ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!!!!
លោកសាំង​ ណន​ ប្រធានគយចល័ត​ បែកធ្លាយករណីជញ្ជក់ឈាមអ្នករកសុីដឹកទំនិញស្របច្បាប់...
Mon,10 December 2018 (Time 09:16 AM)
ដោយ ៖ លោក ចាងហ្វាង (ចំនួនអ្នកអាន: 189នាក់)


បន្ទាយមានជ័យ=ថ្ងៃទី​9 ខែធ្នូ​ ឆ្នាំ2018​= លោកសាំង​ ណន​ ប្រធានគយចល័ត​ បែកធ្លាយករណីជញ្ជក់ឈាមអ្នករកសុីដឹកទំនិញស្របច្បាប់ អាជីវករម្នាក់មានឈ្មោះប៊ុន ឆៃ លក់ខោអាវកីឡា បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា កន្លងទៅនៅថ្ងៃទី2 កញ្ញា​ 2018​ រូបគាត់បានដឹកខោអាវកីឡា ឆ្ពោះទៅលក់នៅតាមបណ្តាខេត្តក្រុងនានា ស្រាប់តែមកដល់ចំណុចផ្សារកណ្តាល ភូមិនឹង ផ្សារកណ្តាល ក្រុងប៉ោយប៉ែត​ មានកូនចៅលោក សាំង​ ណន​ ជាប្រធាន គយចល័ត ដែលមានស្នាក់ការនៅលើផ្លូវជាតិលេខ5 ចំណុច​កូនដំរី សង្កាត់និមិត្ត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។ កូនចៅគយនោះបានកាក់រថយន្តគាត់ បានសួរគាត់ថាដឹកស្អីមានអី លោក(ប៊ុន.ឆៃ)​ បានតបថាគាត់ដឹកខោអាវកីឡា មួយរំពេជ្រនោះ កូនចៅលោក​ សាំង​ ណន​បានបញ្ជាឲ្យរថយន្តគាត់ទៅស្នាក់ការគយចល័តខាងលើនោះ ស្រាប់តែដល់កន្លែងគយនោះ បានសួរនាំគាត់ជាច្រើនម៉ោងបង្ខំឲ្យ គាត់ត្រូវតែបង់ពន្ឋ លោក​ ប៊ុន.ឆៃ ​បានប្រាប់ថាគាត់ទិញមកពីភូមិគីឡូម៉ែត្រលេខ4 សង្កាត់ផ្សាកណ្តាល​ ក្រុងប៉ោយប៉ែត។ ទិញពីឈ្មោះហាង អាង​ ដាណែត​ បោះដុំនឹងរាយ ម្ចាស់ហាង​ គេបង់ពន្ឋរួចរាល់អស់ហើយ។ ទោះបីលោកឆៃ​ បានរ៉ាយរ៉ាប់ប្រាប់លោក (សាំង.ណន)​ យ៉ាងណាក្តី​ លោក(ណន)​នូវតែបង្ខំឲ្យគាត់បង់ប្រាក់ចំនួន1លានរៀល ក្នុងនោះខ្លួនគាត់សែនហួសចិត្តក្រៃលែង បន្ទាប់មកគាត់ក៍បានប្រគល់ប្រាក់ 1លានរៀលនោះឲ្យទៅលោក(សាំង​ ណន)​ដើម្បីយករថយន្តនឹងសម្លៀកបំពាក់នោះចេញ​ ដើម្បីលក់បានប្រាក់ខ្លះសងម្ចាស់ខោអាវ។ ប៉ុន្តែប្រគល់ប្រាក់គ្រប់ហើយលោក(ណន)​ឲ្យបងប្រុសគាត់ដែលរួមដំណើរជាមួយគ្នានោះ ​ ផ្តិតមេដៃជំនួសហើយប្រគល់ប្រាក់ឲ្យគាត់(10មុឺន រៀល)​មកវិញ។ លោ(ឆៃ)​បានបន្តទៀតថា បន្ទាប់ពីគាត់ប្រគល់ប្រាក់ឲ្យគ្រប់ហើយ លោក(សាំង​ ណន)​មិនចេញកយវិបត្ត័ឲ្យគាត់ឡើយ។ បើប្រាក់នោះបានចូលក្នុងថវិការ រដ្ឋ​គាត់ហ្នឹងជួយអរ ប៉ុន្តែគូកន លោក(ណន) ​ច្បាស់ជានាំចែកគ្នាចាយជាមិនខាន។ ដោយឡែករថយន្តក្រុងដែលដឹកផ្លែឈើចេញពីក្រុងប៉ោយប៉ែត ឆ្លងកាត់ស្នាក់ការគយចល័ត ក៍លោក(ណន)​ចាប់ឲ្យបង់ក្បាលរថយន្តដែរ ក្នុងនោះក្នុងនោះក្នុង1រថយន្តត្រូវបង់ចំនួន(20មុឺនរៀល)​។ ចំណែករថយន្ត សាំយ៉ុងដឹកផ្លែឈើចេញពីក្រុងប៉ោយប៉ែតក៍ត្រូវបង់ប្រាក់ចំនួន(10មុឺនរៀល)​ រីឯរថយន្តម៉ាកកាម៉ារីក៍ត្រូវបង់ចាប់ពីរប្រាំមុឺុនរៀលឡើងទៅផងដែរ។ កក្តាខាងលើនេះដោយសារកុងត្រូលតាមដងផ្លូវជាតិជាច្រើនកន្លែងមានគយចល័ត មាននគរបាលសេដ្ឋកិច្ច ខេត្តនឹងក្រសួងលួចលាក់ដាក់ក្នុងពេលយប់ ហើយទាប្រាក់ពីក្បាលរថយន្តដឹកទំនិញនឹងផ្លែឈើយ៉ាងចាស់ដៃ។ បណ្តាលឲ្យម្ចាស់ទំនិញលក់មានតម្លៃខ្ពស់។ ករណីខាងលើនេះចាងហ្វាង(ទស្សនៈមហាជន)​ខលតាមទូរសព្ទ័ទៅកាន់លោក(សាំង​ ណន)​ប្រធានគយចល័ត​ផ្លូវ50 ខលចូលជាច្រើនដង តែទូរសព្ទ័នោះដាក់រវល់រហូត៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
75 នាក់
ម្សិលមិញ :
39 នាក់
សប្តាហ៍នេះ :
310 នាក់
ខែនេះ :
2461 នាក់
3 ខែនេះ :
7352 នាក់
សរុប :
30837 នាក់