ល្បីលោកឧត្តមសេនីយ៍ត្រីស៊ឹម សំអាត និងលោកដួង ម៉ាន់ ឃុបឃិតគ្នាបើកដៃឲ្យលោកយូ ហ្សៀត ដើរឆបោកប្រជាពលរដ្ឋនិងពលករឆ្លងដែនចូលប្រទេសថៃ
ខេត្តបន្ទាយមានជ័យ៖យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែត បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា៖ជារៀងរាល់ថ្ងៃនេះមានបុគ្គលម្នាក់ដែលគេស្គាល់យ៉ាងច្បាស់ថា ឈ្មោះ យូ ហ្សៀត អាយុ៣៤ឆ្នាំ កំពុងតែដើរឆបោកទៅលើបងប្អូនប្រជាពលរដ្ឋក៏ដូចជាពលករឆ្លងដែនចូលទៅប្រទេសថៃជាច្រើននាក់។
ពាក់ព័ន្ធបញ្ហានេះដែរត្រូវបានប្រភពដដែលអះអាងប្រាប់អ្នកសារព័ត៌មានឱ្យដឹងទៀតថា៖បើតាមការសង្កេតឃើញរបស់ពួកគាត់បុគ្គលរូបនោះ តែងតែប្រព្រឹត្តទៅលើបងប្អូនប្រជាពលរដ្ឋក៏ដូចជាពលករឆ្លងដែន ដែលពុំបានស្គាល់ផ្លូវចូលទៅប្រទេសថៃត្រូវបានបុគ្គលរូបនោះនិយាយបំភ័យនិងបំបាក់ស្មារតី បងប្អូនប្រជាពលរដ្ឋក៏ដូចជាពលករទាំងនោះរួមទាំងភ្ញៀវជាតិនិងអន្តរជាតិផងដែរ។
ដោយអះអាងថា៖ពួកគេអ្នកនាំពលករឆ្លងដែនចូលទៅប្រទេសថៃ ហើយគេនឹងចេញលិខិតឲ្យបងប្អូនប្រជាពលរដ្ឋនិងប្រជាពលករអាចធ្វើដំណើរឆ្លងដែនបានតាមរយៈរូបគេដែល ជាអ្នកចេញលិខិតនិងប៉ាស្ព័រអោយ ក៏ប៉ុន្តែគេតម្រូវឲ្យ បងប្អូនប្រជាពលរដ្ឋនិងប្រជាពលរដ្ឋពលករទាំងនោះបង់លុយចាប់ពី៦០០បាតទៅ១៥០០បាត ឯណ្ណោះតែបើបងប្អូនប្រជាពលករទាំងនោះឆ្លងដែនតាមផ្លូវការនោះ គឺពុំត្រូវអស់លុយនោះទេ។តាមសេចក្តីរាយការណ៍ដដែលនោះបានបញ្ជាក់ថា៖ទង្វើរបស់បុគ្គលឈ្មោះយូរ ហ្សៀត នេះ ប្រព្រឹត្តបានយ៉ាងរលូនបែបនេះ ដោយមានការបើកដៃ ឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធពីអាជ្ញាធរដែនដី មន្ត្រីរាជការប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត យ៉ាងពិតប្រាកដណាស់ទើបបុគ្គលរូបនេះដើរមកបោកតែបងប្អូនប្រជាពលរដ្ឋនិងប្រជាពលករដោយមិនខ្លាចញញើត ខ្លាចរអានិងប្រព័ន្ធច្បាប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសូម្បីតែបន្តិចនោះឡើយ។
បើតាមប្រភពមួយដាច់ដោយឡែកនោះបានឱ្យដឹងដែរថា៖មូលហេតុដែលបុគ្គលមានឈ្មោះយូរ ហ្សៀត នោះកំពុងតែប្រព្រឹត្តយ៉ាងគឃ្លើនជារៀងរាល់ថ្ងៃនេះក៏អាស្រ័យមានមន្ត្រីប៉ូលិសអន្តោប្រវេសន៍ពាក់សក្ក័៥ម្នាក់ដែលជាខ្នងបង្អែកដ៏រឹងមាំរបស់គេនោះ ហើយប៉ូលិសរូបនោះដែរត្រូវបានគេស្គាល់យ៉ាងច្បាស់ថាមានឈ្មោះដួង ម៉ាន់ ដែលជាអ្នកកាងឱ្យឈ្មោះយូ ហ្សៀត ដែលប្រជាពលរដ្ឋដាក់សហនាមថាគឺជាបុគ្គលថ្លើមធំដែលមិនចេះធ្វើការងារអ្វីក្រៅពីដើរឆបោកពីបងប្អូនប្រជាពលរដ្ឋនិងប្រជាពលករឆ្លងដែនទៅប្រទេសថៃនោះទេ មិនត្រឹមតែឈ្មោះ ដួង ម៉ាន់ នោះទេដែលជាខ្នងបង្អែកនោះនៅមានលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាអ្នកបើកដៃធ្វើមិនដឹងមិនលឺឲ្យបុគ្គលឈ្មោះយូ ហ្សៀត នេះធ្វើផ្គ ធ្វើភ្លៀង តាមអំពើចិត្តជារៀងរាល់ថ្ងៃទៀតផងនោះ។
ពាក់ពន្ឋ័ករណីខាងលើនេះដែរពួកគាត់សូមអំពាវនាវអោយរាជរដ្ឋាភិបាលជាពិសេសសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋានគរបាលអន្តោប្រវេសន៍ក៏ដូចជាស្ថាបន័ប្រឆាំងអំពើរពុករលួយមេត្តាធ្វើការស៊ើបអង្កេតភាពមិនប្រក្រតីរបស់មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះផង។
គួរបញ្ជាក់ដែរថា៖នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែតដែលគ្រប់គ្រងដោយ លោកឧត្តមសេនីយ៍ត្រីស៊ឹម សំអាត មេប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិប៉ោយប៉ែតមានអំពើពុករលួយកើតមានឡើងយ៉ាងពេញបន្ទុក មិនទាន់ឃើញមានចំណាត់ពីថ្នាក់ដឹកនាំនៅឡើយ៕
ជុំវិញរឿងរ៉ាវខាងលើនេះអ្នកសារព័ត៌មានយើង កន្លងមកបានខលសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រីស៊ឹម សំអាត តែលោកបានឆ្លើយថា«ជាប់រវាល់និងពេលខ្លះថាច្រលំលេខ» តែទោះយ៉ាងនេះក្តីអង្គភាពយើងខ្ញុំរងចាំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រីស៊ឹម សំអាត ប្រធានប៉ុស្ដិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងលោកដួង ម៉ាន់ រាល់ម៉ោងធ្វើការ៕