ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
រឿងតិចតួចសោះឈានដល់បញ្ចប់ជីវិតជាមួយគូរស្នេហ៍ បើករថយន្តទំលាក់ទឹកគូរស្នហ៍ស្លាប់ក្នុងរថយន្ត ចំណែកខាងប្រុសបញ្ចប់ជីវិតលើចុងឈើ
Fri,03 February 2023 (Time 03:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 102នាក់)

អានហើយពិតភ័យមែន! ខលប្រាប់ប្រពន្ធ រួចបើកឡានដឹកស្រីស្នេហ៍ ទម្លាក់ទឹកឲ្យស្លាប់ទាំងអស់គ្នា ប៉ុន្តែដោយខ្លួន មិនស្លាប់ ទើបស្ទុះចេញពីក្នុងឡាន ប្រញ៉ាប់ប្រញាល់ឡើងទៅលើដើមឈើ បញ្ចប់ជីវិត

ខេត្តកោះកុង ៖ កាលពីថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង មានគេប្រទះឃើញរថយន្ត១គ្រឿង បើកធ្លាក់ចូលក្នុងទឹកព្រែកសមុទ្រ បណ្តាលឲ្យមនុស្សស្រីម្នាក់ស្លាប់ក្នុងរថយន្ត និងឃើញបុរសម្នាក់បញ្ចប់ជីវិតលើដើមឈើនៅទីនោះដែរ ស្ថិតនៅចំណុចចាំលុង ភូមិតាចាតឃុំទួលគគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ជនបង្កឈ្មោះ សំ សុខ ភេទប្រុស អាយុ៥៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (បានបញ្ចប់ជីវិតនៅលើដើមឈើ) ។ ចំណែកជនរងគ្រោះដោយអំពើឃា.តកម្មនោះឈ្មោះ កប ស្រីនី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ស្លា.ប់ក្នុងរថយន្ត) ។
ករណីនេះតាមការបំភ្លឺពីឈ្មោះ ព្រំ ពៅ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធជនបង្ក បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាប្រមាណម៉ោង៩ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ប្តី សំ សុខ បានចេញពីផ្ទះមិនដឹងទៅណា ដោយគ្មានបានប្រាប់ប្រពន្ធសូម្បីបន្តិច ។ លុះដល់វេលាម៉ោង៨ យប់ថ្ងៃដដែល ប្តីបានទូរស័ព្ទប្រាប់មកប្រពន្ធថា គាត់នៅភូមិទួលគគីរ ។ ពេលនោះប្រពន្ធបានសួរទៅវិញ នៅទួលគគីរធ្វើអីទាំងយប់ហើយ ប្តីក៏បានឆ្លើយតបភ្លាមៗថា «នៅដើរលេង និងសុំទោសប្រពន្ធ» រួចក៏បិទទូរស័ព្វរហូតទៅតេមិនចូលតែម្តងទៅ ។
ស្ត្រីជាប្រពន្ធបានបន្តថា ស្រាប់តែនៅ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០ ២៣ មានអ្នកនេសាទបើកទូកប្រទះឃើញមនុស្សបញ្ចប់ជីវិតនៅជាប់នឹងដើមកោងកាង ក៏រាយការណ៍ជូនអាជ្ញាធរ និងសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទួលគគីរ បានជ្រាបជាព័ត៌មាន ។
អ្នកនេសាទរាយការណ៍ពីហេតុការណ៍ភ្លាមៗ សមត្តកិច្ចនគរបាលបានចុះទៅដល់ បានឃើញមនុស្សប្រុសម្នាក់បញ្ចប់ជីវិតនៅដើមឈើប្រាកដមែន និងបានឃើញរថយន្ត១គ្រឿងទៀតធ្លាក់ចូលក្នុងទឹកព្រែក ។ បន្ទាប់មកសមត្តកិច្ចបានបង្កើតគណៈ កម្មការចម្រះ ដើម្បីពិនិត្យសពនៅកន្លែងកើតហេតុ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង ហើយសមត្ថកិច្ចក៏បានស្ទូចរថយន្ត១គ្រឿងនោះឡើងលើគោក ទើបដឹងថា រថយន្តម៉ាកកាមរី បាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AH 6044 ។ ក្នុងរថយន្តនោះក៏មានមនុស្សស្រីម្នាក់ ដេកស្លា.ប់នៅលើកៅអីខាងមុខជាប់អ្នកបើកបរ គឺជាសាកស.ពដែលគេស្គាល់អត្តសញ្ញាណឈ្មោះ កប ស្រីនី ជាស្រីស្នេហ៍ តែខ្លះថាជាប្រពន្ធចុងរបស់ជនបង្កឈ្មោះ សំ សុខ ។
មុនកើតហេតុដំបូង មានគេឃើញជនរងគ្រោះឈ្មោះ កប ស្រីនី បានអង្គុយលេងជាមួយឈ្មោះ សំ សុខ នៅភូមិទួលគគីរនោះ ហើយក៏ស្រាប់តែមានគេតេចូលមកទូរស័ព្ទជនរងគ្រោះ ដែលជាស្រីចិញ្ចឹមរបស់ឈ្មោះ សំ សុខ ពេលនោះក៏ សំ សុខ មានចិត្តប្រចណ្ឌខឹង ហើយក៏នាំជនរងគ្រោះ កប ស្រីនី ឡើងរថយន្តជិះសំដៅមកកន្លែងកើតហេតុ ដើម្បីធ្វើសកម្មភាពបើករថយន្តទម្លាក់ទឹកឲ្យស្លា.ប់ទាំងអស់គ្នា ប៉ុន្តែដោយខ្លួន«សំ សុខ» មិនស្លា.ប់ ទើបស្ទុះចេញពីក្នុងរថយន្ត ប្រញ៉ាប់ប្រញាល់ឡើងទៅលើដើមឈើបញ្ចប់ជីវិតតែម្តង ។ សាកសពជនរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់ឲ្យក្រុមគ្រួសារ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
25 នាក់
ម្សិលមិញ :
122 នាក់
សប្តាហ៍នេះ :
1071 នាក់
ខែនេះ :
3760 នាក់
3 ខែនេះ :
11428 នាក់
សរុប :
339910 នាក់