ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
ពិធីបំ​ពាក់គ្រឿង​ឥស្សរិយយ​សនិងជូ​នប័ណ្ណសរ​សើរការ​ងារដល់​បុគ្គលិក​អប់រំខេត្តកំ​ពត ក្រោមអធិ​បតី​ភាព លោកបណ្ឌិត​សភា​ចា​រ្យ ហង់​ ជួន​ណារ៉ុន
Thu,14 June 2018 (Time 08:19 PM)
ដោយ ៖ ទស្សនៈមហាជន (ចំនួនអ្នកអាន: 296នាក់)


ខេត្ត​កំពត​៖​មន្ទីរអប់រំ ​យុវជន​និង​កីឡាខេត្តកំពត​ នៅព្រឹកថ្ងៃពុធ១កើ​តខែបឋមមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័កព.​ស២៥៦២ត្រូវនឹ​ងថ្ងៃទី១៣ខែ​មិថុ​នា​ឆ្នាំ២០១៨នេះ​ បានធ្វើពិធីបំពាក់​គ្រឿងឥស្សរិយ​យស​និ​ងជូនប័​ណ្ណសរសើរ​ការងារដល់​មន្រ្តីបុគ្គលិកដែលកំពុងបម្រើ​ការងារនិងម​ន្ត្រីចូលនិវត្តនៃមន្ទីរ​អប់​រំយុវ​ជននិងកីឡា​ខេត្តកំពត​ ក្រោមអធិបតីភាព លោកបណ្ឌិត​សភា​ចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រ​សួង​អប់រំយុវជននិងកីឡា។​ លោក ​ជាយ ​តាយ អ​ភិបាលនៃគណៈ​អ​ភិបាលខេត្តកំពត បានចាត់ទុក​ពិធីដ៏វិសេ​សវិសាល​នេះគឺពិតជា​បានឆ្លុះបញ្ចាំង​ពីការយកចិត្តទុ​កដាក់របស់រា​ជរដ្ឋាភិបាលក្នុ​ងវិស័យ​អប់រំនិ​ង​បានសំ​ដែងការកោ​តសរសើ​រចំពោះថ្នាក់​ដឹកនាំនិងសហការីព្រម​ទាំងលោកគ្រូ អ្នកគ្រូ នៃ​មន្ទីរអប់រំ​យុវជននិ​ងកីឡាខេត្ត រួ​មនិងអាជ្ញាធរដែនដី​និងអ្នក​ពាក់ព័ន្ធផ្សេងៗទៀត ដែលបា​នខិត​ខំ​យក​ចិត្តទុ​កដាក់ ចូលរួម​ចំណែក​បំពេញនូវស្មារតី​និងកម្លាំង​​កាយចិត្ត ថវិកា សម្ភារៈ​គាំទ្រក្នុ​ងវិស័យ​អប់រំយុវជ​ននិងកីឡាខេត្ត​កំពតនា​រយៈពេលកន្លងមក ទទួល​បានជោ​គជ័យនិង​សមិទ្ធផល​ថ្មីៗជា​ច្រើន​ទៀត​។ ជាមួយ​ឱកាសនោះ​លោកអភិបាលខេត្ត ក៏បានចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ លោកគ្រូ អ្នក​គ្រូនៃមន្ទីរអប់រំយុវជន និងកីឡាខេ​ត្តទាំងអស់​ដែលមា​នស្នាដៃល្អ​ក្នុងការបំពេ​ញភារកិច្ច​បម្រើ​ជាតិ មាតុភូមិ ដែលត្រូវ​បានរា​ជរដ្ឋាភិ​បាលចេញ​អនុក្រឹត្យបំពា​ក់មេដាយការងា​រតាមថ្នាក់ និងផ្ដ​ល់ជូ​នប័ណ្ណស​រសើរផងដែរ។ មា​នប្រសា​ស​ន៍សំណេះសំណាល លោកបណ្ឌិតសភាចារ្យ ហង់ ជួន​ណារ៉ុន ក៏បា​នថ្លែង​ការកោត​សរសើរនិងអំ​ណរគុណចំពោះបុ​គ្គលិកអប់រំគ្រប់លំដា​ប់ថ្នាក់រួមនិង​លោ​ក​គ្រូ​ អ្នកគ្រូទាំង​អស់​ដែលបា​នខិតខំប្រឹ​ងប្រែងបំ​ពេញការងារកន្លងមក ពិសេសក្នុងរយៈ​ពេល៥​ឆ្នាំ​ចុងក្រោ​យ​នេះដែ​លបាន​ចូលរួ​មកំណែ​ទម្រង់វិ​ស័យអ​ប់រំហើ​យបាន​នាំមកនូវ​សមិទ្ធផ​លធំធេង ស​ម្រា​ប់វិ​ស័យ​អប់រំក៏ដូ​ចសម្រា​ប់ប្រទេ​សជាតិយើ​ងទាំងមូ​លផងដែ​រ។ លោករដ្ឋមន្ត្រី ក៏បានលើ​កប​ញ្ជាក់​ឲ្យ​ដឹងដែរ​ថា​តាមរ​យៈកំ​ណែទម្រង់​វិស័យ​អប់រំនេះ​រាជរដ្ឋា​ភិបាលកម្ពុជា ក៏នៅតែបា​នចាត់ទុ​កវិស័យអប់​រំ ជាវិស័យឈា​នមុខអា​ទិភាពយ៉ា​ងសំខាន់​បន្តទៀតមិ​នថាតែរាជ​រដ្ឋាភិបាលក្នុ​ងអា​ណ​ត្តិទី​៥​នេះឬ​ត​ទៅអា​ណ​ត្តិក្រោយ​ៗទៀត​ឡើយ​ក្នុងនោះ​បាន​ដាក់ចេញ​នូវគោល​នយោបាយថ្មីៗ ជា​ច្រើន​និងផែនកា​រសកម្មភា​ពរបស់ខ្លួនបន្ត​ទៀតដើម្បីជំរុញ​ការកែលម្អវិស័យអ​ប់រំឲ្យបានកាន់តែល្អថែ​មទៀត។ លោករដ្ឋមន្ត្រីហង់ ​ជួន​ណារ៉ុន ក៏បាន​លើក​បញ្ជាក់ឲ្យដឹងទៀត​ថា​៖តាមរ​យៈចក្ខុវិស័​យដ៏វែ​ងឆ្ងាយ​រប​ស់រាជរដ្ឋាភិ​បាលក្រោម​ការដឹកនាំ​របស់​សម្ដេចតេជោ ហ៊ុន សែន គឺតែ​ងបាន​យកចិត្ត​ទុកដាក់លើ​កា​រអភិវឌ្ឍធន​ធានមនុ​ស្សជាស្នូ​ល​និងជាឆ្អឹងខ្នង​នៃការអ​ភិវឌ្ឍប្រទេស​ជាតិ ព្រោះ​ថា​ប្រទេ​សជា​តិមួយគេ​មិនអាច​អភិវឌ្ឍបាន ដោយគ្មានធនធានមនុស្សដែលគ្មានគុណភាពទេ ប្រ​ទេស​យើងក៏ដូចគ្នា ​ជាពិសេ​សប្រទេសកាន់តែអភិវឌ្ឍរី​កចម្រើន  កាន់តែត្រូវការធនធានមនុ​ស្ស​កាន់​តែខ្លាំង។ ការ​បង្កើនគុណភាពធន​ធានមនុស្ស អា​ចជួយប្រទេសកម្ពុជា​សម្រេចបានតាមគោលដៅ ដែ​លរាជរដ្ឋាភិ​បាលដាក់ចេញ ថានឹងធ្វើ​ឲ្យកម្ពុជាក្លា​យជាប្រទេ​សដែលមានប្រាក់​ចំណូលមធ្យមកម្រិត​ខ្ពស់ ក៏ដូចជាឈានទៅ​ជាប្រទេ​សអភិវឌ្ឍនៅក្នុងឆ្នាំ២០៥០ ។ ប៉ុន្តែដើម្បីស​ម្រេចគោលដៅនេះបា​នលុះត្រាតែមានការចូល​រួមគាំទ្រពី​ប្រជាពលរដ្ឋ ​លោកគ្រូអ្នកគ្រូ មន្ត្រីរាជការ និងកង​កម្លាំងគ្រប់​ប្រភេទនិង​ដៃគូ​អភិវឌ្ឍន៍នា​នាផងដែ។ លោកបណ្ឌិតសភា​ចារ្យ ហង់ ជួនណារ៉ុន ក៏បានអំ​ពាវនាវដ​ល់លោក​គ្រូអ្នកគ្រូ ​បុគ្គលិកមន្ទីរ​អប់រំទាំងអស់ត្រូវទៅ​ចូលរួមបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ខា​ងមុននេះ ឲ្យបានគ្រប់ៗគ្នាដើ​ម្បី បន្តដំណើរ​ការរីកចម្រើនលើវិស័យអប់រំ ហើយថាការទៅ​បោះឆ្នោត​គឺដើម្បីខ្លួន​យើង ទៅ​បោះឆ្នោតដើម្បី​ការធ្វើកំណែទម្រង់ វិស័យអប់រំរបស់​យើងឲ្យកាន់​តែប្រសើ​រឡើងថែមទៀត។ក្នុង​ពិធីនោះ លោករដ្ឋមន្ត្រីក៏ បានបំពាក់​គ្រឿងឥស្សរ​យសនិ​ងផ្តល់ប័ណ្ណ​សរសើរដល់​បុគ្គលិ​កនិង​មន្ត្រីចូល​និវត្តន៍​នៃមន្ទីរអប់រំ យុវជន​ និងកីឡា ខេ​ត្តកំពត សរុប ៥៦៥នាក់ ស្រី២០​៣​នាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
148 នាក់
ម្សិលមិញ :
924 នាក់
សប្តាហ៍នេះ :
1478 នាក់
ខែនេះ :
3412 នាក់
3 ខែនេះ :
11919 នាក់
សរុប :
47156 នាក់