ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ជនបរទេស​ម្នាក់ដេ​កស្លាប់ក្នុ​ងផ្ទះ​ជួលមិន​ដឹងមូ​លហេតុ ​សង្ស័យ​ផឹ​កស្រាមិ​ន​ហូបអា​ហារបណ្តា​ល​ឲ្យគាំងបេះ​ដូងស្លាប់​បែបនេះ
Sat,18 August 2018 (Time 02:04 PM)
ដោយ ៖ ទស្សនៈមហាជន (ចំនួនអ្នកអាន: 2330នាក់)

ខេត្ត​កែប​៖កា​លពីវេលាម៉ោង៥​និង១០នា​ទីល្ងាច ​ថ្ងៃទី១៧ ខែសី​ហា ឆ្នាំ២០១៨ម្សិលមិញនេះ មាន​ករណី​ភ្ញា​ក់ផ្អើលមួយបានកើតឡើង​ ខណៈ​ម្ចាស់ផ្ទះ​ជួយ​ឆោឡោ​ដោយសា​រជនបរ​ទេស​ម្នាក់ដេ​កស្លាប់ក្នុង​ផ្ទះ​ជួល​របស់ខ្លួន​ដោ​យមិន​ដឹងមូ​លហេតុ។

សូមជំរាបដែរថា​៖ហេតុការ​ណ៍ភ្ញាក់​ផ្អើលខា​ងលើបាន​កើតឡើង ត្រង់ចំណុ​ចផ្ទះជួយមួយក​ន្លែងស្ថិតក្នុងភូ​មិថ្មី សង្លាត់ព្រៃ​ធំ ក្រុងកែប ខេត្តកែប។


បើ​តាមប្រភពព័ត៌​មានពីម្ចាស់​ផ្ទះឈ្មោះ យ៉ាវ ពេន ភេទប្រុស មុខរបរកសិករ រស់នៅក្នុង​ភូមិកើត​ហេតុខាង​លើ បានឲ្យដឹងថា៖ជនបរទេសដែលស្លាប់នេះ ទើបតែម​កជួលផ្ទះ​របស់គា​ត់ស្នាក់​នៅបាន​តែ​២ថ្ងៃ​ប៉ុណ្ណោះ ដោយបុ​រសបរទេ​សរងគ្រោះ ​បានមកជួ​លស្នាក់អាស្រ័យ​ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៥​ខែសីហា ឆ្នាំ២០១៨ ក្នុង​១ខែតម្លៃ១៥​០ដុល្លារ ហើយ​ក៏មិន​ទាន់បា​នបំពេញឯកសារ និងថត​លិខិ​តឆ្លង​ដែននៅឡើយទេ​។

ម្ចាស់ផ្ទះបានបន្តថា៖ការប្រទះ​ឃើញជ​នរងគ្រោះ​ស្លាប់នេះ ដោយសា​ររូបគា​ត់មិនឃើ​ញបុរស​រងគ្រោះចេ​ញមកអង្គុយ​លេងនៅ​មុខផ្ទះ​ដូចរយៈ​ពេលមុ​នទើបទៅ​អើតមើ​លតាម​មាត់បង្អួច​ ក៏ឃើញ​ជនបរទេស​រូប​នោះ​ដេកមិន​កម្រើកសោះ ទើបរា​យការណ៍​ប្រាប់សមត្ថ​កិច្ចតែម្តង​។

ទាក់ទិននឹងករណីបុរសជនបរ​ទេសស្លាប់ខាងលើ សមត្ថកិច្ច​ដែលកំពុង​ធ្វើកោសល្យវិច័​យសព បានឲ្យដឹងថា៖​ជនប​ទេសដែលស្លាប់​ខាងលើមានឈ្មោះ ECHTERNACHT FRIEDRICH WILHELM អាយុ៥១​ឆ្នាំ ជនជាតិអាឡឺម៉ង់​ មុខរបរ​អ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ C2UK33​NHID<<6709246M2802149<<< ចំពោះកា​រត្រួតពិនិ​ត្យនៅលើខ្លួនសពគឺគ្មា​នអី្វគួរឲ្យសង្ស័យនោះទេ ដោយជនរង​គ្រោះបានបន្សល់​ទុកនូវកូនកាបូបមួ​យមានប្រាក់ដុល្លា​ចំនួន$50និ​ងប្រាក់រៀលចំនួន​៤៥៩០០៛ ម៉ាស៊ី​នថតមួយគ្រឿង ទូរស័ព្ទម៉ា​ក ហូវៃមួយគ្រឿង ​រួមនិងលិខិតឆ្លងដែ​នផងដែរ។

ក្រោយ​ពីត្រួតពិនិត្យ​សមត្ថកិច្ចបានសន្និដ្ឋានថា៖​ជនបរទេសនេះស្លាប់បណ្តា​លមកពីជំងឺគាំងបេះដូង ខណៈ​ដែលជនរ​ងគ្រោះផឹកស្រាច្រើនហួស​កម្រិត។

បច្ចុប្បន្ន​សពជនបរទេ​សត្រូវបានសមត្ថកិច្ចកំ​ពុងទំ​នាក់ទំនងទៅខាងស្ថា​នទូតឲ្យមកទទួលដើម្បីប្រ​គល់ជូនទៅក្រុមគ្រួសារ​នៅប្រទេស​អាឡឺម៉ង់៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
100 នាក់
សប្តាហ៍នេះ :
558 នាក់
ខែនេះ :
3231 នាក់
3 ខែនេះ :
10644 នាក់
សរុប :
338487 នាក់