ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
ក្តៅៗៗ!!! សមត្ថកិច្ចចាប់បានឃាតករហើយក្នុងករណីឃាតកម្មសម្លាប់ក្មេងស្រីបងប្អូន២នាក់ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ផ្តើមចេញពីការរំលោភហើយសម្លាប់ចោល
Sun,21 October 2018 (Time 04:53 PM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 625នាក់)


(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែតុលានេះថា ជនដៃដល់ដែលសម្លាប់ក្មេងស្រីបងប្អូនបង្កើត២នាក់ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបានហើយ បន្ទាប់ពីការសួរនាំរយៈពេល២ថ្ងៃ។ លោកស្នងការបានបន្តថា ការសម្លាប់ក្មេងស្រីទាំង២នាក់នេះ បានកើតឡើងពីករណីរំលោភ ហើយសម្លាប់ចោលតែម្តង។ឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា បានបន្ថែមថា ជនដៃដល់មានឈ្មោះ ឆុំ ពយ គឺជាអ្នកជិតខាងក្មេងស្រីរងគ្រោះ។ ជនសង្ស័យរូបនេះ បានឡើងទៅរំលោភក្មេងស្រីជាបង តែខណៈនោះក្មេងស្រីជាប្អូនបានឃើញ និងស្រែក ហើយដោយសារខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយ សង្កត់ដង្ហើមបណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗ។ លោកស្នងការបានបញ្ជាក់ដែរថា ប្រតិបត្តិការដ៏ក្តៅនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដែលដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលទទួលផ្នែកព្រហ្មទណ្ឌ។ បើតាមលោកឧត្តមសេនីយ៍ទោស្នងការ ក្រោយមានអំពើឃាតកម្មនេះ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានហៅម្តាយមីង និងឪពុកមា របស់ក្មេងស្រីរងគ្រោះ និងជនដៃដល់ទៅសួរនាំផងដែរ។លោកបន្តថា ពីដំបូងជនសង្ស័យ ប្រកែកមិនព្រមសារភាពនោះទេ តែទីបំផុតដោយសារការប្រើប្រាស់ជំនាញ របស់សមត្ថកិច្ចជនសង្ស័យក៏បានសារភាព។ ផ្ទុយទៅវិញ ឪពុកមា និងម្តាយមីងរបស់ក្មេងស្រីរងគ្រោះ មិនពាក់ព័ន្ធនោះទេ។លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា បានគូសបញ្ជាក់ដែរថា ក្រោយការឃាត់ខ្លួនជនសង្ស័យហើយ កម្លាំងនគរបាលរបស់លោក នឹងនាំជនដៃដល់ទៅធ្វើត្រាប់ នៅទីកន្លែងកើតហេតុផងដែរ។ សូមបញ្ជាក់ថា ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវឃាតកចិត្តខ្មៅគ្មានក្ដីមេត្ដាសម្លាប់រួចញាត់ចូលក្នុងកេស ហើយយកទៅដាក់លើផ្ទះខ្ទម ដែលជនរងគ្រោះស្នាក់នៅរាល់ថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ​ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។សេចក្ដីរាយការណ៍ពីមូលដ្ឋាន ដែលដកស្រង់សម្ដីរបស់ពូជនរងគ្រោះ បានឲ្យដឹងថា ​​ជាធម្មតាក្មេងស្រីទាំងពីរ ​​ជារៀងរាល់ព្រឹកតែងតែទៅផ្ទះរបស់គាត់ ហូបបាយហូបទឹក និងយកគោទៅចងឲ្យស៊ីស្មៅជាធម្មតា ចំឡែកតែព្រឹកថ្ងៃកើត​ហេតុ ​មិនបានឃើញក្មេងស្រីទាំងពីរនោក់នោះ សាច់ញាតិក៏បាននំាគ្នា ដើររកគ្រប់ទីកន្លែងតែរកមិនឃើញ។ រហូតដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ ពូរបស់ជនរងគ្រោះបានឡើងលើផ្ទះជន​រងគ្រោះ និងបានបើកកេស​មើល ក៏ប្រទះឃើញសពក្មេងស្រីទាំងពីរ​ដេកស្លាប់នៅក្នុងកេស​នោះ ទើបពូជនរងគ្រោះលើកចេញពីក្នុងកេសមកដាក់នៅក្រៅ និងបានប្តឹងដល់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុតែម្តង​។ ក្រោយការពិនិត្យកោសល្យវិច្ច័យ សមត្ថកិច្ចបញ្ជាក់ថា សពពិតជាត្រូវបានឃាតក​​សម្លាប់ និងយកទៅដាក់ក្នុង​កេសដាក់ខោអាវ ពិតប្រាកដមែន។ ជនរងគ្រោះទាំងពីរ ទី១៖ឈ្មោះ អ.ល.ណ អាយុ១៤ឆ្នាំ និងទី២៖ឈ្មោះ អ.ធ.ត អាយុ៧ឆ្នាំ​។ អ្វីដែលកាន់តែគួរឲ្យអាសូរនោះ ឪពុកម្ដាយរបស់ក្មេងស្រីទាំងពីរ មិនបាននៅផ្ទះជាមួយនោះទេ ព្រោះម្ដាយទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ និងឪពុកទៅធ្វើកម្មករនៅប្រទេសថៃ៕Source :Fresh News

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
311 នាក់
ម្សិលមិញ :
57 នាក់
សប្តាហ៍នេះ :
647 នាក់
ខែនេះ :
4793 នាក់
3 ខែនេះ :
11954 នាក់
សរុប :
40188 នាក់