ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
មេខ្យល់គៀងគប្រជាពលឲ្យទៅអន្ទ្រានដីរដ្ឋមិនទាន់ឃើញអាជ្ញាធរខេត្តស្ទឹងត្រែងចាត់វិធានការទៅលើមេខ្យល់ឡើយ
Tue,28 June 2022 (Time 09:31 AM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 118នាក់)

មេខ្លោងទាំង4នាកកៀងគរប្រជាពលរដ្ឋឲ្យធ្វើសកម្មភាពឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋគឺមានឈ្មោះ សេន ស្លេស , ឈ្មោះ ង៉េត, ឈ្មោះ ឈុនសែ , ឈ្មោះ ធា មិនទាន់ឃើញមន្រ្តីជំនាញ និងមន្រ្តីអាជ្ញាធរចាត់វិធានការទប់ស្កាត់
23/06/2022
មន្រ្តីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តស្ទឹងត្រែង បានលើកឡើងថាប្រសិនបើគ្មានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេនោះគឺដីព្រៃតំបន់អភិរក្សជីវៈចម្រុះខាងក្រៅទំបន់វារីអគ្គិសនីសេសានក្រោម2 ឃុំភ្លុក ស្រុកសេសាន ត្រូវក្លាយជាកម្មសិទ្ធិឯកជនទាំងស្រុងជាមិនខាន។ ដោយហេតុថាមន្រ្តីជំនាញ និងមន្រ្តីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធគិតតែពីរឿងប្រមូលលុយ ដូចដែលមេខ្លោងទាំង4នាក់់នោះអួតអាងប្រាប់ប្រជាពលរដ្ឋ។ ដូច្នេះលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោក​ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានមិនគួរមើលរំលងតទៅទៀតទេ ក្នុងខណៈដែលដីព្រៃរបស់រដ្ឋនៅឃុំភ្លុក ស្រុកសេសាន រងការទន្ទ្រានកាន់កាប់យ៉ាងរាលដាល ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថាបច្ចុប្បន្នមានបុគ្គល4នាក់កៀងគរប្រជាពលរដ្ឋពីចំណុចអូរសេវ អូរចំបក់ ឃុំភ្លុក ស្រុកសេសាន ឲ្យទៅកាប់ទន្ទ្រានដីព្រៃតំបន់អភិរក្សជីវៈចម្រុះខាងក្រៅទំនប់វារីអគ្គិសនីសេសាន ក្រោម2យ៉ាងរាលដាលតែម្ដង។ មេខ្លោងទាំង4នាក់ដែលកៀងគរប្រជាពលរដ្ឋឲ្យធ្វើសកម្មភាពឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋយ៉ាងគឃ្លើននោះគឺមានឈ្មោះ សេន ស្លេស , ឈ្មោះ ង៉េត, ឈ្មោះ ឈុនសែ , ឈ្មោះ ធា ហើយមិនទាន់ឃើញមន្រ្តីជំនាញ និងមន្រ្តីអាជ្ញាធរចាត់វិធានការទប់ស្កាត់នៅឡើយ។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ស្វាយ​ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់ករណីទន្រ្ទានកាន់កាប់ដីព្រៃរបស់រដ្ឋក្នុងឃុំភ្លុក ស្រុកសេសាន ជាបន្ទាន់។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា បើគ្មានការឃុបឃិតពីមន្រ្តីជំនាញ និងមន្រ្តីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុកទេនោះគឺបុគ្គលទាំង4នាក់ មិនអាចកៀងគរប្រជាពលរដ្ឋឲ្យទន្រ្ទានកាន់កាប់ដីព្រៃតំបន់អភិរក្សជីវៈចម្រុះនៅខាងក្រៅទំនប់វារីអគ្គិសនីសេសាន ក្រោម2 តាមអំពើចិត្តបានឡើយ។ ជាក់ស្ដែងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក៏ដូចជាមេឃុំភ្លុក និងអភិបាលស្រុកសេសាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានប៉ះពាល់បុគ្គលទាំង4នាក់នេះទេ​ ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រការនេះហើយទើបបុគ្គលឈ្មោះ សេន ស្លេស, ឈ្មោះ ង៉េត, ឈ្មោះ ឈុន សែ និងឈ្មោះ ធា អួតអាងប្រាប់ប្រជាពលរដ្ឋថាពួកគេមិនខ្លាចសមត្ថកិច្ចធ្វើការបង្ក្រាបទេ ព្រោះពួកគេបង់លុយរួចហើយ។មានត

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
122 នាក់
សប្តាហ៍នេះ :
1103 នាក់
ខែនេះ :
3792 នាក់
3 ខែនេះ :
11460 នាក់
សរុប :
339942 នាក់