ខេត្តបន្ទាយមានជ័យ៖តាមសេចក្តីរាយការណ៍បានឲ្យដឹងថា៖នាវេលាម៉ោងប្រមាណជាង៥ល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ មានអគ្គីភ័យមួយបានឆាបឆេះតូបរបស់អាជីវករខ្មែរ ដែលលក់ដូរនៅនៅផ្សាររោងក្លឿ ប្រទេសថៃបង្កឲ្យមានការភ្ញាក់ផ្អើល។សូមជំរាបដែរថា៖ហេតុការណ៍នេះបានកើតឡើងនៅចំណុចអាគាB ផ្សារថ្មី ផ្សាររោក្លឿ ប្រទេសថៃ។តាមសេចក្តីរាយការណ៍ដដែរបន្តថា៖ករណីអគ្គីភ័យដែលលេបត្របាក់តូបរបស់អាជីវករខ្មែរអស់ប្រមាណជិត១០តូបនេះ រហូតមកដល់វេលាម៉ោង០៨យប់ទើបរលត់ជាស្ថាពរ ដោយមានការជួយអន្តរាគមន៍ ពីអាជ្ញាធររបស់ប្រទេសថៃ ដែលបាននាំយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ព្រមទាំងយករថយន្តអេស្គាវើទ័រចំនួ២គ្រឿងមកកាយផ្តាច់ទើបបានរលត់។ពាក់ពន្ឋ័ទៅនឹងអគ្គីភ័យឆាបឆេះនេះដែរបើតាមប្រភពព័ត៌មានបានឲ្យដឹងដែរថា៖ការឆេះនេះមិនដឹងពីមូលហេតុនោះទេ ដោយដឹងថាកាឆេះនេះគឺផ្តើមចេញពីក្នុងតូបតែម្តង។បើតាមសមត្ថកិច្ចថៃប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា៖ការឆេះតូបរបស់អាជីវករខ្មែរមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ តែឥវ៉ាន់ប្រមាណជិត១០តូបត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង។ដោយឡែកទំហំនៃការខូចខាតនូវមិនទាន់ដឹងនៅឡើយ ជំនាញកំពុងតែធ្វើការពិនិត្យ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកប្រធានមហិមា ញឹក ប៊ុនលេខ ជាប្រធានការិយាល័យគយច្រកតំបន់បឹងត្រកួន និងសមត្ថកិច្ចប្រចាំច្រកខាងលើនេះបានបើកដៃឲ្យឈ្មួញនាំចូលទំនិញគ្រឿងក្នុងជ្រូកនឹងប្រហិតខូចគុណភាពផ្ទុកដោយសារធាតុគីមី ចូលមកទឹកដីកម្ពុជា (ទស្សនៈមហាជន)
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា