រយះពេលជាង៣០ម៉ោងបំបែកសំណុំរឿងករណីឃាតកម្ម(បងប្រុសបាញ់សម្លាប់ប្អូនប្រុសបង្កើត ខេត្តក្រចេះ,ស្រុកស្នួលករណីខាងលើបានកើតឡើងកាលពី ថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០២២ វេលាម៉ោង៨និង០០នាទី នៅចំណុការ៉េប្រាំបួន ភូមិគ្រញូងសែនជយ័ ឃុំគ្រញូងសែនជយ័ ស្រុកស្នួល ខេត្តក្រចេះ។_ជនដៃដល់ឈ្មោះស្រ៊ុន ខុម ភេទប្រុសអាយុ៣០ឆ្នាំ បានប្រើប្រាស់កាំភ្លើងខ្លី បាញ់ទៅលើឈ្មោះស្រ៊ុន សុខាវ ភេទប្រុស អាយុ២១ឆ្នាំត្រូវជាប្អូនប្រុសបង្កើតបណ្តាលអោយស្លាប់ ដោយសារតែមានទំនាស់ពាក្យសំដីគ្នា ។_ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល បានសហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្ត និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួង បានបើកប្រតិបត្តការ ឈានដល់ការចាប់ខ្លួនបានជនដៃដល់ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២វេលាម៉ោង១៦និង៣០នាទី នៅចំណុចផ្ទះសំណាក់ទឹកមាស សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងពេលដែលជនដែដល់បានព្យាយាមរត់គេចខ្លួន។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ច យើងបានដកហូតវត្ថុតាងជាប់នឹងខ្លួនរួមមាន៖ អាវុធខ្លីចំនួន០១ដើម ម៉ាកGlock 19 ពណ៌ខ្មៅ បង់ចំនួន០២ គ្រាប់១២គ្រាប់,គ្រឿងញៀន០៣កញ្ចប់ (០១កញ្ចប់ធំ និង ០២កញ្ចប់មធ្យម),ជញ្ផើងសម្រាប់ ថ្លឹងគ្រឿងញៀនចំនួន០១ និង ដែកកេសចំនួន០៤។សូមសមត្ថកិច្ច ស្រាវជ្រាវឲ្យដល់រឹសគល់តើ អាវុធនោះបានទិញពីនាក់ណា ដើម្បីយកនាក់លក់អាវុធមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។-បច្ចុប្បន្នជនសង្ស័យឈ្មោះ ស្រ៊ុន ខុម ត្រូវបាន ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅ ការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី។
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា