ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
អគ្គស្នងការរង បានប្រកាស់បំពាក់ឋានតរសក្រិនិងផ្ទេដំណែងជូនដល់នគរបាលជាតិខេត្តបន្ទាយមានជ័យ
Thu,04 August 2022 (Time 05:02 PM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 128នាក់)

(បន្ទាយមានជ័យ ) នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជើញជាអធិបតីក្នុងប្រារព្ធពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ ទោសិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានមន្ត្រីពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមជាធិបតី នាឱកាសនោះផងដែរ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅ សាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាលដែលត្រូវ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិ រួមមាន ស្នងការង ០៧រូប នាយការិយាល័យ ០៦រូប អធិការ០១រូប ប្រកាសសរុប៨២ វរសេនីយ៍ទោ៦១រូប វរសេនីយ៍ត្រី៧៣រូប អនុសេនីយ៍ឯក២រូប។

ក្រោយពីបញ្ចប់ ពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ គណៈអធិបតីបានអញ្ជើញទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកាត់ខ្សែរបូរណ៍សម្ភោធដាក់ឲ្យប្រើប្រាស់ អាគារបណ្ណាល័យ ១ខ្នង និងសមិទ្ធផលនានាជាច្រើនដែលទើបកសាងរួច ក្នុងអំឡុងពេលលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ កាន់តំណែងជាស្នងការ បានរួមចំណែកក្នុងការអភិវឌ្ឍនាពេលកន្លងមកថ្មីៗនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
232 នាក់
ម្សិលមិញ :
382 នាក់
សប្តាហ៍នេះ :
1069 នាក់
ខែនេះ :
3716 នាក់
3 ខែនេះ :
11108 នាក់
សរុប :
339071 នាក់