ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
មេភូមិចំការគ ប្តឹងប្រកាច់មួលឲ្យនគរបាលចាប់ពលរដ្ឋស្លូតត្រង់ វាយដាក់ខ្នោះដៃនឹងជើង
Fri,12 October 2018 (Time 08:26 AM)
ដោយ ៖ ទស្សនៈមហាជន (ចំនួនអ្នកអាន: 404នាក់)


#ខេត្តបន្ទាយមានជ័យ មេភូមិចំការគ ប្តឹងប្រកាច់មួលឲ្យនគរបាលចាប់ពលរដ្ឋស្លូតត្រង់ វាយដាក់ខ្នោះដៃនឹងជើង ប្រភពពីបណ្តាញសង្គមហ្វេសប៊ុក បងប្រុសជនរងគ្រោះជាអ្នកបង្ហោះ ព័ត៏មាន កាលពីយប់នាថ្ងៃទី៨ តុលា ២០១៨ នៅក្នុងភូមិចំការ គ ឃុំនឹងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ករណីរថយន្តជនជាតិថៃបុកផ្ទះប្រជាពលរដ្ឋ គ្រានោះម្ចាស់ផ្ទះពឹងពាក់ឲ្យឈ្មោះ ទឿង សុផលជួយប្តឹងទៅមេភូមិ ចំការ គ ផង គ្រានោះឈ្មោះទឿង សុផល បានប្តឹងទៅមេភូមិចំការ គ ឈ្មោះហែម សុផាន់ បែជាមេភូមិរូបនោះប្តឹងទៅនគរបាលស្រុកស្វាយចេកឲ្យចាប់ឈ្មោះ ទឿង សុផលទៅវិញ ក្នុងន័យប្រកាច់មួលនឹងលាភពណ័សុទ្ឋសាធ។បន្ទាប់ពីរមេភូមិប្តឹងរួចមក នគរបាលស្រុកស្វាយចេក បើករថយន្តមកមានគ្នីគ្នាចំនួន៧នាក់មានអាវុធនឹងខ្នោះ មកដល់កន្លែងកើតហេតុ មិនសួរ នាំអីច្រើនទេ ស្រាប់តែចាប់ឈ្មោះ ទឿង សុ ផល វាយខ្នោះដៃនឹងជើងបោះចូលរថយន្តតែម្តង ទោះបីជនរងគ្រោះ សុំអង្វកថាខ្លួនមិនបានប្រព្រិតក៍ដោយ ក៍មិនព្រមដោះលែងឡើយ ក្នុងនោះបានវាយធ្វើបាបក្នុងរថយន្តបណ្តាលឲ្យមានការឈឺចាប់ពន់ពេក ម្តងម្កាលសន្លប់មិនដឹងខ្លួន ហើយបានបញ្ជូនដល់អធិការដ្ឋាននគរបាលស្រុកស្វាយចេកឃុំខ្ើួនមួយប់ ។នេះហើយដែលមេភូមិរាយការណ៍បង្កាច់មួល ជនជាតិថៃដែលយករថយន្តបុកផ្ទះពលរដ្ឋនោះជាក្លើ ម្រាក់របស់លោកមេភូមិ ចំការ គ។លុះដល់ថ្ងៃទី៩ខែឆ្នាំដដែល ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅអធិការនគរបាលស្រុកស្វាយចេក រងចាំរហូតដល់ថ្ងៃរសៀលគេមិនទទួលពាក្យបណ្តឹងជនរងគ្រោះឡើយ ដោយគេដឹងថាធ្វើខុសទៅលើពលរដ្ឋស្លូតត្រង់។ដោយដឹងឮថាជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅស្នងការនគរបាលខេត្ត ស្រាប់តែទូរសព្ទ័មកជនរងគ្រោះ ឲ្យដកពាក្យបណ្តឹងទៅវិញ ក្នុងនោះបានគំរាមថែមទៀត បន្ទាប់មកជនរងគ្រោះបានបង្ខំចិត្តទៅដាក់ពាក្យបណ្តឹងនៅ ព្រហ្មទណកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។សូមឲ្យជួយរកយុត្តិធម៏ ឲ្យជនរងគ្រោះបានសរសេរទៀតថា បើនៅស្នងការខេត្តមិនរកយុត្តិធម៏ជូនប្អូនគាត់ទេ (វវឹកហើយ)ប្អូនគាត់នឹងដាក់ពាក្យបណ្តឹងទៅអគ្គៈស្នងការនគរបាលជាតិ ជាមិនខាន។ព័ត(មាននេះតែមួយជ្រុងតែប៉ុណ្ណោះនូវច្រើនករណីទៀតជុំវិញនៃការវាយធ្វើបាប ពីរសំណាក់នគរបាលខាងលើនោះ នឹងមានខ្សែរអាត់សំលេង ជនរងគ្រោះមិនទាន់បានបញ្ចេញនូវក្នុងការសិក្សា។ពាក់ព័ន្ឋករណីនគរបាលស្រុកស្វាយចេកវាយធ្វើបាបពលរដ្ឋស្លូតត្រង់ នោះមិនអាចសុំការបំភ្លឺពីរលោក(ជា ស្លូញ)អធិកានគរបាលស្រុកបានឡើយ ដោយគ្មានលេខទូរសព្ទ័ទាក់ទង ។សូមបញ្ជាក់ថាជនរងគ្រោះបានទៅពិនិត្យនៅមន្ទីរពេទ្យ គ្រូពេទ្យបញ្ជាក់ថា ត្រចៀកមានអការខូចស្តាប់មិនសូវឮ នឹងរបួសស្នាមនូវ កញ្ចឹងក នឹងមុខ មានភាពជាំរលាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
303 នាក់
ម្សិលមិញ :
57 នាក់
សប្តាហ៍នេះ :
639 នាក់
ខែនេះ :
4785 នាក់
3 ខែនេះ :
11946 នាក់
សរុប :
40180 នាក់