ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
ជនជាតិចិនម្នាក់ លាក់គ្រឿងញៀនដោយរុំជាប់នឹងខ្លួនជិត២គីឡូ បម្រុងនាំចេញទៅក្រៅប្រទេស ត្រូវជាប់ខ្នោះរបស់កម្លាំងសមត្ថកិច្ចនៅព្រលានយន្តអន្តរជាតិភ្នំពេញ
Mon,22 October 2018 (Time 04:12 PM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 477នាក់)


(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ បានលួចលាក់គ្រឿងញៀនក្នុងកញ្ចប់ស្បោង ដោយរុំជាប់នៅនឹងភ្លៅទាំងសងខាង និងដងខ្លួនប្រមាណជិត២គីឡូក្រាម ក្នុងគោលបំណងបម្រុងនាំចេញទៅក្រៅប្រទេស ប៉ុន្ដែជាអកុសលត្រូវបានជាប់ខ្នោះ របស់កម្លាំងអន្ដោប្រវេសន៍ប្រចាំការនៅព្រលានយន្តហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងគយ។ បើតាមមន្ដ្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់អង្គភាព Fresh News នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ ឲ្យដឹងថា បុរសជនជាតិចិននេះ មានឈ្មោះ YU WEI YI កាន់លិខិតឆ្លងដែនលេខៈ462923​។ មន្ដ្រីនគរបាលបានបន្ថែមថា ជនសង្ស័យខាងលើនេះ បានធ្វើដំណើរចេញពីប្រទេសកម្ពុជា តែត្រូវកម្លាំងអន្ដោប្រវេសន៍ព្រលានយន្តហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងគយ សង្ស័យថា មានសារធាតុញៀននាំចេញខុសច្បាប់ ក៏ត្រូវបានឃាត់ខ្លួនភ្លាមៗ។ មន្ដ្រីជំនាញ បានបញ្ជាក់ថា ក្រោយពេលត្រួតពិនិត្យជាក់ស្ដែង ឃើញមានសារធាតុញៀនលាក់ ក្នុងកញ្ចប់ស្បោងរុំជាប់ នៅនឹងភ្លៅទាំងសងខាង និងដងខ្លួន សរុបចំនួន០៤កញ្ចប់ ជាគ្រឿងញៀនប្រភេទ METHAMPHETAMINE ដែលមានទម្ងន់ចំនួន១,៩៩៤.៧២ ក្រាម (មួយពាន់ប្រាំបួនរយកៅសិបបួនក្បៀសចិតសិបពីរក្រាម)៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
268 នាក់
ម្សិលមិញ :
57 នាក់
សប្តាហ៍នេះ :
604 នាក់
ខែនេះ :
4750 នាក់
3 ខែនេះ :
11911 នាក់
សរុប :
40145 នាក់