ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
រដ្ឋបាលខេត្តបាត់ដំបង ប្រមូលនាក់ញៀនថ្នាំដែលដើរដេកតាមសំយ៉ាផ្ទះប្រជាពលរដ្ឋ ដើម្បីដាក់នៅមណ្ឌលកែប្រែនៅមណ្ឌលសង្គមកិច្ច
Thu,04 August 2022 (Time 03:38 AM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 114នាក់)

ខេត្តបាត់ដំបង
យោងតាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃនេះរដ្ឋបាលក្រុងបាត់ដំបង បានធ្វើការ ប្រមូលជនអនាថា ជនសតិមិនគ្រប់ និងជនញៀនថ្នាំ តាមចិញ្ចើមផ្លូវក្នុងក្រុងយកទៅមណ្ឌលអប់រំកែប្រែ!

ខេត្តបាត់ដំបង៖ផ្តើមចេញពីការរៀបចំកែលម្អសោភ័ពភាពទីក្រុងបាត់ដំបង ឱ្យក្លាយទៅជាទីក្រុងទេសចរណ៍ មានការទាក់ទាញកំណើនភ្ញៀវទេសចរមកលេងខេត្តបាត់ដំបង មានការកើនឡើងស្របតាមផែនការរបស់រដ្ឋបាលខេត្តបាត់ដំបង និងក្រោមការណែនាំរបស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង រដ្ឋបាលក្រុងបាត់ដំបង ដឹកនាំដោយលោក ផេង សិទ្ធី អភិបាលក្រុង និងអាជ្ញាធរសមត្ថកិច្ច មន្ត្រីជំនាញ បានចុះធ្វើការប្រមូល ក្រុមជន ដែលមានសតិមិនគ្រប់ ឬឆ្កួត អ្នកបែកថ្នាំ មុខសញ្ញាញៀនថ្នាំ ញៀនកាវ ជនអនាថា ដែលដើរដេកតាមសួនច្បារ តាមគល់ឈើ យកទៅមណ្ឌលអប់រំកែប្រែនានា នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានលើកឡើងថា រដ្ឋបាលក្រុងបាត់ដំបង បានរៀបចំយុទ្ធនាការប្រមូលក្រុមទាំងនោះត្រូវបានធ្វើឡើង ស្របពេលដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំឱ្យពលរដ្ឋ ដែលមានលំនៅឋាន និងអាជីវកម្ម ក្នុងតំបន់អភិរក្សនៃក្រុងបាត់ដំបង ដែលមានចំនួនជាង៨០០ខ្នងផ្ទះ រុះរើសំយ៉ាប និងស្លាកយីហោចេញ និងត្រៀមរៀបចំឡើងវិញតាមគំរូប្លង់ ដែលរៀបចំដោយ រដ្ឋបាលខេត្តបាត់ដំបង ដើម្បីឱ្យក្រុងមានសោភ័ណ្ឌភាព ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាការត្រៀមប្រកួតប្រជែងទីក្រុងស្អាតអាស៊ានផងដែរ ។

លោក បានបន្តទៀតថា សម្រាប់ការចុះប្រមូលជនញៀនថ្នាំ ជនអនាថា ជនសតិមិនគ្រប់នៅថ្ងៃនេះអាជ្ញាធរមានសមត្ថកិច្ច ប្រមូលបាន សរុប១៣០នាក់ ដើម្បីយកទៅដាក់នៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ឱ្យក្រុមគ្រូពេទ្យពិនិត្យវិគាគ ដើម្បីស្វែងរកមេរោគកូវីដ១៩ ជាពិសេសរកសារធាតុញៀន ហើយបើអ្នករកឃើញមានសារធាតុញៀនត្រូវបញ្ជូនទៅមណ្ឌលកែប្រែ ឬមណ្ឌលបន្សាបសារធាតុគ្រឿងញៀន ចំណែកជនមានសតិមិនគ្រប់ឬ ត្រូវបញ្ជូនទៅមណ្ឌលព្យាបាលនៅខេត្តកណ្តាល ដោយឡែកជនអនាថា នឹងរកកន្លែងឱ្យពួកគាត់រស់នៅ ឬបញ្ជូនទៅរស់នៅមណ្ឌលដែលមានការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬជំនាញផ្សេងៗទៀត ដើម្បីផ្តល់ជាមុខរបរសម្រាប់ចិញ្ចឹមជីវិតរស់នៅរបស់ពួកគាត់ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ធ្វើការប្រមូលឱ្យអស់ជនអនាថា ជនញៀនថ្នាំ ជនដែលមានសតិមិនគ្រប់ ដើម្បីរក្សាសោភ័ណ្ឌភាពក្រុងបាត់ដំបងឱ្យមានរបៀបរៀបរយ មិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តបាត់ដំបង ។ ក្នុងនោះមុននឹងបញ្ជូនពួកគាត់ទៅតាមទីតាំងដែលបានរៀបចំ ឯកឧត្តម សុខ លូ បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ត្រូវធ្វើការយកចិត្តទុកដាក់ចំពោះពួកគាត់ ដោយត្រូវផ្ដល់ជាចំណីអាហារ សម្លៀកបំពាក់ជូនពួកគាត់ មុននឹងធ្វើការបញ្ជូនពួកគាត់ទៅ ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជា្ញធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្នាក់ដឹកនាំខេត្ត ក្រុង កងកម្លាំង និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ ក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំជួយអស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីជួយប្រមូលជនសតិមិនប្រក្រតី ជនញៀនគ្រឿងញៀន ដែលតែងតែបង្កអសន្តិសុខ និងធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ក្នុងក្រុងបាត់ដំបងនាពេលកន្លងមក ដើម្បីបញ្ជួនទៅកាន់មណ្ឌលជាតិស្តារនីតិសម្បទា(កែវផុស)ស្ថិតនៅភូមិរិទ្ធី ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងទៅមណ្ឌលរបស់ក្រសួងសង្គមកិច្ច ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
186 នាក់
ម្សិលមិញ :
382 នាក់
សប្តាហ៍នេះ :
1023 នាក់
ខែនេះ :
3670 នាក់
3 ខែនេះ :
11062 នាក់
សរុប :
339025 នាក់