កម្លាំងនគរបាលព្រហ្មទណ្ឌបំបែកសុំរឿងបានសម្រេចហើយ ករណីកាប់ដាច់ក្បាលចេញពីខ្លួនក្នុងខណ្ឌដង្កោ កាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ពេជ្រ ជីវ័ន្ត និងឈ្មោះ ដា យ៉ា រួមទាំងវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1O-2656 ត្រង់ចំណុចភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីនៃច្បាប់ ។ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថថាមករូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពកាប់មកលើជនរងគ្រោះដាច់ក្បាល បណ្តាលឱ្យស្លាប់ពិតប្រាកដមែន មូលហេតុនៃការសម្លាប់នេះដោយសាររូបគេបានប្រច័ណ្ឌជនរងគ្រោះជាមួយនឹងឈ្មោះ ដា យ៉ា (ប្រពន្ធរបស់ជនសង្ស័យ) ។ករណីឃាតកម្មនេះ កើតឡើងកាលពីវេលាម៉ោង ៧:៤០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា