ថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ឃាត់ខ្លួនជនសង្ស័យជាចោរ៣នាក់បានឆក់កាបូបប្រជាពលរដ្ឋត្រូវនគរបាលធ្វើការចាប់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនិតិវិធីនៃច្បាប់ឋ
Sun,11 September 2022 (Time 02:22 PM)
ដោយ ៖ អ្នកស្រី កែនធារៈ (ចំនួនអ្នកអាន: 46នាក់)

ក្រុមចោរឆក់កាបូបលុយ ចំនួន០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត ឃាត់ខ្លួន អនុវត្តទៅតាមនីតិវិធី

ខេត្តបន្ទាយមានជ័យ៖
សមត្ថកិច្ចក្រុងប៉ោយប៉ែត បន្តឃាត់ខ្លួនក្រុមឆក់កាបូប ចំនួន០៣នាក់មកអនុវត្តតាមច្បាប់ ដែលករណីនេះបានកើតឡើង នៅវេលាម៉ោង០០ៈ៥០នាទី ឆ្លងចូលថ្ងៃសៅរ៍ ១៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ ដោយមានពលរដ្ឋរាយការណ៍ថា មានករណីចោរឆក់នៅមុខអាហារដ្ឋានវ៉ាយ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ផន សិលា ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានជិះម៉ូតូ ក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០៤នាក់ ជិះម៉ូតូចំនួន០២ គ្រឿង មកពីក្រោយជនរងគ្រោះ គឺស្របទិសគ្នា បានធ្វើសកម្មភាពឆក់កាបូប តែពុំបានសម្រេច ហើយម៉ូតូជនសង្ស័័យ ដែលធ្វើសកម្មភាពឆក់នោះ ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ 1X-6454 បន្ទាយមានជ័យ បើកបរដោយឈ្មោះ ផេង ភេទប្រុស (គេចខ្លួន) និង ឈ្មោះញ៉ា ភេទប្រុស ជិះពីក្រោយជាអ្នកឆក់ (គេចខ្លួន) ក៏ជ្រុលទៅបុកគូទឡានគេចតទុក បណ្ដាលអោយដួល រួចក៏រត់ចោលម៉ូតូ។


សមត្ថកិច្ចបានបន្តឲ្យដឹងថា៖ ចំណែកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា ហ្សូម័អិច ពណ៌ទឹកក្រូច លាយ ស បើកបរដោយឈ្មោះម៉ុន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ បច្ចុប្បន្នស្នាក់នៅមណ្ឌលប្រាំបួន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ត្រូវបានឃាត់ខ្លួន) និង ឈ្មោះណាន ថៃហៀង ភេទប្រុស មុខរបរគ្មាន បច្ចុប្បន្នរស់នៅ ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិះពីក្រោយ (ត្រូវបានឃាត់ខ្លួន)។


សមត្ថកិច្ចបានបញ្ជាក់ថា៖ ក្រោយ ពីទទួលបានដំណឹងហើយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានចុះទៅដល់ កន្លែងកើតហេតុ ហើយក៏ប្រទះឃើញ មុខសញ្ញាជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកហុងដាហ្សូម័រអិច មកក្បែរកន្លែងកើតហេតុ ទើបកម្លាំងយើងធ្វើការឃាត់ខ្លួន រួមទាំងម៉ូតូចំនួន០២គ្រឿងខាងលើ មកសាកសួរ នៅចំពោះមុខសមត្ថកិច្ចឈ្មោះម៉ុន ផានិត និងឈ្មោះ ណាន ថៃហៀង បានឆ្លើយសារភាពថា (ខ្លួននិងបក្សពួកចំនួន០២នាក់ទៀត ពិតជាបានធ្វើសកម្មភាពឆក់កាបូប គេពិតប្រាកដមែន)។


សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា៖ លុះរហូតដល់ វេលាម៉ោង១០និង ០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងបានកំណត់មុខសញ្ញាឃើញថា ឈ្មោះ ខេង លាភហេង ហៅ (ផេង) ភេទប្រុស ជាអ្នកបើកបរ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាក់លេខ 1X-6454 បន្ទាយមានជ័យ ស្នាក់នៅបន្ទប់ជួល ខាងកើតវត្ដត្រាច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានសហការណ៍ជាមួយ ប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចុះទៅដល់បន្ទប់ របស់ឈ្មោះ ខេង លាភហេង ហៅ ផេង និងបានធ្វើការឃាត់ខ្លួនយកមកសួរនាំ ហើយឈ្មោះខេង លាភហេង បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ឆក់កាបូបគេនៅមុខ អាហារដ្ឋាន វ៉ាយ មែន។


លោកវរសេនីយ៍ឯក សៅសារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ដោយមានការសំណូមពរ របស់ជនរងគ្រោះ សូមអោយសមត្ថកិច្ច ចាត់ការតាមនីតិវិធី។ ហើយជំនាញស្នើសុំឃាត់ខ្លួន ជនសង្ស័យទាំង០៣នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ជំនាញខេត្ត បន្តទៅតាមនីតិវិធី៕ដោយអ្នកស្រី កែនធារៈ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
105 នាក់
ម្សិលមិញ :
183 នាក់
សប្តាហ៍នេះ :
1490 នាក់
ខែនេះ :
6144 នាក់
3 ខែនេះ :
21365 នាក់
សរុប :
222963 នាក់