ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរឺម៉កប៉ះទង្គិចគ្នាក៏ជ្រុលទៅបុកគូទរថយន្តចតស្ងៀម បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ខេត្តកែប៖យ៉ាងហោចណាស់បុរសម្នាក់បានរងយ៉ាងរបួសធ្ងន់ ខណៈជនរងគ្រោះជិះម៉ូតូក៏បានប៉ះទង្គិចជាមួយម៉ូតូរឺម៉ក រួចក៏ជ្រុលទៅបុកជាមួយនឹងកន្ទុយរថយន្តឈប់ចតស្ងៀមនៅក្បែរចិញ្ចើមផ្លូវ។
សូមជំរាបដែរថា៖គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ នៅត្រង់ចំណុចមុខផ្ទះពូផាត ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ33A ក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប។
បើតាមលោកវរសេនីយ៍ឯក សូង ស៊ិន អធិការនគរបាលក្រុងកែប បានឲ្យដឹងថា៖ គ្រោះថ្នាក់នេះគឺផ្តើមដំបូងគឺកើតឡើងដោយសារម៉ូតូបុកជាមួយរឺម៉កទើបម៉ូតូនោះជ្រុលទៅបុកនឹងគូទរថយន្តម៉ាកហាយលែនឌ័រមួយគ្រឿងដែលកំពុងចតស្ងៀមនៅក្បែរចិញ្ចើមផ្លូវ។
លោកអធិការបានបញ្ជាក់ទៀតថា៖ជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ ឆាយ ហេង ភេទប្រុស អាយុ៥១ឆ្នាំ(របួសធ្ងន់) រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ជនរងគ្រោះជិះម៉តូម្នាក់ឯងម៉ាកCD ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1A-3729។ដោយឡែករថយន្តដែលឈប់ក្បែរចិញ្ចើមផ្លូវម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AD-7780 បើកបរដោយឈ្មោះ លី សារឹម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
បច្ចុប្បន្នជនរងគ្រោះជាម្ចាស់ម៉ូតូ ត្រូវបានរថយន្តសាមុយរបស់ស្នងការដ្ឋាននគរបាលខេត្តកែប ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យប្រទេសវៀតណាម។
ចំណែកមធ្យោបាយពាក់ព័ន្ធសមត្ថកិច្ចបាននាំទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែប សម្រាប់ធ្វើការដោះស្រាយគ្នាជាក្រោយ៕