ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិការ ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
រឿង ៣ យ៉ាងសម្រាប់អ្នករៀបការថ្មីថ្មោងត្រូវធ្វើ បើចង់បានផ្ទះរស់នៅផ្ទាល់ខ្លួន
Tue,23 October 2018 (Time 08:56 PM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 274នាក់)


វាក៏ជារឿងមួយដែលល្អផងដែរ នៅពេលដែលអ្នកគិតគូររកទិញផ្ទះមួយសម្រាប់រស់នៅផ្ទាល់ខ្លួន​ ពេល​អ្នកទើបរៀបការហើយ ព្រោះអ្នកអាចយកលុយដែលនៅសល់ពីចំណងដៃ ពីឪពុកម្តាយដែលគាត់ចែកឲ្យខ្លះ និងលុយខ្លះដែលអ្នកមាន យកទៅទិញផ្ទះ ទោះបីជាអ្នកត្រូវខ្ចីលុយគេមកបង្រ្គប់ក៏ដោយ ក៏វាមិនយ៉ាបប់យឺន ពេលនៅម្នាក់ឯងដែរ។ ប៉ុន្តែដើម្បីឲ្យអ្នកដែលទើបរៀបការថ្មីថ្មោង ដែលចង់បានផ្ទះរស់នៅដាច់ដោយឡែកតែ២នាក់ប្តីប្រពន្ធ ប្តីប្រពន្ធទាំងអស់គួរតែ អនុវត្តគោលការណ៍ទាំងបីនេះ៖ ១. គិតពីប្រភេទផ្ទះដែលចង់បាន ប្រសិនបើង្នកពិជាចង់មានផ្ទះរស់នៅដោយឯករាជពិតមែន អ្នកមិនបាច់ សម្លឹងមើលផ្ទះធំពកនោះទេ ហើយក៏ពុំបាច់មានម៉ូតស្អាតពេកដែរ។ ដែលនេះគេហៅថា មហិជ្ជតា ឬផ្ទះក្នុងក្តីស្រមៃ ដេលនេះជាកម្លាំងចិត្តធំបំផុត ដែលធ្វើឲ្យអ្នកធ្វើការមិនហត់នឿយឡើយ។ក៏ប៉ុន្តេង្នកត្រូវគិតផងដែរថា តើលទ្ធិភាពប្រាក់ខែរបស់អ្នកសាកសមនឹងរស់នៅផ្ទះតម្លៃប៉ុន្មាន។ ឧទាហរណ៍ថា អ្នកចង់បានផ្ទះ តម្លៃល្វែង តម្លៃ ១០ម៉ឺនដុល្លារអាមេរិក អ្នកត្រូវដឹងថា ក្នុង១ខែអ្នកអាចរកប្រាក់ចំណូលប្រចាំ​ខែ យ៉ាងតិចបំផុត ១០០០ដុល្លារអាមេរិក ។ ដូចនេះប្រាក់ដែលអ្នកត្រូវបង់ប្រចាំខែ ប្រមាណពី ៧០០ ទៅ ៨០០ដុល្លារអាមេរិក។ ជាក់ស្តែងប្រាក់ដែលអ្នកត្រូវប្រើប្រាស់ សម្រាប់ចាយវាយប្រចាំថ្ងៃ មានតិចតួចបំផុត។ មួយវិញទៀត ប្រសិនបើអ្នក មានប្រាក់ខែ ត្រឹម ៣០០ ទៅដល់ ៥០០ដុល្លារអាមេរិក អ្នកត្រូវសម្លឹងមើល ផ្ទះដែលមានតម្លៃមធ្យម ពោល គឺ ៣០០០០ដុល្លារអាមេរិកចុះក្រោម ព្រោះបើគិតជាមធ្យម ពេលអ្នកបង់រំលស់ជាមួយធនាគារ អ្នកត្រូវបង់ ១៥០ដុល្លារទៅ ២០០ដុល្លារក្នុង១ខែ។ ២.ស្វែងរកទិញផ្ទះមុនគម្រោង ប្រសិនបើអ្នករស់នៅភ្នំពេញ អ្នកគួរស្វែងរកទិញផ្ទះណាដែលនៅជិតកន្លែងធ្វើការរបស់អ្នក​ហើយ ហើយអ្នកគួរតែស្វែងរកទិញផ្ទះមុនគម្រោង ព្រោះវាមានតម្លៃថោកជាងពេលផ្ទះដែលគេធ្វើរួច ព្រមទាំងមានកាដូផ្សេងៗទៀតផង។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកត្រូវមើលពីប្រវត្តិ និងសិក្សាពីម្ចាស់បុរី ឲ្យបានល្អិតល្អន់ផងដែរ។ ៣. កាត់បន្ថយចំណាយប្រឹងរកចំណូល ចំណុចដែលអ្នកត្រូវធ្វើបន្ទាប់ពីបង្កើតផ្ទះក្នុងក្តីស្រមៃ អ្នកត្រូវរៀបចំផែនការចាយវាយដោយប្រើក្បួន ៥០/២០/៣០។ បើអ្នកចង់ឲ្យការគ្រប់គ្រងលើការចាយវាយប្រាក់ខែឲ្យមានប្រសិទ្ធភាពនោះ អ្នកគួរតែប្រើក្បួន ៥០/២០/៣០នេះ។ ក្នុងការប្រើក្បួននេះ ៥០ភាគរយនៃប្រាក់ខែអ្នកគួរតែចំណាយលើការរស់នៅដែលចាំបាច់ ដូចជាការធ្វើដំណើរ ការជួល និងគ្រឿងទេសជាដើម ហើយ២០ភាគរយស​ន្សំសម្រាប់អនាគតដូចសម្រាប់ពេលចូលនិវត្តន៍ជាដើម ចំណែកឯ ៣០ភាគរយសម្រាប់ចំណាយលើការកម្សាន្តសប្បាយរបស់អ្នក៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11 នាក់
ម្សិលមិញ :
39 នាក់
សប្តាហ៍នេះ :
483 នាក់
ខែនេះ :
2145 នាក់
3 ខែនេះ :
8625 នាក់
សរុប :
52146 នាក់