ខេត្តកំពត៖កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលបាន ប្រគល់កុំព្យូទ័រយួរដៃ(Labtop) ចំនួន៥៤គ្រឿង ជូនដល់សមាជិកសមាជិកា គណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈ ថ្នាក់ខេត្ត ក្រុង ស្រុក និងស្ថានប័ន គោលដៅនៃការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគម្រូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ក្នុងឱកាសនោះដែរលោកអភិបាលខេត្តកំពត បានមានប្រសាសន៍ថា៖ខេត្តកំពតក្នុងពេលដ៏ខ្លីខាងមុខនឹងក្លាយជាខេត្តទេសចរណ៍ ដែលមានភ្ញៀវមកទស្សនាច្រើនជាងគេ ក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រនិងបណ្តាខេត្តទាំងអស់របស់កម្ពុជាយើង។ជាមួយគ្នានេះ លោកក៏បានលើកពីមូលហេតុដែលអាចធ្វើឲ្យខេត្តកំពតមានភ្ញៀវច្រើនជាងគេថា កំពតមានកន្លែងដើរលេងច្រើន សម្បូរបែប មានកំពង់ផែទេសចរណ៍អន្តជាតិ ឆ្នេរកម្សាន្ត កំពតនៅជិតទីក្រុង អ្នកមកលេងអាចសម្រាក ឬត្រឡប់ទៅវិញ ហើយផ្លូវថ្នល់នឹងងាយស្រួលធ្វើដំណើរ និងមានសោភ័ណភាពស្អាត និងចំណុចល្អជាច្រើនទៀត។លោកអភិបាលខេត្តបញ្ជាក់ថា៖ដើម្បីទាក់ទាញភ្ញៀវឲ្យបានច្រើន ក្នុងជំហានដំបូងនេះ លោកនិងដាំបង្គោលដាក់អំពូលភ្លើងនៅក្នុងបណ្តាស្រុកទាំង៧របស់ខេត្តចម្ងាយ១គីឡូ ហើយរាល់ផ្លូវលំឡើងទៅផ្លូវជាតិ ត្រូវចាក់បេតុងចម្ងាយមួយរយម៉ែត្រគ្រប់ផ្លូវ ដើម្បីរក្សាសោភ័ណភាពផ្លូវជាតិ និងក្រុងកុំឲ្យមានធូរលីដី ហើយនឹងធ្វើជាបន្តបន្ទាប់បន្តិចម្តងៗ។ទោះជាយ៉ាងណាក៏ដោយលោក ជាវ តាយ បានសំណូមពរយ៉ាងទទូចដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍខេត្តមួយនេះឲ្យប្រែមុខប្រែមាត់បានឆាប់រហ័ស ពិសេសត្រូវចូលរួមបង្កើនប្រសិទ្ធភាពការងារ និងការរក្សាឲ្យបាននូវបរិស្ថានអនាម័យស្អាត ទាំងក្នុងមូលដ្ឋានភូមិ ឃុំ ស្រុក ក្រុង រហូតដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ៗ ព្រោះបុគ្គលម្នាក់មិនអាចធ្វើការងារនេះបានជោគជ័យនោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា