យ៉ាងហោចណាស់ មនុស្ស២២នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ដីនៅហ្វីលីពីន
ហ្វីលីពីន:បាក់ដីនៅប្រទេសហ្វីលីពីនគិតត្រឹមពាក់កណ្តាលយប់មិញនេះ ក្រុមសង្គ្រោះទាញយកសាកសពមនុស្សបានចំនួន២២នាក់ ពីក្រោមគំនរដី ខណៈមនុស្ស០៩នាក់ ដែលនៅរស់រានមានជីវិត បន្ទាប់ពីគ្រោះធម្មជាតិបាក់ដីនៅទីក្រុង ណាហ្គា (Naga) ភាគកណ្តាលប្រទេសហ្វីលីពីន។
នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីទភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ប្រភពដដែរបន្តថា: ក្រុមសង្គ្រោះក៏កំពុងតែបន្តរុករកសាកសពមនុស្ស ដែលកប់នៅក្រោមបំណាក់ដី ដែលបង្កឡើងដោយព្យុះទីហ្វុងMangkhut កាលពីចុងសប្តាហ៍មុន ដែលបដែលបានផ្តាច់យកជីវិតមនុស្សចំនួន៨៨នាក់ និងបាត់ខ្លួនរាប់សិបនាក់ផងដែរ។
អាជ្ញាធរហ្វីលីពីនបានឲ្យដឹងដែរថា:គ្រោះរអិលបាក់ដីនេះបានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដោយសារតែការធ្លាក់ភ្លៀងខ្លាំងឥតឈប់ឈរដែលបានសង្កត់ទៅលើផ្ទះសម្បែងជាង៥០ខ្នង៕