ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តបាត់ដំបង៖ដោយអនុវត្តតាមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុក បានចុះធ្វើការបង្រ្កាបករណីរក្សាទុក ជួញដូរនូវសារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០១៩ នៅចំណុចភូមិបឹងរាំង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមាន ឈ្មោះ នុល ព្រឹល ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
វត្ថុតាងដែលដកហូតបានរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកI CE) ចំនួន២ថង់ទម្ងន់៧.៩៤ក្រាម,ទូរស័ព្ទម៉ាកNokiaមួយគ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋានខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនិតិវិធី៕