ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិការ ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
សេចក្តីរាយការណ៍ពីរខេត្តរតនគីរី មេឈ្មួញឈើដ៍ល្បីពីរនាក់1មានឈ្មោះ ណុប​ ណាក់នឹងឈ្មោះ ហ៊ូវ ជីវ៉ៃ​ កំពុងជំនួញឈើសារជាថ្មីម្តងទៀតហើយក្នុងខេត្ត រតនគីរី​
Wed,26 December 2018 (Time 02:56 PM)
ដោយ ៖ ទស្សនៈមហាជន (ចំនួនអ្នកអាន: 234នាក់)


ខេត្តរតនគីរី ចុះផ្សាយថ្ងៃទី25 ខែធ្នូ​ ឆ្នាំ2018​ ដោយការសែតនឹងគេហទំព័រ ទស្សនៈមហាជន សេចក្តីរាយការណ៍ពីរខេត្តរតនគីរី មេឈ្មួញឈើដ៍ល្បីពីរនាក់1មានឈ្មោះ ណុប​ ណាក់នឹងឈ្មោះ ហ៊ូវ ជីវ៉ៃ​ កំពុងជំនួញឈើសារជាថ្មីម្តងទៀតហើយក្នុងខេត្ត រតនគីរី​ ដោយមានការឃុបឃិតពីសំណាក់អាជ្ញាធរខេត្តនឹងលោក គឹម រស្មី​ជាមេបញ្ជាការកងរាជអាវុធខេត្តរតនគីរីរួមជាមួយខណ្ឌរដ្ឋបាលព្រៃឈើ​ អ្នកភូមិជនជាតិដើមភាគតិច បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកថា ថ្មីៗនេះឈ្មួញបានលបលួចចូលកាប់ឈើក្នុងព្រៃសហគមន៍ ក្នុងនោះមានភូមិភិ ឃុំញ៉ាង ស្រុកអណ្តូងមាស នឹងភូមិប៉ាដល់ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។ អ្នកភូមិដដែលបានបន្តទៀតថាទៀតថា ឈ្មួញដែលលបលួចចូលកាប់ឈើក្នុងព្រៃសហគមន៍នោះរួមមានឈ្មោះ(ហ៊ូវ​ ជីវ៉ៃ)​នឹងឈ្មោះណុងណាក់​ ហៅអាណាក់ក្បាលធំ ជាមន្ត្រីប៉េអឹមក្នុងខេត្តរតនគីរី បានឧ្យមេការពួកគេមកចរចារជាមួយ ប្រជាសហគមន៍ ជាង100គ្រួសារ ក្នុងមួយគ្រួសារៗឲ្យប្រាក់ចំនួន(ហាសិបមុឺន)​ទៅ(មួយលានរៀល)​តែពួកគាត់មិនទទួលយកទេ។ ក្រុមមេការនោះបានបន្លើថា ទោះបីប្រជាសហគមន៍មិនទទួលប្រាក់ក៍ពួកគេចូលកាប់លើនោះដែរ ប្រជាសហគមន៍ខាងលើបន្តទៀតថា ក្នុងមួយថ្ងៃៗក្រុមឈ្មួញ (ជីវ៉ៃ)​នឹងក្រុមបក្សពួកបានកាប់ឈើដឹកតាមរថយន្ត ប្រកុងចាប់ពី50ទៅ60រថយន្តនាំចេញឆ្ពោះទៅទឹកដីនៃប្រទេសវៀតណាម។ ចំណែកលោក (សេវ​ ស្វែង)​មេឃុំសេសានបានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានទទួលស្គាល់ថាមានឈ្មួញលួចមកចរចារជាមួយប្រជាសហគមន៍ឲ្យលុយឲ្យកាក់មែន(តែពួកគាត់មិនទទួលយកទេ)​ហើយព្រៃក្នុងសហគមន៍ពិតជាមានឈ្មួញល្បីៗក្នុងខេត្តបានចូលរុករានកាប់ឈើជារៀងរាល់ថ្ងៃ លោកបន្តទៀតថា កន្លងទៅថ្មីៗនេះលោកបានរាយការណ៍ទៅថ្នាក់លើហើយ។ សូមបញ្ជាក់ថា ការកាប់រុករានអន្ទ្រានព្រៃឈើខាងលើនេះ​ ពាក្យចាស់ពោលមួយឃ្លាថា​ មានខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃវាហ៊ាន ស​ បញ្ជាក់ថាមានការបើកដៃពីរ លោក​ ថង​ សាវុន ចៅហ្វាយខេត្ត នឹងលោក​ គឹម​ រស្មី​ ជាមេបញ្ជាការកងរាជអាវុធខេត្ត រតនគី រួមនឹងខណ្ឌរដ្ឋបាលព្រៃឈើនឹងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋានមួយចំនួន។ មន្ត្រីព័ត៌មានម្នាក់ក្នុងខេត្តបានខ្សឹបខ្សៀវប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងខេត្តថា កន្លងទៅមានការចុះផ្សាយពីរ ការសែត គេហទំព័រ​ នឹងបណ្តាញអ្នកលេងសង្គមហ្វេស ប៊ុក ជាច្រើនពាក់ពន្ឋ័នឹងបទល្មើសព្រៃឈើក្នុងខេត្ត ក្រោយពីរការចុះផ្សារជាបន្តបន្ទាប់រួចមក មានក្រុមពួកឈ្មួួញឈើដុះស្លែ បានរៀបកញ្ចប់ឲ្យគ្រប់ស្ថាបន័ មានដាក់ជាខែ ខ្លះទៀត​រាប់ក្បាលរថយន្តយកតែម្តង។ ចំណែកគណកម្មាការបង្រ្កាបធនធានធម្មជាតិថ្នាក់ជាតិនឹងខេត្ត ក្នុងនោះក៍មានលោក គឹម.រស្មីជានុប្រធានផងដែរ មិនមានការចុះស្រាវជ្រាវពីរបទល្មើសធនធានធម្មជាតិ បែជានាំគ្នាឃុបឃិតបង្កើតបទល្មើសទៅវិញ យ៉ាងណាមិញលោក ថង.សាវុនជាចៅហ្វាយខេត្ត ត្រូវទទួលខុសត្រូវបញ្ហាឈ្មួញ(ហ៊ូវ ជីវ៉ៃ)​នឹង​(ណុងណាក់)​ហៅណាក់ក្បាលធំ មកជំរះបញ្ជី ពីព្រោះលោកជាគណបញ្ជាការឯកភាពគ្រប់គ្រងលើស្ថាបន័នានាក្នុងខេត្ត៕ ពាក់ពន្ឋ័បញ្ហាដែលសហគមន៍ជនជាតិដើមភាគតិចបានរាយការណ៍ថាមានបទល្មើសព្រៃឈើដូចបានរាបរាប់ខាងលើនេះ(ការសែតនឹងគេហទំព័រ(ទស្សនៈ)​មហាជនមិនអាចសុំការបំភ្លឺពីរលោកចៅហ្វាយខេត្តបានឡើយ​ ពីរព្រោះគ្មានលេខទូរសព្ទ័​ទាក់ទង។ (ទស្សនៈ)​មហាជនរងចាំការបកស្រាយរាល់ម៉ោងធ្វើការ៕លេខទូរសព្ទ័/071 29 92 616/012 61 53 65/097 25 25 364៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12 នាក់
ម្សិលមិញ :
39 នាក់
សប្តាហ៍នេះ :
484 នាក់
ខែនេះ :
2146 នាក់
3 ខែនេះ :
8626 នាក់
សរុប :
52147 នាក់