ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
លោក​ សន វី ប្រព្រឹ​ត្តអំពើពុក​រលួយពេ​ញបន្ទុក រ​ដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និងទូរគមនា​គមន៍​អាច​ជា​អ្នក​បើក​ភ្លើង​ខៀវ?
Fri,25 May 2018 (Time 05:06 PM)
ដោយ ៖ ទស្សនៈមហាជន (ចំនួនអ្នកអាន: 332នាក់)


ភ្នំពេញ៖​ថ្មីៗ​នេះ​អំពើពុករលួយរបស់លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​(TC) ត្រូវបាន​ម​ន្ត្រី​ក្រោម​ឱវាទ​លាត​ត្រដាង​​ជា​សាធារណៈ​ដើម្បី​ឲ្យ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍  និ​ង​ទូរគមនាគមនបាន​ដឹងឮ​និង​ចាត់វិ​ធានការ​ទប់ស្កាត់​ផងដែរ​។ ទន្ទឹមនឹងនេះ​មានការ​អំពាវនាវ​ឲ្យ​លោ​ក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​បើក​ការ​ស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករ​លួយ​រ​បស់លោក សន វី ឲ្យ​បាន​ស៊ីជម្រៅ​និង​ចាត់វិធានការ​តាម​នីតិវិធី​។ ​ប្រភពពី​មន្ត្រី​បុគ្គលិក​អង្គ​ភាព​ទូរគមនា​គមន៍​កម្ពុជា ​បាន​ឲ្យ​ដឹងថា៖ចាប់តាំ​ងពី​លោក សន វី ឡើង កាន់តំណែង​ជា​ប្រតិភូ​រា​ជ​រដ្ឋាភិបាល​ទទួលបន្ទុក​ជាគ្គ​នាយ​ក​ទូ​គមនាគមន៍​កម្ពុជា​គឺ​ប្រាក់ចំណូល​សម្រាប់​អង្គភាព​មានការ​បាត់​បង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ​មន្ត្រីរាជការ​នៅក្នុង​ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍​មួយចំនួន​បា​ន​បង្ហើប​ឲ្យ​ដឹងថា៖ការដែល​លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​(TC) ប្រើ​តួនាទី​និង​អំ​ណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ងងើល​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ត្រាំ អ៊ីវតឹក ដែ​ល​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ផងដែរ​។​ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោ​ក ត្រាំ អ៊ីវតឹក ទេនោះ​គឺ​លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ​មិន​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុក​ រលួយ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ព្រោះ​អាច​ត្រូវ​លោក​រដ្ឋមន្ត្រី​ចាត់វិធានការ​ដកហូត​តំណែង​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ដែលជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ជាបន្ទាន់​មិនត្រូវ​ពន្យារ​ពេល​នោះទេ​។ ប្រភពពី​មន្ត្រី​បុគ្គលិក​នៅក្នុង​អង្គភាព​ទូរគមនាគមន៍​កម្ពុជា បាន​ឲ្យ​ដឹងថា​ក្រោ​យពេល​លោក សន វី ទទួលបាន​តំណែង​ជា​អគ្គនាយក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា​ក៏បាន​លើក​បន្តុប​លោក អ៊ុង ពិ​សិទ្ធ អនុប្រធាននាយ​កដ្ឋាន​ផែនការ​ហិរញ្ញវត្ថុ គ្រប់គ្រង​តួនាទី​យ៉ាងសំខាន់​ក្នុងការ​កឹ​ប​កេង​ថវិ​កា​ចំណូល​សម្រាប់​អង្គភាព​ទាំងមូល​។ ​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក សន វី បានផ្ដល់​អំណាច​ពេ​ញ​ដែន​ក្នុង​ដៃ​ឲ្យ​លោក អ៊ុង ពិ​សិទ្ធ ក្នុង​ការលើក​ផែនការ​ហិរញ្ញវត្ថុ ហើយ​រាល់​ការចំណាយ​សម្រាប់​អង្គភាព​សុទ្ធតែ​មានការ​បំប៉ោង​ដើម្បី​កេងប្រវ័ញ្ច​ថវិការដ្ឋ​យក​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន។ ​ដោយមាន​ការ​បើក​ដៃ​ពី​សំណាក់​លោក សន វី ទើប​លោក អ៊ុង ពិ​សិទ្ធ អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ថវិកា​ជា​តិ​ត្រូវបាន​កេង​ប្រ​វញ្ច​កាន់តែច្រើន ព្រោះ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​នោះទេ​។ ​ប្រភពពី​មន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក សន វី អគ្គនាយក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា បា​ន​ឲ្យ​ដឹងថា កាល​ជំនាន់​លោក ប្រាក់ សុខុន នៅ​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនា​គមន៍​កម្ពុជា​គឺ​លោក សន វី មាន​តំណែង​ជា​អគ្គនាយក​ស្ដីទី​អង្គភាព​ទូរគមនាគមន៍​កម្ពុជា ហើយ​គ្មាន​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដូច​សព្វថ្ងៃ​នេះឡើយ​។ ប៉ុន្តែ​នៅពេលដែល​លោក ត្រាំ អ៊ីវតឹក ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ហើយ​លោក សន វី ទទួលបាន​តំ​ណែង​ជា​អគ្គនាយក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា គឺ​លោក សន វី មានអំណាច​យ៉ាង​ធំធេង​ក្នុង​ការ​ឃុបឃិត​ជាមួយ​លោក អ៊ុង ពិ​សិទ្ធ ដើម្បី​កេង​ប្រ​វញ្ច​ថវិកាជាតិ​យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​សព្វថ្ងៃ​លោក សន វី និង​លោក អ៊ុង ពិ​សិទ្ធ កំពុង​បន្ត​តួលេខ​នៃ​ការចំណាយ​សម្រាប់​អង្គ​ភាព​ទូរគមនាគមន៍​កម្ពុជា តាម​អំពើ​ចិត្ត​។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ទាន់ពេល​ផងដែរ ក្នុងខណៈដែល​មន្ត្រី​២​រូប​ខាងលើ​នេះ ​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
140 នាក់
ម្សិលមិញ :
924 នាក់
សប្តាហ៍នេះ :
1470 នាក់
ខែនេះ :
3404 នាក់
3 ខែនេះ :
11911 នាក់
សរុប :
47148 នាក់