ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ចាក់ធុងបាស់ប្រាប់ម្តងទៅ២ដងមិនស្តាប់ ហាមមិនស្តាប់កសៀតកាំបិតនិងចង្កេះនាក់ចាក់ធុងបាស់ឃើញទាន់ប្រើហិង្សាតែម្តង
Thu,02 February 2023 (Time 03:21 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 126នាក់)

បុរសម្នាក់ ខឹងជាមួយនឹងផ្ទះជួលជិតខាងផឹកស៊ី រួចចាក់
ធុងបាស់តម្លង់ ធ្វើឱ្យដេកពូនមិនបាន ទោះបីជាទៅប្រាប់ម្តងជាពីរដងក៏នៅតែដដែល ទើបយកកាំបិតសៀតនឹងចង្កេះ
រួចទៅប្រាប់ម្តងទៀត ប៉ុន្តែត្រូវបានភាគីខាងចាក់ធុងបាស់ ឃើញទាន់ ក៏ចាប់វាយប៉ោងមុខ កាលពីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ ផ្ទះជួលនេះ មានការផឹកស៊ីជាលក្ខណៈគ្រួសារ ដោយមានគ្នាចំនួន៨នាក់ ក្នុងនោះស្រី៤ និងប្រុស៤នាក់ ហើយបានចាក់ធុងបាស់យ៉ាងសប្បាយរីករាយ។

លុះបន្ទាប់មក បុរសម្នាក់ដែលស្នាក់នៅផ្ទះជួលជិតគ្នានោះ បានដើរទៅប្រាប់ឱ្យភាគីផឹកស៊ីចាក់ធុងបាស់ថា កុំចាក់ធុងបាស់លឺពេក ខ្ញុំដេកពួនមិនបានទេ។

លុះមួយសន្ទុះក្រោយមក ការផឹកស៊ីនៅតែចាក់ធុងបាស់លុឺដដែល ធ្វើឱ្យបុរសនោះ ទៅប្រាប់ម្តងទៀតថា ល្មមផ្អាកចាក់ធុងបាស់ហើយ។

បន្ទាប់មក ភាគីផឹកស៊ីចាក់ធុងបាស់ មានការសង្ស័យក៏បានទៅស្ទាបក្នុងអាវក៏ប្រទះឃើញមានកាំបិតបុ័ងតោដែលសៀតជាប់ចង្កះ បន្ទាប់មកភាគីចាក់ធុងបាស់ក៏បាននាំគ្នាវាយបុរសនេះ បណ្តាលឲ្យរងរបួសប៉ោងមុខ និងក្បាលរងរបួសធ្ងន់តែម្តង។

បន្ទាប់ពីភាគីខាងចាក់ធុងបាស់នាំគ្នាវាយបុរសរូបនេះរងរបួសប៉ោងមុខ និងក្បាលរងរបួសធ្ងន់ហើយ ភាគីខាងចាក់ធុងបាស់ក៏បានទូរស័ព្ទប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ភ្លាមៗ ដើម្បីនាំបុរសនេះ យកទៅសួរនាំ។

នគរបាលប៉ុស្តិ៍ចោមចៅទី៣ សួរនាំបុរសនេះ ទើបដឹងហេតុផលរៀងៗខ្លួន បន្ទាប់មកភាគីទាំងសង្ខាងមិនបានប្តឹងផ្តល់គ្នានោះទេ ហើយនគរបាលប៉ុស្តិ៍ក៏បានណែនាំភាគីទាំងសង្ខាងកុំអោយប្រើអំពើហិង្សាដាក់គ្នា និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក រួចហើយក៏បានអោយភាគីទាំងសងត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។ គិតៗទៅ បុរសរូបនោះ បានត្រឹមឈឺខ្លួន។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
23 នាក់
ម្សិលមិញ :
171 នាក់
សប្តាហ៍នេះ :
1329 នាក់
ខែនេះ :
3706 នាក់
3 ខែនេះ :
11393 នាក់
សរុប :
339786 នាក់