កម្មករកម្មការានីរោងចក្រជាច្រើននាក់បានជួបគ្រោះចរាចរណ៍ ដោយរថយន្តក្រឡាប់កណ្តាលភូមិ
កម្មករកម្មការានីរោងចក្រជាច្រើននាក់បានជួបករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តក្រឡាប់កណ្តាលភូមិ បណ្តាលឲ្យរងរបួសធ្ងន់ ហេតុការនេះបានកើតនៅថ្ងៃទី២៥ មិថុនា ២០២២ នៅស្រុកឧដុង្ក ខេត្តកំពង់ស្ពឺ។នគរបាលបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ករណីក្រឡាប់រថយន្តខាងលើនោះ អ្នកបើកបរខុសបច្ចេកទេស បន្ទាប់ពី រងគ្រោះនគរបាលបានរៀបចំដឹកជញ្ជូនអ្នករបួសទៅព្យាបាលនៅមន្ទីរពេទ្យ។