ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ...
Wed,31 October 2018 (Time 04:08 PM)
ដោយ ៖ ទស្សនៈមហាជន (ចំនួនអ្នកអាន: 323នាក់)


ខេត្តបន្ទាយមានជ័យ ចុះផ្សាយថ្ងៃទី២៩ តុលា ២០១៨ ដោយទស្សនៈមហាជន#លោក គឹម សុវណ្ណ ប្រធានមន្ទីរសារធារណការនឹងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នឹងលោកប៉ាល់ សុមេដា ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ @រថយន្តរាប់សិបគ្រឿងដឹកទំនិញចេញពីរក្រុងប៉ោយប៉ែត ឆ្លងកាត់ជញ្ជីងថ្លឹង ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រថយន្តដែលចេញពីក្រុងប៉ោយប៉ែតនោះបានដឹកលើសទំងន់ មកដល់ជញ្ជីងថ្លឹងរថយន្តខាងលើនោះ មិនបានចូលថ្លឹងឡើយ ហើយពេលនោះលោក(ប៉ាល់ សុមេដា)ប្រធានគ្រប់គ្រងជញ្ជីងនូវទីនោះ បានបញ្ជាឲ្យកូនចៅ កាត់ក្បាលរថយន្តនឹងកត់ស្លាកលេខ ជាចំណាំ ងាយស្រួលនឹងឲ្យតៃកុងរថយន្ត ពេលក្រោយនឹងទៅបង់ប្រាក់ជាថ្ងៃឬប្រចាំខែ ប្រភពពីរប្រូរថយន្តម្នាក់បានប្រាប់ឲ្យដឹងថា រថយន្តដឹកទំនិញលើសទំងន់មួយចំនួន ត្រូវបានម្ចាស់ក្រុមក្រុនសុិសស៊ុះជាមួយលោកប្រធានជញ្ជីងកូនដំរី បង់ប្រាក់ជាខែ។ប្រជាពលរដ្ឋនៅតាមហាងកាហ្វេមួយចំនួន បានរិះគន់ទៅលើលោកប្រធានគ្រប់គ្រងជញ្ជីង (សំដៅទៅលើ លោក (ប៉ាល់ សុមេដា) ប្រើកូនចៅក្រោមឱវាទ ឲ្យគៀបជំរិតទាប្រាក់ពីរក្បាលរថយន្តដឹកលើសទំងន់បញ្ហាខាងលើនេះហើយ ធ្វើឲ្យខូចខាតផ្លូវជាតិជាច្រើនកន្លែង ជាអំពើពុករលួយនឹងជាការបំផ្លាញជាតិ(បើនិយាយមួយបែបទៀតគឺក្បត់ជាតិ មិនអាចប្រកែកបានឡើយ។ រាជរដ្ឋាភិបាល នឹងឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួង សារធារណការនឹងដឹកជញ្ជូន បានបង្កើតជញ្ជីងថ្លឹងដែលរថយន្ត ដឹកទំនិញលើសទំងន់ដើម្បីទប់ស្កាត់ នឹងការពារផ្លូវថ្នល់ជាតិ ដើម្បីកាត់បន្ថយនៃការខូចខាតផ្លូវ នឹងកាត់បន្ថយនៃការចំណាយថវិការរដ្ឋផងដែរ ម្យ៉ាងទៀត ប្រាក់ដែលយកមកជួសជុលផ្លូវត្រូវកំចីប្រាក់ពីរបរទេស ហើយលុយនោះត្រូវពលរដ្ឋជាអ្នកបង់ពន្ឋជូនរដ្ឋ ហើយរដ្ឋជាអ្នកសងរំលោះ មិនមែនក្រុមលោកឯងជាអ្នកចេញលុយធ្វើទេ (កុំឡូយពេក)ក្រុមលោកឯងបានលុយពីរបំផ្លាញជាតិ ឃុបឃិតគ្នាជាប្រព័ន្ឋ យកពីក្បាលរថយន្តដឹកលើសទំងន់ ហើយបំផ្លាញផ្លូវរដ្ឋ។ម្យាងទៀតក្រុមពួកលោឯងនឹងលោក(គឹម សុវណ្ណប្រធានមន្ទីរសារធារណការនឹងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ មិនគោរពបទបញ្ជាឬប្រសាសន៍(សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្មីៗនេះសម្តេច បានមានចំណាត់ការទៅលើរថយន្ត ត ទ្រុងវែងៗ ខុសលក្ខណៈបច្ចេកទេស នឹងរថយន្តមួយចំនួនដឹកទំនិញលើសទំងន់ ប្រការនេះទី១បង្កលក្ខណគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកដ៍ទៃ ទី២ ធ្វើឲ្យផ្លូវជាតិនឹងផ្លូវលំរងនូវការខូចខាតជាអន្លើៗ ក្នុងនោះសម្តេចសង្កត់ធ្ងន់ទៅលើជញ្ជីងថ្លឹងរថយន្តនេះជាដើម។ក្នុងនោះបានគំរាមចៅហ្វាយស្រុក ចៅហ្វាយខេត្ត បើគ្មានការទប់ស្កាត់រាល់រថយន្តដឹកលើសទំនិញទេនោះ នឹងត្រូវដកចៅហ្វាយស្រុកនឹងចៅហ្វាយខេត្ត។ចំណែកលោក(ប៉ាល់ សុមេដា )នឹងលោក(គឹម សុវណ្ណ)តើលោគិតយ៉ាងណាបញ្ហាផ្លូវក្នុងខេត្តបានខូចខាតជាបណ្តើរៗហើយ។ចំណែករថយន្តដឹកខ្សាច់ ដឹកថ្ម ដឹកលើសទំងន់ ជាច្រើនតោន មកពីរទឹសខាងកើតមិនបានចូលថ្លឹងឡើយមកដល់ចំណុចជញ្ជីង បានឈប់ គ្រានោះគេបានឃើញប្រីរថយន្ត ម្នីម្នារត់ចូលទៅបង់ប្រាក់ ក្បាលរថយន្តនីមួយៗមិនក្រោមពីរ២០មុឺនរៀលនោះឡ់យ រីឯរថយន្តផ្សេងៗទៀត មិនបានដឹកលើសទំងន់ក៍ក្រុមបំផ្លាញជាតិនេះ ជុំរិតទាប្រក់យ៉ាងចាស់ដៃដែរ មិនបានចេញចុងសន្លឹក បង់ប្រាក់នោះឡើយ។បើនិយាយ រឿងប្រមូលប្រាក់ពីក្បាលរថយន្តនោះវិញ ២៤ម៉ោងលើ២៤ម៉ោង ប្រាក់បានពីរកាពុករលួយនោះរាប់សិបលានរៀល ហើយក្រុមពួកគេនោះសប្យាយចិត្តថ្លើមរីកបុិនចង្អេ ចែកគ្នីគ្នា ធ្វើុំាមធ្វើបាន ដូរសេរីរថយន្តទំនើបៗបង្អួតគេឯង។ពាក់ព័ន្ឋបញ្ហា ដែលថាលោក)ប៉ាល់ សុមេដា ប្រធានគ្រប់គ្រងជញ្ជីងកូនដំរី ឃុបឃិតនឹងជុំរិតទាប្រាក់ពីរតៃកុងរថយន្តដឹកលើសទំនិញនោះ (ទស្សនៈ)មហាជន បានសរសេរសួរក្នុងបណ្តាញវរ័ស្អាប់ផ្ទាល់ខ្លួនរបស់លោកក្នុងនោះលោកមិនបានឆ្លើយតបមកវិញឡើយ។(ទស្សនៈ)មហាជន រងចាំ រាល់ការបកស្រាយរបស់លោក(ប៉ាល់ សុមេដា)រាងរាល់ម៉ោងធ្វើការ។(ទស្សនៈ)មហាជន នឹងចុះផ្សាយនូវលេខក្រោយៗបន្តទៀត។ ដោយធីម ថា ចាងហ្វាង៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
36 នាក់
ម្សិលមិញ :
97 នាក់
សប្តាហ៍នេះ :
592 នាក់
ខែនេះ :
2598 នាក់
3 ខែនេះ :
9777 នាក់
សរុប :
50186 នាក់