ព័ត៌មានលម្អិត ! ក្នេងស្ទាវ ១ក្រុមជិះម៉ូតូ ៣គ្រឿងប្រដាប់ដោយ កាំ.បិ.ត.តាំង.តោ.ដេ.ញ.កា.ប់.បណ្តាលអោយសិស្សសាលាម្នាក់.ស្លា.ប់ភ្លាមៗនៅនិងកន្លែងកើតហេតុ... តាកែវ : យុវជនសិស្សសាលា ម្នាក់បានស្លា.ប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ដោយសារត្រូវក្រុមក្មេងស្ទាវមួយក្រុមជិះមូ៉តូ ៣គ្រឿងមានគ្នាប្រហែល៦នាក់ កា.ប់ ១ កាំ.បិ.ត.តាំ.ងតោចំ.ត្រង់.ករ.ផ្នែកខាងឆ្វេង បណ្តាលអោយស្លា.ប់ក្នុងថ្លុ.កឈា.ម ។ ហេតុការណ៍ដ៏គួរអោយរន្ធត់នេះបានកើតឡើងនៅចំណុចដងផ្លូវជាតិលេខ២ ស្ថិតនៅចន្លោះបង្គាលគីឡូ ម៉ែត្រលេខ ៩៣ និង៩៤ ស្ថិតក្នុងភូមិ ឈើទាលភ្លោះ ឃុំ៨មុំ ស្រុកទ្រាំង ខេត្តតាកែវ កាលពីរសៀលថ្ងៃទី ៣ ខែ កុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង៥០នាទី ។ លោកអធិការរងស្រុកទ្រាំង បានអោយដឹងថា មុនពេលកើតហេតុមានជនសង្ស័យមួយក្រុមជិះម៉ូតូ០៣គ្រឿងមានគ្នាប្រហែល៦នាក់ ជិះមកពីទិសខាងជើង ប្រដាប់ដោយកាំ.បិតតាំង.តោ បានកា.ប់ទៅលើជនរងគ្រោះ ២ នាក់ជិះម៉ូតូស្របទិសគ្នាពីជើងទៅទិសខាងត្បូង តែកា.ប់មិនត្រូវ ដោយជនរងគ្រោះទាំង ២នាក់មានឈ្មោះ: ១.ឈ្មោះផល ផាក ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិអង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ មុខរបរសិស្ស។២.ឈ្មោះវណ្ណ ឌី ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំង មុខរបរសិស្ស។ បន្ទាប់មក ជនសង្ស័យទាំងនោះបានជិះទៅទិសខាងត្បូងធ្វើសកម្មភាពកា.ប់ទៅលើជនរងគ្រោះឈ្មោះប៉ែត កុសលសិទ្ធិ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ បន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ដែលកំពុងជិះម៉ូតូម្នាក់ឯងស្របទិសគ្នាដោយគ្មានមូល ហេតុ ដោយកា.ប់មួយ.កាំ.បិ.ត.ត្រង់.ក.ផ្នែកខាងឆ្វេង ស្លា.ប់នៅនឹងកន្លែងកើតហេតុ ក្រោយធ្វើសកម្មភាពជនសង្ស័យបានជិះម៉ូតូទៅទិសខាងត្បូងគេចខ្លួនបាត់។ ករណីនេះកម្លាំងនគរបាលស្រុក បានសហការជាមួយកម្លាំងការិយាយ័ជំនាញធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ក្នុងករណីនេះប្រជាពលរដ្ឋបានធ្វើការទទូចដល់សមត្ថកិច្ចជួយស្វែងរកក្រុមជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយបានជាដាច់ខាត ព្រោះបើនៅតែបណ្តោយអោយក្រុមក្មេងទំនើងទាំងនេះនៅធ្វើសកម្មភាពអាណាធិបតេយ្យបែបនេះបន្តទៀតគាត់គិតថាភូមិឃុំគឺអសន្តិសុខពេកហើយ ។
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា