ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ឃាត់ខ្លួនជនសង្ស័យ រួមនិងថ្នាំងញៀន បញ្ជូនទៅតុលាការ
Wed,03 August 2022 (Time 11:22 AM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 102នាក់)

សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!

សៀមរាប ៖ នៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តសៀមរាប ករណី រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

សមត្ថកិច្ចបានបញ្ជាក់ថា : នៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៩ និង ១៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដោយបានការចូលរួមសហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ បានចុះបង្ក្រាបបទ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលំនៅឋានស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់:
១-ឈ្មោះ ប្រាង្គ វុត្ថា ហៅ ជា ភេទប្រុស ឆ្នាំកំណើត ២០០៧ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀម រាប ពីបទ(រក្សាទុក និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន: ម្សៅមេតំហ្វេតាមីនចំនួន ០៣កញ្ចប់ ស្មើនឹងទម្ងន់ ១០.៤៦ ក្រាម(ទម្ងន់សុទ្ធ) ឧបករណ៍ប្រើប្រាស់ និងសម្ភារ:វេចខ្ចប់គ្រឿងញៀនខុសច្បាប់មួយចំនួន និងទូរស័ព្ទដៃចំនួន០២គ្រឿង៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
350 នាក់
ម្សិលមិញ :
100 នាក់
សប្តាហ៍នេះ :
878 នាក់
ខែនេះ :
3551 នាក់
3 ខែនេះ :
10964 នាក់
សរុប :
338807 នាក់