនឈេីខុសច្បាប់ ចូលមកខេត្តកំពង់ធំ ទាំងយប់ទាំងថ្ងៃ រីឯមេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ មិនចាត់វិធានការបង្រ្កាប សម្ងំទទួលលាភសក្ការៈ ជាថ្នូរ ?

ព្រះវិហារ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ឈ្មួញឈើជើងខ្លាំងឈ្មោះ បញ្ញា ប្រើប្រាស់រថយន្តកែច្នៃ 2 ទៅ 3 គ្រឿងសម្រាប់ដឹកឈើចេញពីស្រុកជ័យសែន ឆ្ពោះមកកាន់ទឹកដីខេត្តកំពង់ធំ ឆ្លងកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង គ្រប់គ្រងដោយ លោក ស៊ុំ សុីវុត្ថា ជាអ្នកបេីកភ្លើងខៀវទេីបអ្វីៗរលូនទៅបាន។

ប្រភពសិទ្ធិនិងមេឈ្មួញចាស់វស្សា ឈ្មោះ បញ្ញា គូរកនកំពុងសម្រុកដឹកឈេីពុំដែលខាន១យប់ណាឡើយ ហើយក៏មិនដែលរំខានឮទៅដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធនោះទេ។

មជ្ឈដ្ឋានខាងក្រៅ.! រិះគន់ចំៗទៅលេីមេឈ្មួញឈេីឈ្មោះ បញ្ញា ប្រតិបត្តិការបានក៏អាស្រ័យដោយសារតែមានលោក ស៊ុម សុីវុត្ថា ហៅតាវែនតា ប្រធានផ្នែករដ្ឋបាលព្រៃឈើរវៀងជាអ្នកអនុញ្ញាតនិងសម្របសម្រួល ទេីបមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើប្រចាំនៅស្រុកជ័យសែននិងស្រុករវៀង មិនចាត់វិធានការបង្ក្រាប ឈ្មួញម្នាក់នេះបានម្ដងណាឡើយ ។

ប្រជាពលរដ្ឋក្នុងស្រុកជ័យសែន និងស្រុករវៀង សំណូមពរទៅដល់ លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និង លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រមទាំងលោក នួន សុ ខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មេតា្តចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យព្រៃឈេី ដែលនៅសេសសល់បន្តិចបន្ទួច បេីមិនដូច្នោះត្រូវវិនាសហិនហោច ក្រោមស្នាដៃឈ្មួញ ឈ្មោះ បញ្ញា មិនខាន់ឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
24 នាក់
ម្សិលមិញ :
171 នាក់
សប្តាហ៍នេះ :
1330 នាក់
ខែនេះ :
3707 នាក់
3 ខែនេះ :
11394 នាក់
សរុប :
339787 នាក់